អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ
ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលមានទស្សនវិស័យសង្គម
និងទិសដៅអាជីវកម្មដែលផ្តល់ឲ្យសហគ្រិន
និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច
ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ
និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ
ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី
ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
មន្រ្តីគាំទ្រដោះស្រាយបំណុល-ជាន់ខ្ពស់
ក. ភារកិច្ច និងការទទួលខុសត្រូវ៖
- ចូលរួមរៀបចំផែនការប្រមូលបំណុលលុបចេញពីបញ្ជីប្រចាំឆ្នាំដើម្បីដាក់ឱ្យសាខាអនុវត្ត និងធានាបានថាផែនការនោះបានបែងចែកដល់បុគ្គលិកពាក់ព័ន្ធបានទាន់ពេលវេលា។
- ចូលរួមតាមដានសកម្មភាព និងលទ្ធផលនៃការដោះស្រាយបំណុលយឺតយ៉ាវ និងការប្រមូលបំណុលលុបចេញពីបញ្ជីរបស់សាខា ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់។
- ចូលរួមត្រួតពិនិត្យសាខា ដើម្បីធានាបានថាមានបុគ្គលិកគ្រប់គ្រងបំណុលលុបចេញពីបញ្ជី និងបំណុលយឺតយ៉ាវទាំងអស់ និងបុគ្គលិកមានរបាយការណ៍ពាក់ព័ន្ធបានទាន់ពេលវេលា។
- ចូលរួមផ្តល់ការបណ្តុះបណ្តាលដល់សាខា ទៅលើបច្ចេកទេសក្នុងការដោះស្រាយបំណុល។
- ចូលរួមផ្តល់ការប្រឹក្សា និងផ្តល់ដំណោះស្រាយជូនសាខាពាក់ព័ន្ធវិធីសាស្ត្រក្នុងការដោះស្រាយបំណុល។
- ចូលរួមជម្រុញសាខា ដើម្បីកំណត់អតិថិជនអាទិភាពក្នុងការរៀបចំបណ្តឹងទៅតុលាការ។
- ចូលរួមក្នុងការប្រឹក្សាជាមួយផ្នែកច្បាប់ ដើម្បីរៀបចំបណ្តឹងទៅតុលាការនិង/ឬក្រៅប្រព័ន្ធតុលាការ។
- ចូលរួមក្នុងការផ្សះផ្សារជាមួយអតិថិជន។
- ជួយសាខាដើម្បីរៀបចំសំណើរដោះស្រាយបំណុលដាក់ជូនថ្នាក់គ្រប់គ្រងអនុម័ត។
- ជួយរៀបចំសំណើរលុបបំណុលចេញពីបញ្ជី។
ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
- បរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រង ឬសមមូល។
- មានបទពិសោធន៍យ៉ាងតិច ០២ឆ្នាំ ក្នុងការគ្រប់គ្រងការប្រមូលបំណុល។
- មានចំណេះដឹងអំពីច្បាប់ក្នុងស្រុក និងច្បាប់ជាតិ និងបទប្បញ្ញត្តិ-ធនាគារ និងហិរញ្ញវត្ថុ កាតព្វកិច្ច និងកិច្ចសន្យា។
- មានជំនាញទំនាក់ទំនងល្អ (អាចនិយាយ និងសរសេរខ្មែរ និងអង់គ្លេស)។
- មានសមត្ថភាពខ្ពស់ក្នុងការបញ្ចុះបញ្ចូលអ្នកដទៃឱ្យផ្លាស់ប្តូរគំនិត ឬអាកប្បកិរិយារបស់ពួកគេ។
គ. របៀបដាក់ពាក្យ៖
សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter)
ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី
(ខេមបូឌា)
087 400 277/081 600 955/081900326