សូមអបអរសាទរ! រង្វាន់ម៉ូតូហុងដា ឌ្រីម ចំនួន 3 គ្រឿងបានទៅដល់ដៃអាជីវករដែលបានឈ្នះក្នុងប្រម៉ូសិនចែកជូនម៉ូតូពី អិលអូអិលស៊ី ហើយ!

កាលពីថ្ងៃទី01 ខែមេសា ឆ្នាំ2025 កន្លងទៅ អិលអូអិលស៊ី បានប្រកាសអំពីកម្មវិធីផ្ដល់រង្វាន់ម៉ូតូហុងដា ឌ្រីម ថ្មីសន្លាងសរុបចំនួន 3គ្រឿង ជូនអតិថិជនរបស់ខ្លួនដែលប្រើប្រាស់ អិលអូអិលស៊ី KHQR នៅទូទាំងប្រទេសសម្រាប់អតិថិជនថ្មី និងចាស់។

អាជីវករគ្រាន់តែប្រើប្រាស់ អិលអូអិលស៊ី KHQR នៅទីតាំងអាជីវកម្មខ្លួន ដើម្បីទទួលការទូទាត់ប្រាក់ពីអតិថិជន ចាប់ពីថ្ងៃទី01 ខែមេសា ដល់ថ្ងៃទី30 ខែមិថុនា ឆ្នាំ2025 នោះមានឱកាសឈ្នះរង្វាន់ម៉ូតូហុងដា ឌ្រីម សរុបចំនួន 3គ្រឿង ដោយ អិលអូអិលស៊ី នឹងធ្វើការចាប់រង្វាន់រៀងរាល់មួយខែម្តង ដើម្បីស្វែងរកម្ចាស់រង្វាន់។

​ជាលទ្ធផល តាមរយៈការចាប់រង្វាន់ដោយចៃដន្យនៅលើការផ្សាយបន្តផ្ទាល់ ពីគណនីហ្វេសប៊ុកផេកផ្លូវការរបស់ អិលអូអិលស៊ី យើងក៏បានរកឃើញម្ចាស់រង្វាន់ដែលមានសំណាងទាំង 3 រូបដូចខាងក្រោម៖

រង្វាន់ទី1 ប្រចាំខែមេសា៖​ បងស្រី នី ឌីណា ជាអាជីវករនៅ ភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។



រង្វាន់ទី2 ប្រចាំខែឧសភា៖​ បងស្រី យាង សុខហៀក ជាអាជីវករនៅ ផ្សារកំពង់ប្រណាក ក្នុងភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។




រង្វាន់ទី3 ប្រចាំខែមិថុនា៖​ បងប្រុស ​ដេត ធន្នែត​​ ជាអាជីវករនៅផ្លូវលេខ430 ភូមិ05 សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។


សូមបញ្ជាក់ផងដែរថា ទោះបីជាកម្មវិធីចែកជូនម៉ូតូដល់អាជីវករប្រើប្រាស់ អិលអូអិលស៊ី KHQR ដែលទទួលប្រាក់ពីអតិថិជន ឈានមកដល់ទីបញ្ចប់ពិតមែន ប៉ុន្តែយើងក៏មានកម្មវិធីប្រម៉ូសិនផ្សេងៗទៀត ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ត្រៀមសម្រាប់ផ្តល់ជូនអតិថិជន និងអាជីវកររបស់ អិលអូអិលស៊ី ទាំងអស់។

អិលអូអិលស៊ី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលគាំទ្រផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី កន្លងមក ជាពិសេសផ្តល់ការគាំទ្រយ៉ាងច្រើនកុះករមកកាន់កម្មវិធីផ្តល់ជូនដ៏ពិសេសនេះ។

សូមបន្តតាមដានបណ្តាញសង្គមផ្លូវការរបស់ អិលអូអិលស៊ី ដើម្បីទទួលបានព័ត៌មានអំពីកម្មវិធី។


Publish date: June 17, 2025