អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖


មន្ត្រីប្រឹក្សាលក់សេវាឌីជីថល

ទីតាំងសាខា: សាខា (ការិយាល័យប្រតិបត្តិការ ខេត្តតាកែវ ខេត្តប៉ៃលិន និងខេត្តកោះកុង)


ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • បង្កើត និងអភិវឌ្ឍយុទ្ធសាស្ត្រលក់ នៃ LOLC Mobile, LOLC Merchant និងសេវាហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្ម និងធានាបាននូវ ការបំពេញតម្រូវការរបស់អតិថិជន។
  • យល់អំពីអតិថិជនសក្ដានុពល ទីផ្សារ និងតម្រូវការចាំបាច់ ក្នុងការចុះឈ្មោះប្រើប្រាស់ LOLC Mobile, LOLC Merchant និងដើម្បីបង្កើតទំនាក់ទំនងដ៏រឹងមាំដើម្បីបង្កើន ផែនការសកម្មភាពចូលទីផ្សារថ្មី ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
  • ចុះជួបអតិថិជនតាមទីផ្សារ និងបញ្ចុះបញ្ចូលដើម្បីចុះឈ្មោះប្រើប្រាស់ LOLC Mobile, LOLC Merchant និងណែនាំ អំពីផលិតផលថ្មី របស់ អិលអូអិលស៊ី។
  • ត្រួតពិនិត្យមើលនូវស្ថានភាពទីផ្សារ ដើម្បីស្វែងរកអតិថិជនសក្តានុពល។
  • រក្សាទំនាក់ទំនងល្អជាមួយ អតិថិជនដែលកំពុងប្រើប្រាស់ LOLC Mobile និង LOLC Merchant ដើម្បីធានាបាននូវការចូលរួមជាបន្តបន្ទាប់ និងការប្រើប្រាស់សេវាកម្មឌីជីថល។
  • គាំទ្រ RMs និង BMs ដើម្បីធានានូវផែនការ សម្រាប់ LOLC Mobile និង LOLC Merchant និងជំរុញសាខាដើម្បីប្រមូលផ្តុំអតិថិជន/ពាណិជ្ជករឱ្យ សម្រេចបានតាមគោលដៅ។
  • អនុវត្តការផ្សព្វផ្សាយ និងយុទ្ធនាការទីផ្សារលើសេវាទូទាត់ប្រាក់ និងផលិតផលឌីជីថល ដើម្បីបង្កើនការយល់ដឹងដល់សាធារណជន និងធ្វើឱ្យធនាគារចល័តស្ថិតនៅលើគំនិតរបស់អតិថិជន។
  • ចូលរួមការបណ្តុះបណ្តាលយ៉ាងសកម្ម ដើម្បីកសាងសមត្ថភាព និងការយល់ដឹងបន្ថែមទៀត ដើម្បីធានាបាននូវកំណើននៃសេវាកម្មធនាគារចល័ត និងភាពជាដៃគូពាណិជ្ជករ។
  • ប្រមូលមតិកែលម្អរបស់អតិថិជន និងពាណិជ្ជករ ដោយផ្តល់នូវអនុសាសន៍ដែលអាចអនុវត្តបានសម្រាប់ការកែលម្អ ដើម្បីធ្វើការអភិវឌ្ឍន៍ និងអតិថិជនពេញចិត្តកាន់តែខ្លាំង។
  • រៀបចំរបាយការណ៍សរុបសង្ខេប ដែលបានទំនាក់ទំនងប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ ហើយធៀបនិងផែនការជាក់ស្តែង និងស្វែងរកនូវចំណុចខ្សោយដែលកំពុងប្រឈម និងដំដោះស្រាយឱ្យទាន់ពេល។
  • រក្សាទំនាក់ទំនងជាមួយអតិថិជន ប្រកបដោយភាពរួសរាយ រាក់ទាក់ ស្របតាមគោលការណ៍របស់អិលអូអិលស៊ី។
  • បំពេញការងារ ផ្សេងៗតាមការចាត់តាំងដោយគណៈគ្រប់គ្រងពីពេលមួយទៅពេលមួយ។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • មានបរិញ្ញាបត្រក្នុងផ្នែកហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ
  • បទពិសោធន៍ផ្នែកលក់ប្រាក់បញ្ញើ-សន្សំ និងផលិតផល និងសេវាឌីជីថលកាន់តែល្អ។
  • មានជំនាញទំនាក់ទំនង និងសរសេរភាសារអង់គ្លេសបានល្អ។
  • មានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពស្មោះត្រង់។
  • ជាមនុស្សដែលមានលទ្ធផលការងារល្អ។
  • ទំនាក់ទំនងភាសាអង់គ្លេសខ្លាំងទាំងការសរសេរ និងការនិយាយ។
  • ចេះភាសាអង់គ្លេស និង Microsoft Office (Words Excel និង PowerPoint) ។

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមទាញយកទម្រង់ពាក្យសុំបម្រើការងាររបស់អិលអូអិលស៊ី ហើយបំពេញ និងដាក់ពាក្យដោយភ្ជាប់ជាមួយប្រវត្តិរូប (CV, Cover Letter) និងឯកសារពាក់ព័ន្ធផ្សេងទៀតទៅកាន់សាខាណាមួយដែលនៅជិតទីតាំងរបស់អ្នក ឬការិយាល័យកណ្តាលរបស់ LOLC (Cambodia) Plc ឬតាមរយៈ

អ៊ីម៉ែល៖ [email protected]

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 096 4211 999 / 087 400 277 / 081 700 446 / 081 900 326

Hiring: 4
Post Date: 2026-10-07
Expired on: 2026-10-31
Location: ការិយាល័យប្រតិបត្តិការ...

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers