អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជា​​ដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់​ឲ្យ​សហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖

ទីតាំង៖

  • សាខា (ខណ្ឌសែនសុខ ខណ្ឌដូនពេញ ខណ្ឌមានជ័យ ខណ្ឌ៧មករា ខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកោះកុង ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែត និងស្រុកបាទី។)

មន្ត្រីប្រឹក្សាលក់សេវាឌីជីថល (Digital Banking Sale Advisor)


ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • បង្កើត និងអភិវឌ្ឍយុទ្ធសាស្ត្រលក់ នៃ LOLC Mobile, LOLC Merchant និងសេវាហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្ម និងធានាបាននូវ ការបំពេញតម្រូវការរបស់អតិថិជន។
  • យល់អំពីអតិថិជនសក្ដានុពល ទីផ្សារ និងតម្រូវការចាំបាច់ ក្នុងការចុះឈ្មោះប្រើប្រាស់ LOLC Mobile, LOLC Merchant និងដើម្បីបង្កើតទំនាក់ទំនងដ៏រឹងមាំដើម្បីបង្កើនផែនការសកម្មភាពចូលទីផ្សារថ្មី ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
  • ចុះជួបអតិថិជនតាមទីផ្សារ និងបញ្ចុះបញ្ចូលដើម្បីចុះឈ្មោះប្រើប្រាស់ LOLC Mobile, LOLC Merchant និងណែនាំ អំពីផលិតផលថ្មី របស់ អិលអូអិលស៊ី។
  • ត្រួតពិនិត្យមើលនូវស្ថានភាពទីផ្សារ ដើម្បីស្វែងរកអតិថិជនសក្តានុពល ។
  • រក្សាទំនាក់ទំនងល្អជាមួយ អតិថិជនដែលកំពុងប្រើប្រាស់ LOLC Mobile និង LOLC Merchant ដើម្បីធានាបាននូវការចូលរួមជាបន្តបន្ទាប់ និងការប្រើប្រាស់សេវាកម្មឌីជីថល។
  • គាំទ្រ RMs និង BMs ដើម្បីធានានូវផែនការ សម្រាប់ LOLC Mobile និង LOLC Merchant និងជំរុញសាខាដើម្បីប្រមូលផ្តុំអតិថិជន/ពាណិជ្ជករឱ្យ សម្រេចបានតាមគោលដៅ។
  • អនុវត្តការផ្សព្វផ្សាយ និងយុទ្ធនាការទីផ្សារលើសេវាទូទាត់ប្រាក់ និងផលិតផលឌីជីថល ដើម្បីបង្កើនការយល់ដឹងដល់សាធារណជន និងធ្វើឱ្យធនាគារចល័តស្ថិតនៅលើគំនិតរបស់អតិថិជន។
  • ចូលរួមការបណ្តុះបណ្តាលយ៉ាងសកម្ម ដើម្បីកសាងសមត្ថភាព និងការយល់ដឹងបន្ថែមទៀត ដើម្បីធានាបាននូវកំណើននៃសេវាកម្មធនាគារចល័ត និងភាពជាដៃគូពាណិជ្ជករ។
  • ប្រមូលមតិកែលម្អរបស់អតិថិជន និងពាណិជ្ជករ ដោយផ្តល់នូវអនុសាសន៍ដែលអាចអនុវត្តបានសម្រាប់ការកែលម្អ ដើម្បីធ្វើការអភិវឌ្ឍន៍ និងអតិថិជនពេញចិត្តកាន់តែខ្លាំង។
  • រៀបចំរបាយការណ៍សរុបសង្ខេប ដែលបានទំនាក់ទំនងប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ ហើយធៀបនិងផែនការជាក់ស្តែង និងស្វែងរកនូវចំណុចខ្សោយដែលកំពុងប្រឈម និងដំដោះស្រាយឱ្យទាន់ពេល។
  • រក្សាទំនាក់ទំនងជាមួយអតិថិជន ប្រកបដោយភាពរួសរាយ រាក់ទាក់ ស្របតាមគោលការណ៍របស់អិលអូអិលស៊ី។
  • បំពេញការងារ ផ្សេងៗតាមការចាត់តាំងដោយគណៈគ្រប់គ្រងពីពេលមួយទៅពេលមួយ។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • មានបរិញ្ញាបត្រក្នុងផ្នែកហរិញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ
  • បទពិសោធន៍ផ្នែកលក់ប្រាក់បញ្ញើ-សន្សំ និងផលិតផល និងសេវាឌីជីថលកាន់តែល្អ។
  • មានជំនាញទំនាក់ទំនង និងសរសេរភាសារអង់គ្លេសបានល្អ។
  • មានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពស្មោះត្រង់។
  • ជាមនុស្សដែលមានលទ្ធផលការងារល្អ។
  • ទំនាក់ទំនងភាសាអង់គ្លេសខ្លាំងទាំងការសរសេរ និងការនិយាយ។
  • ចេះភាសាអង់គ្លេស និង Microsoft Office (Words Excel និង PowerPoint)។

ស្រ្តី និងជនពិការត្រូវបានលើកទឹកចិត្ត!


គ. របៀបដាក់ពាក្យ៖

សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter​) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី​ (ខេមបូឌា)​ ភីអិលស៊ី ​ឬអាចផ្ញើមកកាន់អ៊ីម៉ែល​៖ [email protected]
087 400 277/081 600 955/081900326

Hiring: 22
Post Date: 2025-12-09
Expired on: 2025-12-25
Location: ខណ្ឌសែនសុខ ខណ្ឌដូនពេញ....

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers