អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖


មន្ត្រីប្រឹក្សាលក់សេវាហរិញ្ញវត្ថុ-ហាត់ការ


ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីធ្វើការផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី ទៅកាន់ អតិថិជននៅក្នុងតំបន់ប្រតិបត្តិការ។
  • ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន និងជនបង្គោល ។
  • ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការកំណត់អត្តសញ្ញាណ ឯកសារ និងព័ត៌មានរបស់អតិថិជន។
  • ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការត្រួតពិនិត្យ និងវាយតម្លៃឥណទានរបស់អតិថិជន។
  • ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការបំពេញ និងរៀបចំឯកសារកម្ចី ឱ្យបានត្រឹមត្រូវ ច្បាស់លាស់។
  • ជួយដល់មមន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការត្រួតពិនិត្យ និងតាមដានអតិថិជន (periodic review)។
  • ជួយដឹកសាច់ប្រាក់ទៅទម្លាក់ទុនជាមួយមន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ។
  • ជួយមន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការទម្លាក់ទុនទៅឱ្យអតិថិជន។
  • ជួយបំពេញព័ត៌មានក្នុងសក្ខីបត្រទម្លាក់ទុន (Disbursement Voucher)។
  • ជួយដល់មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការបំពេញព័ត៌មានក្នុងប័ណ្ណចំណូល (Official Receipt)។
  • ជួយរៀបចំប្រភេទក្រដាសប្រាក់ រាប់សាច់ប្រាក់ និងទទួលសាច់ប្រាក់ពីអតិថិជនក្នុងពេលប្រមូលប្រាក់ ឱ្យបានត្រឹមត្រូវ និង ច្បាស់លាស់។
  • ជួយមន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ក្នុងការដោះស្រាយបំណុលយឺតយ៉ាវ។
  • ជួយថតចម្លង និងរៀបចំឯកសារផ្សេងៗ ក្នុងករណីចាំបាច់។
  • ត្រូវជួយដល់កិច្ចការផ្សេងៗទៀត នៅក្នុងសាខាដែលតម្រូវដោយថ្នាក់គ្រប់គ្រង។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • បេក្ខជនដែលជាប់បាក់ឌុបឡើងទៅ
  • អាចធ្វើការក្នុងស្ថានភាពតានតឹង
  • មានការប្តេជ្ញាចិត្តខ្ពស់
  • មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ។

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមទាញយកទម្រង់ពាក្យសុំបម្រើការងាររបស់អិលអូអិលស៊ី ហើយបំពេញ និងដាក់ពាក្យដោយភ្ជាប់ជាមួយប្រវត្តិរូប (CV, Cover Letter) និងឯកសារពាក់ព័ន្ធផ្សេងទៀតទៅកាន់សាខាណាមួយដែលនៅជិតទីតាំងរបស់អ្នក ឬការិយាល័យកណ្តាលរបស់ LOLC (Cambodia) Plc ឬតាមរយៈ

អ៊ីម៉ែល៖ [email protected]

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 096 4211 999 / 087 400 277 / 081 700 446 / 081 900 326

Hiring: 120
Post Date: 2026-10-07
Expired on: 2026-10-31
Location: គ្រប់សាខា ទូទាំង២៥ខេត្តរាជធានី

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers