អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជា​​ដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់​ឲ្យ​សហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖


មន្ត្រីផ្នែកច្បាប់ដោះស្រាយបំណុល (Litigation Officer)


ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • ផ្តល់ការប្រឹក្សាផ្នែកច្បាប់ដល់បុគ្គលិកពាក់ព័ន្ធ ដើម្បីជម្រុញការដោះស្រាយបំណុលឱ្យមានប្រសិទ្ធភាពខ្ពស់។
  • បង្កើតទំនាក់ទំនងល្អជាមួយដៃគូផ្នែកច្បាប់ តាមបណ្តារខេត្តទាំងអស់។
  • ចូលរួមដោះស្រាយបំណុលទាំងក្នុងប្រព័ន្ធតុលាការ និងក្រៅប្រព័ន្ធតុលាការ។
  • រៀបចំសំណើរសុំប្តឹងអតិថិជនទៅតុលាការរបស់សាខា ដាក់ជូនថ្នាក់គ្រប់គ្រងអនុម័ត។
  • រៀបចំបណ្តឹងដោះស្រាយបំណុលទៅតុលាការ និងក្រៅតុលាការ។
  • តាមបណ្តឹងតុលាការ ដើម្បីពន្លឿននីតិវិធី។
  • ចរចារនិងផ្សះផ្សារបញ្ចប់បណ្តឹងទាំងក្នុងតុលាការ និងក្រៅតុលាការ។
  • ផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិក ពាក់ព័ន្ធអំពីផ្នែកច្បាប់ រួមទាំងការដាក់បណ្តឹងទៅតុលាការ និងបណ្តឹងនៅក្រៅ តុលាការ។
  • ធ្វើការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ប្រធានផ្នែក/នាយកនាយកដ្ឋានឥណទាន។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • មានបរិញ្ញាបត្រផ្នែកច្បាប់ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
  • មានបទពិសោធន៍ ០២ឆ្នាំ ក្នុងការដោះស្រាយបញ្ហាផ្លូវច្បាប់។
  • មានចំណេះដឹងអំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងច្បាប់ពាក់ព័ន្ធឥណទានដូចជា ច្បាប់ដីធ្លី ច្បាប់រដ្ឋប្បវេណី ច្បាប់ព្រហ្មទណ្ឌ និងច្បាប់កិច្ចសន្យា។
  • អាចប្រើបា្រស់ភាសារអង់គ្លេស។
  • មានជំនាញវិភាគទិន្នន័យ។
  • មានជំនាញទំនាក់ទំនង និងមានសមត្ថភាពក្នុងការធ្វើការងារជាក្រុម។

ស្រ្តី និងជនពិការត្រូវបានលើកទឹកចិត្ត!

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមទាញយកទម្រង់ពាក្យសុំបម្រើការងាររបស់អិលអូអិលស៊ី ហើយបំពេញ និងដាក់ពាក្យដោយភ្ជាប់ជាមួយប្រវត្តិរូប (CV, Cover Letter) និងឯកសារពាក់ព័ន្ធផ្សេងទៀតទៅកាន់សាខាណាមួយដែលនៅជិតទីតាំងរបស់អ្នក ឬការិយាល័យកណ្តាលរបស់ LOLC (Cambodia) Plc ឬតាមរយៈ

អ៊ីម៉ែល៖ [email protected]

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 096 4211 999 / 087 400 277 / 081 700 446 / 081 900 326

Hiring: 2
Post Date: 2026-05-07
Expired on: 2026-05-21
Location: Head Office

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers