អិលអូអិលស៊ី (ខេមបូឌា) ទទួលបានពានរង្វាន់ជាគ្រឹះស្ថានដែលសម្រេចបានសមិទ្ធផលខ្ពស់ (Outstanding Performance in Number of Guaranteed Account 2023) ដែលបានបញ្ចេញកម្ចីមានការធានាបានច្រើនជាងគេ ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា ទទួលបានពានរង្វាន់ជាគ្រឹះស្ថានដែលសម្រេចបាននូវសមិទ្ធផលខ្ពស់ Outstanding Performance in Number of Guaranteed Account 2023 ដែលបានបញ្ចេញកម្ចីមានការធានាបានច្រើនជាងគេ ក្នុងសន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ស្តីពី “ពិពិធកម្មយន្តការធានាឥណទាន ដើម្បីហិរញ្ញប្បទានប្រកបដោយចីរភាព របស់សហគ្រាសខ្នាតតូច និងមធ្យម” បន្ទាប់ពីបានអនុវត្តកិច្ចការងារមួយនេះយ៉ាងពេញលេញប្រកបដោយការទទួលខុសត្រូវខ្ពស់។

ការធានាលើឥណទានពិតជាមានសារៈសំខាន់ណាស់ក្នុងការសម្រាលបន្ទុកដល់អតិថិជន ករណីមានហានិភ័យចៃដន្យណាមួយដែលអាចកើតមានឡើងទៅលើអតិថិជន ហើយ អិលអូអិលស៊ី ក៏នឹងបន្តផ្តោតការយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ និងផ្តល់ជូនអតិថិជននូវឥណទានដែលមានការធានាដោយសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីផ្តល់ឱកាសដល់អតិថិជនក្នុងការទទួលបានហិរញ្ញប្បទានដើម្បីស្តារ និងពង្រីកអាជីវកម្មរបស់ខ្លួន។

Publish date: January 31, 2024