អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖


មន្រ្តីគាំទ្រការប្រមូលបំណុលលុបចេញពីបញ្ជីជាន់ខ្ពស់ (ចំនួន ០២ នាក់)


ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • ជួយប្រធានផ្នែកគាំទ្រប្រមូលបំណុលលុបចេញពីបញ្ជីដើម្បីរៀបចំផែនការប្រមូលបំណុលលុបចេញពីបញ្ជី។
  • ជួយគ្រប់គ្រង និងតាមដានប្រសិទ្ធភាពនៃដំណើរការចេញលិខិតក្រើនរំលឹក លិខិតមេធាវី និងពាក្យ បណ្តឹងទៅតុលាការ និងត្រូវប្រាកដថាអនុលោមតាមនីតិវិធីរបស់អិលអូអិលស៊ី។
  • ជួយតាមដានឱ្យបានដិតដល់ និងត្រួតពិនិត្យការអនុវត្តការប្រមូលបំណុលលុបចេញពីបញ្ជីធៀបនឹងផែនការដែលបានកំណត់ និងស្វែងរកយុទ្ធសាស្រ្តដើម្បីជម្រុញការប្រមូលបំណុលលុបចេញពីបញ្ជីបន្ថែមទៀត។
  • សហការជាមួយគ្រប់ផ្នែកទាំងអស់ដើម្បីជម្រុញដំណើរការប្រមូលបំណុលលុបចេញពីបញ្ជី និងបំណុលយឺតយ៉ាវឱ្យមានប្រសិទ្ធភាពខ្ពស់។
  • ជួយរៀបចំផែនការ និងកាលវិភាគការងារប្រចាំខែ និងគោលដៅដោយមានការពិភាក្សា និងការយល់ព្រមពីប្រធានគាំទ្រផ្នែកប្រមូលបំណុលលុបចេញពីបញ្ជី។
  • ជួយគ្រប់គ្រង និងធានានូវសមត្ថភាពប្រមូលបានគ្រប់គ្រាន់សម្រាប់គ្រប់សាខា។
  • ជួយគ្រប់គ្រង និងធានានូវសមត្ថភាពប្រមូលបានគ្រប់គ្រាន់សម្រាប់គ្រប់សាខា។
  • ជួយប្រធានផ្នែកគាំទ្រប្រមូលបំណុលលុបចេញពីបញ្ជីដើម្បីរៀបចំផែនការដោះស្រាយបំណុលដែលយឺតយ៉ាវចាប់ពី៩០ថ្ងៃឡើង។
  • បំពេញការងារផ្សេងៗទៀតដែលបានចាត់តាំងដោយប្រធានផ្នែក/នាយកនាយកដ្ឋាន។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ឬផ្នែកគ្រប់គ្រង ឬសមមូល។
  • មានបទពិសោធន៍យ៉ាងតិច ០២ឆ្នាំក្នុងការគ្រប់គ្រងការប្រមូលបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជី។
  • យល់ដឹងពីរបៀបប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុ និងប្រតិបត្តិការដូចជា Field Visit Report (FVR), Loan Provision Report, Monthly Operation performance ក្នុងការសម្រេចចិត្ត កាន់តែប្រសើរ។
  • មានចំណេះដឹងអំពីច្បាប់ក្នុងស្រុក និងបទប្បញ្ញត្តិ-ធនាគារ និងហិរញ្ញវត្ថុ កាតព្វកិច្ច និងកិច្ចសន្យា។

ស្រ្តី និងជនពិការត្រូវបានលើកទឹកចិត្ត!


គ. របៀបដាក់ពាក្យ៖

សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter​) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី​ (ខេមបូឌា)​ ភីអិលស៊ី ​ឬអាចផ្ញើមកកាន់អ៊ីម៉ែល​៖ [email protected]
087 400 277/081 600 955/081900326

Hiring: 2
Post Date: 2025-08-15
Expired on: 2025-08-29
Location: Head Office

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers