អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ីត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖

បុគ្គលិកបើកបរ (Driver)


ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • បើកបររថយន្តជូនប្រធាននាយកប្រតិបត្តិប្រចាំការិយាល័យកណ្តាល។
  • ថែទាំ និង ជួសជុលរថយន្តជារៀងរាល់ថ្ងៃ ដើម្បីឲ្យប្រាកដថា ខ្លួនពិតជាបានត្រួតពិនិត្យមើលប្រេង ទឹក អាគុយ ហ្វាំង កង់ ជាដើម។
  • ធានាថារថយន្តត្រូវបានសម្អាត និងថែទាំបច្ចេកទេសបានត្រឹមត្រូវ។
  • សហការជាបុគ្គលិកនៅផ្នែកផ្សេងៗទៀត ដើម្បីឲ្យធ្វើឲ្យមានទំនាក់ទំនងល្អក្នុងការងារ។
  • ជួយការងាររបស់អ្នកបើកបរដទៃទៀត ក្នុងករណីចំបាច់ និង បំពេញការងារផ្សេងៗ។
  • ការងារផ្សេងទៀតក្រោមការចាត់ចែងរបស់អ្នកគ្រប់គ្រង។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • កម្រិតសិក្សាចាប់ពីថ្នាក់ទី១២ឡើងទៅ។
  • មានបទពិសោធន៍បើកបរយ៉ាងតិច ២ឆ្នាំ និងចេះប្រើ Google Map បានច្បាស់លាស់។
  • យល់ដឹងពីច្បាប់ចរាចរណ៍និងបទបញ្ជាផ្សេងៗនៃ ចរាចរណ៍ផ្លូវគោក និងចេះដោះស្រាយបញ្ហាព្រមទាំងជួល ជុលរថយន្តពេលដែលខូចរឺក៏មានបញ្ហានៅតាមផ្លូវ។
  • អាចទៅធ្វើការនៅតាមខេត្តតាមការចាត់តាំងរបស់ក្រុមហ៊ុន។
  • មានប័ណ្ណបើកបរត្រឹមត្រូវ និងមានសុពលភាព។។

ស្រ្តី និងជនពិការត្រូវបានលើកទឹកចិត្ត!


គ. របៀបដាក់ពាក្យ៖

សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter​) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី​ (ខេមបូឌា)​ ភីអិលស៊ី ​ឬអាចផ្ញើមកកាន់អ៊ីម៉ែល​៖ [email protected]
087 400 277/081 600 955/081900326

Hiring: 1
Post Date: 2025-09-15
Expired on: 2025-09-30
Location: ការិយាល័យកណ្តាល

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers