អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖


អ្នកហាត់ការផ្នែកច្បាប់ដោះស្រាយបំណុល


ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • ជួយរៀបចំសំណើរសុំប្តឹងអតិថិជនទៅតុលាការរបស់សាខាដាក់ជូនថ្នាក់គ្រប់គ្រងអនុម័ត។
  • ជួយរៀបចំបណ្តឹងដោះស្រាយបំណុលទៅតុលាការ និងក្រៅតុលាការ។
  • ជួយរៀបចំលិខិតជូនដំណឹងអំពីការបំពានកាតព្វកិច្ចសងបំណុល។
  • ជួយតាមបណ្តឹងតុលាការ ដើម្បីពន្លឿននីតិវិធី។
  • ជួយចរចារនិងផ្សះផ្សារបញ្ចប់បណ្តឹងទាំងក្នុងតុលាការ និងក្រៅតុលាការ។
  • ធ្វើការងារផ្សេងៗទៀតតាមការចាត់តាំងរបស់ប្រធានផ្នែក។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • ជានិស្សិត/មានបរិញ្ញាបត្រផ្នែកច្បាប់ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
  • មានចំណេះដឹងអំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងច្បាប់ពាក់ព័ន្ធឥណទានដូចជា ច្បាប់ដីធ្លី ច្បាប់រដ្ឋប្បវេណី ច្បាប់ព្រហ្មទណ្ឌ និងច្បាប់កិច្ចសន្យា។
  • អាចប្រើបា្រស់ភាសារអង់គ្លេស។
  • មានជំនាញវិភាគទិន្នន័យ។
  • មានជំនាញទំនាក់ទំនង និងមានសមត្ថភាពក្នុងការធ្វើការងារជាក្រុម។

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមទាញយកទម្រង់ពាក្យសុំបម្រើការងាររបស់អិលអូអិលស៊ី ហើយបំពេញ និងដាក់ពាក្យដោយភ្ជាប់ជាមួយប្រវត្តិរូប (CV, Cover Letter) និងឯកសារពាក់ព័ន្ធផ្សេងទៀតទៅកាន់សាខាណាមួយដែលនៅជិតទីតាំងរបស់អ្នក ឬការិយាល័យកណ្តាលរបស់ LOLC (Cambodia) Plc ឬតាមរយៈ

អ៊ីម៉ែល៖ [email protected]

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 096 4211 999 / 087 400 277 / 081 700 446 / 081 900 326

Hiring: 1
Post Date: 2026-10-14
Expired on: 2026-10-31
Location: ការិយាល័យកណ្តាល

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers