អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជា​​ដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់​ឲ្យ​សហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម


មន្ត្រីប្រឹក្សាលក់ឥណទានមាស
    ទីតាំង៖ សាខា (ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ចាម ស្រុកត្បូងឃ្មុំ ខេត្តក្រចេះ ស្រុកបាទី និងខណ្ឌមានជ័យ។

ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • ផ្សព្វផ្សាយផលិតផលឥណទានមាសទៅកាន់អតិថិជនសក្តានុពលគោលដៅ។
  • ដឹកនាំសកម្មភាពទីផ្សារជាមួយបុគ្គលិកសាខាទៅកាន់អតិថិជនគោលដៅ
  • ត្រូវទម្លាក់ទុនតាមផែនការដែលបានកំណត់
  • ត្រូវទម្លាក់ទុនតាមផែនការដែលបានកំណត់
  • ជួយអតិថិជនក្នុងការស្នើសុំឥណទានមាស។
  • ពន្យល់ពីលក្ខខណ្ឌកម្ចី អត្រាការប្រាក់ ជម្រើសនៃការសងត្រលប់ និងគោលនយោបាយ។
  • ធ្វើរបាយការណ៍ផលប័ត្រឥណទានមាស។
  • ធ្វើរបាយការណ៍ផលប័ត្រឥណទានមាស។
  • អនុវត្តការងារផ្សេងៗដែលចាត់តាំងដោយប្រធាន។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • មានសញ្ញាបត្របរិញ្ញាបត្រ ឬនិស្សិតសាកលវិទ្យាល័យផ្នែកហិរញ្ញវត្ថុ ធនាគារ គ្រប់គ្រងពាណិជ្ជកម្ម ឬផ្នែកដែលពាក់ព័ន្ធ។
  • មានបទពិសោធន៍ផ្នែកធនាគារ មីក្រូហិរញ្ញវត្ថុ ហាងបញ្ចាំ ឬហិរញ្ញប្បទានមាស។
  • មានបទពិសោធន៍ផ្នែកធនាគារ មីក្រូហិរញ្ញវត្ថុ ហាងបញ្ចាំ ឬហិរញ្ញប្បទានមាស។
  • មានចំណេះដឹងលើការវាយតម្លៃមាស និងដំណើរការកម្ចី។
  • អាចប្រើប្រាស់កុំព្យូទ័រ និងចេះកត់ត្រាបាន។

ស្ត្រី និងជនពិការត្រូវបានលើកទឹកចិត្ត!

គ. របៀបដាក់ពាក្យ៖
សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter​) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី​ (ខេមបូឌា)​ ភីអិលស៊ី ​ឬអាចផ្ញើមកកាន់អ៊ីម៉ែល​៖ [email protected]
087 400 277/081 600 955/081 900 326/081 700 446

Hiring: 12
Post Date: 2026-03-18
Expired on: 2026-04-03
Location: សាខា (ខេត្តកំពង់ស្ពឺ ...

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers