អិលអូអិលស៊ី KHQR រចនាអត្ថប្រយោជន៍សម្បួរបែបជូនដល់អាជីវករ!

នាពេលបច្ចុប្បន្ននេះ ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលកំពុងតែទទួលបានការគាំទ្រ និងប្រើប្រាស់ទូទាំងប្រទេស។ ដូច្នេះហើយអាជីវករគួររៀបចំវិធីទូទាត់ប្រាក់ដែលងាយស្រួលដើម្បីបំពេញតម្រូវការរបស់អតិថិជនរបស់ខ្លួនបាន។ ដោយយល់ពីតម្រូវការរបស់អាជីវករ ទើប អិលអូអិលស៊ី​ KHQR បានបង្កើតឡើងព្រមជាមួយអត្ថប្រយោជន៍ជាច្រើនសម្បូរបែបដើម្បីជួយសម្រួលដល់អាជីវករក្នុងការទទួលការទូទាត់ប្រាក់ពីអតិថិជនខ្លួនបែបឌីជីថលបានពីគ្រប់ធនាគារ ទាំងភាពរហ័ស ងាយស្រួល​ មិនគិតកម្រៃសេវា និងមានសុវត្ថិភាពក្នុងការទុកដាក់ និងគ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងដំណើរការអាជីវកម្ម​ ទោះបីមមាញឹកលក់ដូរយ៉ាងណាក៏មិនពិបាកអាប់លុយ ជាពិសេសទទួលបានការប្រាក់បន្ថែមរហូតដល់ ៣%បន្ថែមពីគណនីសន្សំថែមទៀតផង!

អិលអូអិលស៊ី KHQR ពិតជាជួយសម្រួលដល់ការលក់ដូរ និងជាជំនួយការដ៏សក្តិសមសម្រាប់អាជីវកម្មសម័យថ្មី។ ស្នើសុំ អិលអូអិលស៊ី KHQR ដោយឥតគិតថ្លៃឥឡូវនេះ តាមរយៈការិយាល័យសាខាណាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩១ ៩៩១។

Publish date: March 05, 2024