បាក់ឌុបឆ្នាំ២០២៤នេះ អិលអូអិលស៊ី មានកាដូរធំ ដោយផ្តល់ជូនកុំព្យូទ័រលើកទឹកចិត្តដល់សិស្សនិទ្ទេសAដែលមានលំដាប់ពិន្ទុខ្ពស់ជាងគេចំនួន៥០នាក់ ហើយជាបុត្រធីតារបស់អតិថិជន អិលអូអិលស៊ី។

ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ អិលអូអិលស៊ី បានរៀបចំកម្មវិធីដ៏ពិសេសមួយដោយផ្តល់រង្វាន់លើកទឹកចិត្តជាកុំព្យូទ័រចំនួន៥០គ្រឿងទៅដល់បេក្ខជន-បេក្ខនារីជាប់និទេ្ទស A ដែលជាបុត្រធីតារបស់អតិថិជន ដោយបានប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី។ អិលអូអិលស៊ី សង្ឃឹមថាតាមរយៈការផ្តល់ជូនពិសេសនេះ នឹងជួយជាកម្លាំងចិត្ត ដល់ប្អូនៗថ្នាក់ទី១២ឆ្នាំនេះឱ្យខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរ នឹងអាចទទួលបានរង្វាន់កុំព្យូទ័រនេះដើម្បីជាជំនួយដល់ការសិក្សាបន្តនៅថ្នាក់សកលវិទ្យាល័យ។

លក្ខខណ្ឌនៃកម្មវិធី៖

  • ផ្តល់ជូនដល់បេក្ខជន-បេក្ខនារី ទទួលបាននិទ្ទេស A ដែលមានលំដាប់ពិន្ទុខ្ពស់ចំនួន៥០នាក់សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ ហើយជាបុត្រធីតារបស់អតិថិជន អិលអូអិលស៊ី
  • បេក្ខជន-បេក្ខនារីម្នាក់ទទួលបានកុំព្យូទ័រចំនួន០១គ្រឿង និងប័ណ្ណសរសើរ១
  • ត្រូវបញ្ជូនឯកសារតម្រូវ/ឯកសារពាក់ព័ន្ធនិងលទ្ធផលប្រឡងសញ្ញាបត្របាក់ឌុបក្នុងរយៈពេល ១៥ថ្ងៃបន្ទាប់ពីថ្ងៃប្រកាសលទ្ធផលប្រឡងមានដូចជា៖
  • - ឯកសារដែលបញ្ជាក់ពីលទ្ធផលទទួលបាននិទ្ទេស A (ដូចជាវិញ្ញាបនបត្របណ្ណោះអាសន្ន ឬឯកសារដែលអាចបញ្ជាក់ដោយបុគ្គលិក អិលអូអិលស៊ី បាន)
    - សំបុត្រកំណើត / សៀវភៅគ្រួសារ
    - ឯកសារដែលបញ្ជាក់បានថាជាអតិថិជនរបស់ អិលអូអិលស៊ី
  • បេក្ខជន-បេក្ខនារីជ័យលាភីទាំង៥០រូប ត្រូវតែអញ្ជើញចូលរួម ក្នុងកម្មវិធីប្រគល់រង្វាន់ដោយផ្ទាល់។
  • សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ ០២៣ ៩៩១ ៩៩១ ។

*បញ្ជាក់៖  ការផ្តល់ជូនពិសេសនេះសម្រាប់តែឱពុកម្តាយរបស់បេក្ខជន-បេក្ខនារី និទេ្ទស A  ដែលបានក្លាយជាអតិថិជន អិលអូអិលស៊ី មុនកាលបរិច្ឆេទប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំ២០២៤ប៉ុណ្ណោះ។

សុពលភាពនៃកម្មវិធី៖

បើកទទួលឯកសាររយៈពេល១៥ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសលទ្ធផលបាក់ឌុប។

អិលអូអិលស៊ី សូមរក្សាសិទ្ធិកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនកម្មវិធីពិសេសនេះ។

Publish date: March 28, 2024