អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖


មន្ដ្រីប្រឹក្សាលក់ប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ

ទីតាំងសាខា:
  • ការិយាល័យប្រតិបត្តិការ
  • ខេត្តប៉ៃលិន
  • ខេត្តស្វាយរៀង
  • ខេត្តកោះកុង
  • ខេត្តកំពង់ធំ
  • ខេត្តព្រះសីហនុ
  • ខេត្តត្បូងឃ្មុំ
  • ខណ្ឌសែនសុខ
  • ខណ្ឌដូនពេញ
  • ក្រុងតាខ្មៅ
  • ខណ្ឌ៧មករា
  • ខណ្ឌមានជ័យ
  • ស្រុកបាទី-ឃុំត្រពាំងសាប
  • ស្រុកកៀនស្វាយ
  • ស្រុកព្រៃកប្បាស
  • ស្រុកអង្គស្នួល
  • ស្រុកកំពុងត្របែក
  • ស្រុក
  • ពាមរក៍
  • ស្រុកបាទី-ឃុំសូរភី


ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • បង្កើត និងអភិវឌ្ឍយុទ្ធសាស្ត្រលក់ នៃប្រាក់បញ្ញើ ATM Card iPay User Merchant និងសេវាហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្ម និងធានាបាននូវ ការបំពេញតម្រូវការរបស់អតិថិជន។
  • គាំទ្រគ្រប់ភាគីពាក់ព័ន្ធ និងសាខា ដើម្បីធានានូវផែនការប្រាក់បញ្ញើ ATM Card និងសេវាហិរញ្ញវត្ថុ សម្រេចបានតាមគោលដៅ។
  • រៀបចំផែនការប្រមូលប្រាក់បញ្ញើ ATM Card និងសេវាហិរញ្ញវត្ថុរៀងជារៀងរាល់ថ្ងៃ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងសម្រេចបាននូវគោលដៅរបស់ អិលអូអិលស៊ី។
  • យល់អំពីអតិថិជនសក្ដានុពល ទីផ្សារ និងតម្រូវការចាំបាច់ ដើម្បីធ្វើផែនការសកម្មភាពចូលទីផ្សារថ្មី ប្រកបដោយប្រសិទ្ធិភាព ខ្ពស់។
  • ចុះជួបអតិថិជនតាមទីផ្សារ និងបញ្ចុះបញ្ចូលដាក់ប្រាក់បញ្ញើ ប្រើប្រាស់កាតអេធីអឹម និងណែនាំ អំពីផលិតផលថ្មី របស់ អិលអូអិលស៊ី។
  • រៀបចំរបាយការណ៍សរ៉ុបសង្ខេប ដែលបានទំនាក់ទំនងប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ ហើយធៀបនិងផែនការជាក់ស្តែង និងស្វែងរកនូវចំណុចខ្សោយដែលកំពុងប្រឈម និងដំដោះស្រាយឱ្យទាន់ពេល។
  • ត្រួតពិនិត្យមើលនូវស្ថានភាពធ្លាក់ចុះនៃការលក់ ប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតដែលអាចកើតមានឡើង និងរកដំណោះស្រាយ។
  • យល់ពីចំណុចខ្សោយនៃផលិតផលប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ ដើម្បីធ្វើការអភិវឌ្ឍន៍ និងអតិថិជនពេញចិត្តកាន់តែខ្លាំង។
  • រក្សាទំនាក់ទំនងជាមួយអតិថិជន ប្រកបដោយភាពរួសរាយ រាក់ទាក់ ស្របតាមគោលការណ៍របស់អិលអូអិលស៊ី។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • មានបរិញ្ញាបត្រក្នុងផ្នែកហរិញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ
  • បទពិសោធន៍ផ្នែកលក់ប្រាក់បញ្ញើ-សន្សំ និងផលិតផល និងសេវាឌីជីថលកាន់តែល្អ។
  • មានជំនាញទំនាក់ទំនង និងសរសេរភាសារអង់គ្លេសបានល្អ។
  • មានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពស្មោះត្រង់។
  • ជាមនុស្សដែលមានលទ្ធផលការងារល្អ។

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមទាញយកទម្រង់ពាក្យសុំបម្រើការងាររបស់អិលអូអិលស៊ី ហើយបំពេញ និងដាក់ពាក្យដោយភ្ជាប់ជាមួយប្រវត្តិរូប (CV, Cover Letter) និងឯកសារពាក់ព័ន្ធផ្សេងទៀតទៅកាន់សាខាណាមួយដែលនៅជិតទីតាំងរបស់អ្នក ឬការិយាល័យកណ្តាលរបស់ LOLC (Cambodia) Plc ឬតាមរយៈ

អ៊ីម៉ែល៖ [email protected]

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 096 4211 999 / 087 400 277 / 081 700 446 / 081 900 326

Hiring: 21
Post Date: 2026-10-07
Expired on: 2026-10-31
Location: ការិយាល័យប្រតិបត្តិការ...

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers