អិលអូអិលស៊ី ផ្តល់ជូនរង្វាន់ជាទឹកប្រាក់ $24 ដល់អតិថិជន44នាក់ អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ!

ដើម្បីចូលរួមអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ 2024នេះ អិលអូអិលស៊ី នឹងផ្តល់ជូនរង្វាន់ជាទឹកប្រាក់ដល់អតិថិជន 44នាក់ដែលប្រើប្រាស់សេវាធនាគារចល័ត iPay Cambodia ដើម្បីផ្ទេរប្រាក់ចេញ ឬ​ទទួលទឹកប្រាក់ចូលក្នុងគណនី អិលអូអិលស៊ី ចាប់ពី $4 ឡើងទៅក្នុងអំឡុងពេលកម្មវិធីពិសេសនេះ។ អតិថិជននឹងមានឱកាសឈ្នះទឹកប្រាក់ $24 ក្នុងមួយនាក់។

សុពលភាពនៃកម្មវិធី៖
ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

លក្ខខណ្ឌនៃកម្មវិធី៖

  1. ប្រើ iPay Cambodia ដើម្បីផ្ទេរប្រាក់ចេញ ឬទទួលប្រាក់ចូលក្នុងគណនីចាប់ពី $4 ឡើងទៅ
  2. សម្រាប់ការផ្ទេរប្រាក់ចេញ អនុញ្ញាតចំពោះការផ្ទេរពីគណនី អិលអូអិលស៊ី ទៅកាន់គណនី អិលអូអិលស៊ីដូចគ្នាតែប៉ុណ្ណោះ។
  3. សម្រាប់ការទទួលប្រាក់ចូលក្នុងគណនី អិលអូអិលស៊ី អនុញ្ញាតសម្រាប់ការស្គែន ឬផ្ទេរចូលពីគ្រប់ធនាគារ។
  4. ទឹកប្រាក់ដែលបានផ្ទេរ ឬទទួលត្រូវតែធ្វើឡើងនៅក្នុងអំឡុងថ្ងៃប្រូម៉ូសិនពិសេសនេះ (ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤)។
  5. ចុច share ផុសនោះជា public
  6. អតិថិជនម្នាក់មានឱកាសទទួលបានរង្វាន់តែម្តងប៉ុណ្ណោះ។​ ធ្វើប្រតិបត្តិការកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន
  7. ការផ្តល់ជូននេះសម្រាប់តែអតិជនប៉ុណ្ណោះ (មិនផ្តល់ជូនសម្រាប់បុគ្គលិក អិលអូអិលស៊ី ឡើយ)
  8. ទឹកប្រាក់រង្វាន់នឹងត្រូវគណនាតាមអត្រាប្តូរប្រាក់ ប្រសិនបើគណនីរបស់អតិថិជនជាគណនីប្រាក់រៀល

*អ្នកមានសំណាង 44នាក់ នឹងត្រូវបានជ្រើសរើសដោយចៃដន្យនៅថ្ងៃទី23 ខែមេសា ឆ្នាំ2024 ហើយប្រាក់រង្វាន់នឹងត្រូវផ្តល់ជូនក្នុងអំឡុងពេលមួយសប្តាហ៍។

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត! អិលអូអិលស៊ី សូមរក្សាសិទ្ធិកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនកម្មវិធីពិសេសនេះ។

Publish date: April 13, 2024