អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជា​​ដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់​ឲ្យ​សហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម


មន្ដ្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ (យានយន្ត)

ទីតាំង៖ សាខា (ការិយាល័យប្រតិបត្តិការ ខណ្ឌ៧មករា ខណ្ឌមានជ័យ ខណ្ឌទួលគោក ខេត្តកោះកុង ខេត្តកណ្តាល ស្រុកកំពង់ ត្រឡាច ស្រុកកៀនស្វាយ ស្រុកអង្គស្នួល ស្រុកភ្នំស្រួច ស្រុកពាមរក៍ ស្រុកពារាំង ស្រុកជាំក្សាន្ត និងស្រុកត្រាំកក់) ។

ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • រៀបចំផែនការសកម្មភាពប្រចាំថ្ងៃក្នុងការចុះជួបម្ចាស់ហាងម៉ូតូ ឡាន ម៉ូតូកង់បី និងគ្រឿងចក្រកសិកម្មជាដើម ដើម្បីផ្សព្វផ្សាយពីលក្ខខណ្ឌរបស់ស្ថាប័ន ពិសេសលក្ខខណ្ឌថ្មីៗ ក៏ដូចជាការរក្សាទំនាក់ទំនងល្អ និងបង្កើនចំនួនអតិថិជនណែនាំពីម្ចាស់ហាង។
  • ផ្តល់ព័ត៌មានច្បាស់លាស់ ជាក់លាក់ និងសេវាកម្មរហ័សទាន់ចិត្តជូនអតិថិជន និងម្ចាស់ហាង។
  • រៀបចំផែនការចុះជួបអតិថិជនសក្តានុពល (ចាស់ និងថ្មី) ដើម្បីផ្សព្វផ្សាយផលិតផលឥណទានយានយន្ត (Auto Loan) ឥណទានសម្ភារប្រើប្រាស់ក្នុងផ្ទះ (Home Appliance Loan) និងភតិសន្យាហិរញ្ញវត្ថុ (Auto Financial Lease)។
  • តាមដានអតិថិជន និងម្ចាស់ហាងសក្តានុពល ដើម្បីកំណត់ពេលវេលាជាក់លាក់ក្នុងការចុះជួបផ្សព្វផ្សាយបន្ថែម។
  • ពន្យល់អតិថិជន និងម្ចាស់ហាង ឱ្យយល់បានច្បាស់ពីចំណុចខ្លាំងរបស់ស្ថាប័ន និងផលិតផលឥណទានយានយន្ត (Auto Loan) ឥណទានសម្ភារប្រើប្រាស់ក្នុងផ្ទះ (Home Appliance Loan) និងភតិសន្យាហិរញ្ញវត្ថុ (Auto Financial Lease)។
  • វាយតម្លៃប្រាក់កម្ចីឱ្យបានត្រឹមត្រូវ នូវផលិតផលឥណទានយានយន្ត (Auto Loan) ឥណទានសម្ភារប្រើប្រាស់ក្នុងផ្ទះ (Home Appliance Loan) និង ភតិសន្យាហិរញ្ញវត្ថុ (Auto Financial Lease) ដើម្បីធានាថាការផ្តល់ប្រាក់កម្ចីគឺស្របទៅតាមតម្រូវការ និងសមត្ថភាពសងត្រលប់របស់អតិថិជន។
  • ធ្វើការទម្លាក់ទុនជូនអតិថិជន ឬម្ចាស់ហាង និងចុះធ្វើសមាយិកភាព។
  • ធានានូវកំណើនផលប័ត្រឥណទាន ដែលខ្លួនទទួលខុសត្រូវទៅតាមផែនការ ដែលកំណត់ដោយថ្នាក់គ្រប់គ្រង និងប្រកបដោយគុណភាព។
  • សិក្សា និងវិភាគពីគូរប្រកួតប្រជែង ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការ ដើម្បីយល់ដឹងពីលក្ខខណ្ឌឥណទាន អត្រាការប្រាក់ និងលក្ខណៈពិសេសរបស់គូរប្រកួតប្រជែង។
  • តាមដានស្ថានភាពបំណុលយឺតយ៉ាវប្រចាំថ្ងៃ និង ចុះដោះស្រាយឱ្យទាន់ពេលវេលា។
  • រក្សាទំនាក់ទំនងល្អជាមួយម្ចាស់ហាង បុគ្គលិក អតិថិជន និងអាជ្ញាធរដែនដី។
  • ត្រូវអនុលោមទៅតាមគោលនយោបាយឥណទាន និងគោលនយោបាយផ្សេងទៀតរបស់ក្រុមហ៊ុន។
  • អនុវត្តន៍ការងារផ្សេងៗដែលចាត់តាំងដោយប្រធាន។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • យ៉ាងហោចណាស់សញ្ញាប័ត្រទុតិយភូមិ
  • បទពិសោធន៍ការងារយ៉ាងហោចណាស់មួយឆ្នាំជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុជាពិសេសផ្នែកឥណទាន
  • មានការប្តេជ្ញាចិត្តខ្ពស់
  • មានជំនាញច្បាស់លាស់ក្នុងការវាយតម្លៃប្រាក់កម្ចី
  • ជំនាញក្នុងការបណ្តុះបណ្តាល
  • អាចធ្វើការក្នុងស្ថានភាពតានតឹង
  • ជំនាញដោះស្រាយបញ្ហា
  • ជំនាញក្នុងការអង្កេត ត្រួតពិនិត្យ និងវាយតម្លៃ
  • មានការប្តេជ្ញាចិត្តខ្ពស់
  • មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ។

ស្ត្រី និងជនពិការត្រូវបានលើកទឹកចិត្ត!

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ សូមទាញយកទម្រង់ពាក្យសុំបម្រើការងាររបស់អិលអូអិលស៊ី ហើយបំពេញ និងដាក់ពាក្យដោយភ្ជាប់ជាមួយប្រវត្តិរូប (CV, Cover Letter) និងឯកសារពាក់ព័ន្ធផ្សេងទៀតទៅកាន់សាខាណាមួយដែលនៅជិតទីតាំងរបស់អ្នក ឬការិយាល័យកណ្តាលរបស់ LOLC (Cambodia) Plc ឬតាមរយៈ

អ៊ីម៉ែល៖ [email protected]

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 096 4211 999 / 087 400 277 / 081 700 446 / 081 900 326

Hiring: 17
Post Date: 2026-05-04
Expired on: 2026-05-18
Location: សាខា (ការិយាល័យប្រតិបត្តិការ

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers