អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់ឲ្យសហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
ធារីហាត់ការ (Teller Intern)
ក. ភារកិច្ច និងការទទួលខុសត្រូវ៖
- ជួយត្រួតពិនិត្យប្រវត្តិឥណទានរបស់អតិជិជនក្នុងប្រព័ន្ធ (CBC Checking)
- ជួយបើកកម្ចី បញ្ចូលអតិថិជនបង់ប្រាក់ បើក CID សន្សំ បើក Fixed (ទាក់ទងប្រព័ន្ធ)
- ជួយរៀបចំទុកដាក់ឯកសារកម្ចី និងសន្សំ
- ជួយប្រមូលប្រាក់ពីអតិថិជនដែលមកបង់ប្រាក់ក្នុងសាខា
- បណ្តុះវិន័យឥណទានពេលទម្លាក់ទុន
- អនុវត្តការងារផ្សេងៗដែលចាត់តាំងដោយប្រធាន។
ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
- មានសញ្ញាបត្របរិញ្ញាបត្រ ឬនិស្សិតសាកលវិទ្យាល័យ (ឆ្នាំទី៣ឡើង) ផ្នែកហិរញ្ញវត្ថុ ធនាគារ គ្រប់គ្រងពាណិជ្ជកម្ម
ឬផ្នែកដែលពាក់ព័ន្ធ។
- អាចប្រើប្រាស់កុំព្យូទ័រ និងចេះកត់ត្រាបាន។
- យល់ដឹងអំពីផលិតផល និងសេវារបស់ធានា។
- មានភាពបត់បែន និងចេះធ្វើការងារជាក្រុម។
ស្ត្រី និងជនពិការត្រូវបានលើកទឹកចិត្ត!
គ. របៀបដាក់ពាក្យ៖
សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ឬអាចផ្ញើមកកាន់អ៊ីម៉ែល៖
[email protected]
087 400 277/081 600 955/081 900 326/081 700 446