Promotions
ប្រូម៉ូសិន
កាលពីថ្ងៃទី01 ខែមេសា ឆ្នាំ2025 កន្លងទៅ អិលអូអិលស៊ី បានប្រកាសអំពីកម្មវិធីផ្ដល់រង្វាន់ម៉ូតូហុងដា ឌ្រីម ថ្មីសន្លាងសរុបចំនួន 3គ្រឿង ជូនអតិថិជនរបស់ខ្លួនដែលប្រើប្រាស់ អិលអូអិលស៊ី KHQR នៅទូទាំងប្រទេសសម្រាប់អតិថិជនថ្មី និងចាស់។
អាជីវករគ្រាន់តែប្រើប្រាស់ អិលអូអិលស៊ី KHQR នៅទីតាំងអាជីវកម្មខ្លួន ដើម្បីទទួលការទូទាត់ប្រាក់ពីអតិថិជន ចាប់ពីថ្ងៃទី01 ខែមេសា ដល់ថ្ងៃទី30 ខែមិថុនា ឆ្នាំ2025 នោះមានឱកាសឈ្នះរង្វាន់ម៉ូតូហុងដា ឌ្រីម សរុបចំនួន ៣គ្រឿង ដោយ អិលអូអិលស៊ី នឹងធ្វើការចាប់រង្វាន់រៀងរាល់មួយខែម្តង ដើម្បីស្វែងរកម្ចាស់រង្វាន់។
សម្រាប់ខែទីមួយ អិលអូអិលស៊ី បានរកឃើញម្ចាស់រង្វាន់ម៉ូតូហុងដា ឌ្រីមមួយគ្រឿងដំបូងរួចមកហើយ ដែលបានទៅលើបងស្រីអាជីវករនៅក្រុងប៉ោយប៉ែត។ ជាលទ្ធផលនៃការចាប់រង្វាន់សម្រាប់ខែទី២នេះ គឺទៅលើបងស្រីអាជីវករ ប្រើប្រាស់ អិលអូអិលស៊ី KHQR ឈ្មោះ យាង សុខហៀក មានអាសយដ្ឋានស្ថិតនៅ ផ្សារកំពង់ប្រណាក ក្នុងភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ តាមរយៈការចាប់រង្វាន់ដោយចៃដន្យនៅលើការផ្សាយបន្តផ្ទាល់ ពីគណនីហ្វេសប៊ុកផេកផ្លូវការរបស់ អិលអូអិលស៊ី។
ដើម្បីជាការអបអរដល់អតិថិជនដែលបានគាំទ្រ និងប្រើប្រាស់ផលិតផល និងសេវាកម្ម របស់ អិលអូអិលស៊ី ក្រុមការងារបានធ្វើដំណើរទៅដល់ទីតាំងអាជីវកម្មរបស់បងស្រី យាង សុខហៀក ផ្ទាល់តែម្តងដើម្បីធ្វើការប្រគល់រង្វាន់ម៉ូតូហុងដា ឌ្រីមដ៏ថ្មីសន្លាងពី អិលអូអិលស៊ី ទៅកាន់បងស្រីនៅថ្ងៃទី13 ខែមិថុនា ឆ្នាំ2025។ នៅក្នុងឱកាសនោះផង បងស្រី យាង សុខហៀក បានលើកឡើងដោយថា “បងមានអារម្មណ៍ថារំភើប សប្បាយរីករាយក្រៃលែង មិននឹកស្មានថាបងត្រូវរង្វាន់ពី អិលអូអិលស៊ី ទេ។”
អិលអូអិលស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលគាំទ្រផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី កន្លងមក ជាពិសេសផ្តល់ការគាំទ្រយ៉ាងច្រើនកុះករមកកាន់កម្មវិធីផ្តល់ជូនដ៏ពិសេសនេះ។
គួរបញ្ជាក់ផងដែរថាការផ្តល់ជូនដ៏ពិសេសនេះនៅតែបន្ត ដូច្នេះសម្រាប់អាជីវករដែលមិនទាន់ឈ្នះរង្វាន់ សូមកុំទាន់អាលអស់សង្ឃឹម។ រួសរាន់ដាក់ អិលអូអិលស៊ី KHQR ទទួលការទូទាត់ពីអតិថិជន ដើម្បីមានឱកាសឈ្នះរង្វាន់ម៉ូតូមួយគ្រឿងចុងក្រោយដោយអនុវត្តតាមលក្ខខណ្ឌក្នុងការចូលរួមងាយៗខាងក្រោម៖
មិនទាន់ជាដៃគូអាជីវករ អិលអូអិលស៊ី មែនទេ? ទំនាក់ទំនងមកកាន់លេខទូរសព្ទ 023 991 991 ឥឡូវនេះដើម្បីចុះឈ្មោះជាដៃគូអាជីវករ ដោយមិនអស់កម្រៃសេវា!
LOLC (Cambodia) Plc. has been serving Cambodian public and society for over 30 years, and has been recognized by both local and international financial authorities. Our products and services are committed to improving the livelihood of Cambodian customers.
©Copyright 2025 LOLC (Cambodia) Plc , All Rights Reserved