អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖


មន្ត្រីឯកទេសលក់សេវាហិរញ្ញវត្ថុឥណទានកសិកម្ម

ទីតាំង៖ សាខាស្រុកមោងឫស្សី ខេត្តបាត់ដំបង ស្រុកព្រៃកប្បាស ខេត្តតាកែវ ខេត្តក្រចេះ ស្រុកមេមត់ ស្រុករមាសហែក ស្រុកពាមរក៍ ស្រុកស្ទោង ខេត្តកំពង់ធំ


ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • អភិវឌ្ឍ និងរក្សាទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម អ្នកទិញកសិផល សហគមន៍កសិកម្ម និងភាគីពាក់ព័ន្ធ។
  • ស្វែងរក និងចុះបញ្ជីដៃគូអាជីវកម្ម និងអតិថិជនសក្តានុពល។
  • ផ្សព្វផ្សាយផលិតផលរបស់ LOLC។
  • វាយតម្លៃ និងចុះបញ្ជីអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអ្នកទិញកសិផល។
  • ស្វែងរក និងជ្រើសរើសកសិករដែលមានសក្តានុពលសម្រាប់ផលិតផលឥណទាន។
  • ធ្វើការសម្ភាសន៍ ចុះពិនិត្យទីតាំង និងវាយតម្លៃសំណើឥណទាន។
  • វាយតម្លៃផែនការផលិតកម្ម ស្ថានភាពកសិកម្ម និងសមត្ថភាពសងត្រឡប់របស់អតិថិជន។
  • សម្រេចឱ្យបានតាមផែនការបញ្ចេញឥណទាន និងកំណើនផលប័ត្រដែលបានកំណត់។
  • តាមដានគុណភាពផលប័ត្រ និងគ្រប់គ្រង PAR ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន។
  • ប្រមូល និងវិភាគព័ត៌មានទីផ្សារកសិកម្ម តម្លៃកសិផល និងឱកាសអាជីវកម្ម។
  • អនុវត្តការងារស្របតាមគោលនយោបាយ នីតិវិធី និងបទប្បញ្ញត្តិរបស់ស្ថាប័ន។
  • អនុវត្តការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • បរិញ្ញាបត្រផ្នែកកសិកម្ម សេដ្ឋកិច្ចកសិកម្ម អភិវឌ្ឍន៍ជនបទ ហិរញ្ញវត្ថុ ធនាគារ សេដ្ឋកិច្ច ឬជំនាញពាក់ព័ន្ធ។
  • មានបទពិសោធន៍យ៉ាងតិច ១ ឆ្នាំ ក្នុងវិស័យឥណទាន មីក្រូហិរញ្ញវត្ថុ ធនាគារ កសិកម្ម ឬការលក់។
  • មានចំណេះដឹងអំពីខ្សែច្រវាក់តម្លៃកសិកម្ម និងប្រព័ន្ធផលិតកម្មកសិកម្ម។
  • មានជំនាញវាយតម្លៃឥណទាន និងវិភាគហិរញ្ញវត្ថុ។
  • មានជំនាញទំនាក់ទំនង ចរចា និងដោះស្រាយបញ្ហាបានល្អ។
  • អាចធ្វើការនៅតាមទីវាល និងធ្វើដំណើរញឹកញាប់។
  • ចេះប្រើប្រាស់ Microsoft Office។

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមទាញយកទម្រង់ពាក្យសុំបម្រើការងាររបស់អិលអូអិលស៊ី ហើយបំពេញ និងដាក់ពាក្យដោយភ្ជាប់ជាមួយប្រវត្តិរូប (CV, Cover Letter) និងឯកសារពាក់ព័ន្ធផ្សេងទៀតទៅកាន់សាខាណាមួយដែលនៅជិតទីតាំងរបស់អ្នក ឬការិយាល័យកណ្តាលរបស់ LOLC (Cambodia) Plc ឬតាមរយៈ

អ៊ីម៉ែល៖ [email protected]

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 096 4211 999 / 087 400 277 / 081 700 446 / 081 900 326

Hiring: 10
Post Date: 2026-07-23
Expired on: 2026-08-14
Location: សាខាស្រុកមោងឫស្សី...

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers