អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់ឲ្យសហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
មន្ត្រីប្រឹក្សាលក់សេវាហរិញ្ញវត្ថុ-ហាត់ការ
ក. ភារកិច្ច និងការទទួលខុសត្រូវ៖
- ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីធ្វើការផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី ទៅកាន់ អតិថិជននៅក្នុងតំបន់ប្រតិបត្តិការ។
- ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន និងជនបង្គោល។
- ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការកំណត់អត្តសញ្ញាណ ឯកសារ និងព័ត៌មានរបស់អតិថិជន។
- ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការត្រួតពិនិត្យ និងវាយតម្លៃឥណទានរបស់អតិថិជន។
- ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការបំពេញ និងរៀបចំឯកសារកម្ចី ឱ្យបានត្រឹមត្រូវ ច្បាស់លាស់។
- ជួយដល់មមន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការត្រួតពិនិត្យ និងតាមដានអតិថិជន (periodic review)។
- ជួយដឹកសាច់ប្រាក់ទៅទម្លាក់ទុនជាមួយមន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ។
- ជួយមន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការទម្លាក់ទុនទៅឱ្យអតិថិជន។
- ជួយបំពេញព័ត៌មានក្នុងសក្ខីបត្រទម្លាក់ទុន (Disbursement Voucher)。
- ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការបំពេញព័ត៌មានក្នុងប័ណ្ណចំណូល (Official Receipt)。
- ជួយរៀបចំប្រភេទក្រដាសប្រាក់ រាប់សាច់ប្រាក់ និងទទួលសាច់ប្រាក់ពីអតិថិជនក្នុងពេលប្រមូលប្រាក់ ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។
- ជួយមន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការដោះស្រាយបំណុលយឺតយ៉ាវ។
- ជួយថតចម្លង និងរៀបចំឯកសារផ្សេងៗ ក្នុងករណីចាំបាច់។
- ត្រូវជួយដល់កិច្ចការផ្សេងៗទៀត នៅក្នុងសាខាដែលតម្រូវដោយថ្នាក់គ្រប់គ្រង។
ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
- បេក្ខជនដែលជាប់បាក់ឌុបឡើងទៅ
- អាចធ្វើការក្នុងស្ថានភាពតានតឹង
- មានការប្តេជ្ញាចិត្តខ្ពស់
- មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ។
ស្ត្រី និងជនពិការត្រូវបានលើកទឹកចិត្ត!
គ. របៀបដាក់ពាក្យ៖
សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ឬអាចផ្ញើមកកាន់អ៊ីម៉ែល៖ [email protected]
087 400 277/081 600 955/081 900 326/081 700 446