អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជា​​ដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់​ឲ្យ​សហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម


មន្ត្រីប្រឹក្សាលក់ឥណទានមាស
    ទីតាំង៖ សាខាខណ្ឌមានជ័យ សាខាខណ្ឌ៧មករា-សង្កាត់បឹងព្រលឹត សាខាខេត្តកំពង់ស្ពឺ សាខាខេត្តតាកែវ សាខាស្រុកអង្គស្នួល សាខាស្រុកកោះធំ សាខាស្រុកភ្នំស្រួច សាខាក្រុងតាខ្មៅ-សង្កាត់រកាខ្ពស់ សាខាក្រុងឧដុង្គម៉ែជ័យ សាខាស្រុកកំពង់ត្រឡាច សាខាស្រុកបាទី-ឃុំសូរភី សាខាស្រុកព្រៃកប្បាស និងសាខាស្រុកត្រាំកក់ ។

ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • ផ្សព្វផ្សាយផលិតផលឥណទានមាសទៅកាន់អតិថិជនសក្តានុពលគោលដៅ។
  • ដឹកនាំសកម្មភាពទីផ្សារជាមួយបុគ្គលិកសាខាទៅកាន់អតិថិជនគោលដៅ
  • ត្រូវទម្លាក់ទុនតាមផែនការដែលបានកំណត់
  • ជួយអតិថិជនក្នុងការស្នើសុំឥណទានមាស។
  • ពន្យល់ពីលក្ខខណ្ឌកម្ចី អត្រាការប្រាក់ ជម្រើសនៃការសងត្រលប់ និងគោលនយោបាយ។
  • ធ្វើរបាយការណ៍ផលប័ត្រឥណទានមាស។
  • ធ្វើរបាយការណ៍ផលប័ត្រឥណទានមាស។
  • អនុវត្តការងារផ្សេងៗដែលចាត់តាំងដោយប្រធាន។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • មានសញ្ញាបត្របរិញ្ញាបត្រ ឬនិស្សិតសាកលវិទ្យាល័យផ្នែកហិរញ្ញវត្ថុ ធនាគារ គ្រប់គ្រងពាណិជ្ជកម្ម ឬផ្នែកដែលពាក់ព័ន្ធ។
  • មានបទពិសោធន៍ផ្នែកធនាគារ មីក្រូហិរញ្ញវត្ថុ ហាងបញ្ចាំ ឬហិរញ្ញប្បទានមាស។
  • មានជំនាញលក់ និងការចរចារ។
  • មានចំណេះដឹងលើការវាយតម្លៃមាស និងដំណើរការកម្ចី។
  • អាចប្រើប្រាស់កុំព្យូទ័រ និងចេះកត់ត្រាបាន។

ស្ត្រី និងជនពិការត្រូវបានលើកទឹកចិត្ត!

របៀបដាក់ពាក្យ:

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមទាញយកទម្រង់ពាក្យសុំបម្រើការងាររបស់អិលអូអិលស៊ី ហើយបំពេញ និងដាក់ពាក្យដោយភ្ជាប់ជាមួយប្រវត្តិរូប (CV, Cover Letter) និងឯកសារពាក់ព័ន្ធផ្សេងទៀតទៅកាន់សាខាណាមួយដែលនៅជិតទីតាំងរបស់អ្នក ឬការិយាល័យកណ្តាលរបស់ LOLC (Cambodia) Plc ឬតាមរយៈ

អ៊ីម៉ែល៖ [email protected]

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 096 4211 999 / 087 400 277 / 081 700 446 / 081 900 326

Hiring: 13
Post Date: 2026-09-01
Expired on: 2026-09-15
Location: សាខាខណ្ឌមានជ័យ...

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers