Promotions
ប្រូម៉ូសិន
ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា មានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល១ខែពេញ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងដើម្បីផ្សាភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុងគោលបំណងនាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។
មូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដល់សាធារណជន សប្បុរសជន ក្រសួង-ស្ថាប័ន ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ តារាសម្តែង និងបុគ្គលមានប្រជាប្រិយភាព ព្រមទាំងអង្គភាពសារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមគាំទ្រផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥នេះ ឱ្យបានទូលំទូលាយ កាន់តែសកម្ម និងផុសផុល ដើម្បីរួមគ្នានាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះនៅកម្ពុជា។
ក្នុងស្មារតី ខ្មែរជួយខ្មែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី មានសេចក្តីសោមនស្សរីករាយនិងពេញចិត្តចូលរួមកិច្ចការមនុស្សធម៌ដ៏ថ្លៃថ្លា ក្នុងការគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមការដឹកនាំដោយខ្ពង់ខ្ពស់ពី លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
បន្ទាប់ពីបានផ្សព្វផ្សាយពីយុទ្ធនាការសប្បុរសធម៌នេះ អិលអូអិលស៊ី ទទួលបានថវិកាបរិច្ចាគជាទឹកប្រាក់សរុបចំនួន ២៤.000.000 រៀល ពីបុគ្គលិក និងអតិថិជន។
ក្នុងឱកាសនេះ អិលអូអិលស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកផ្តល់មូលនិធិដល់កុមារកម្ពុជា ដែលកំពុងត្រូវការជំនួយក្នុងការត្រួតពិនិត្យ និងព្យាបាល។ ការរួមចំណែកដ៏មានអត្ថន័យនេះ បានឆ្លុះបង្ហាញពីស្មារតីរួបរួម និងចិត្តសប្បុរសរបស់ប្រជាជនខ្មែរ។
សូមជម្រាបថា៖ អិលអូអិលស៊ី តែងតែបានចូលរួមជានិច្ចទៅក្នុងសកម្មភាពមនុស្សធម៌និងសង្គម ដូចជាជួយដល់មន្ទីររពេទ្យ សាលារៀន ជាអាទិ៍ ផ្តល់សម្ភារសិក្សាជូនសិស្សានុសិស្ស ផ្តល់រង្វាន់ដល់សិស្សនិទ្ទេស A ព្រមទាំងសកម្មភាពសង្គមជាច្រើនទៀត៕
LOLC (Cambodia) Plc. has been serving Cambodian public and society for over 30 years, and has been recognized by both local and international financial authorities. Our products and services are committed to improving the livelihood of Cambodian customers.
©Copyright 2025 LOLC (Cambodia) Plc , All Rights Reserved