អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖


មន្រ្តីសេវាព័ត៌មានតាមទូរសព្ទ-ចំនួន ០១នាក់ (Call Center Officer-Night Shift)


ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • ទទួលទូរសព្ទ និងឆ្លើយតបនូវរាល់សំនួររបស់អតិថិជន និងសាធារណៈជន ទាក់ទងនឹងផលិតផល និងសេវាកម្ម។
  • ទទួលស្វាគមន៍ និងមានទំនាក់ទំនងល្អជាមួយអតិថិជន ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់។
  • ទទួលនូវរាល់ការត្អូញត្អែរ និងបណ្តឹងតវ៉ា តាមរយៈទូរសព្ទ ឬផ្ទាល់មាត់ ឬអ៊ីមែល។
  • កត់ត្រា និងបញ្ញូលទិន្នន័យនៃព័ត៌មានពីការត្អូញត្អែរ (Complaints) ទៅក្នុងប្រព័ន្ធ (E-complaint) និងរាយការណ៍ដល់ថ្នាក់គ្រប់គ្រង និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាថាបណ្តឹងត្រូវបានដោះស្រាយ។
  • ធ្វើការងារផ្សេងៗទៀតដែលចាត់ចែងដោយអ្នកគ្រប់គ្រង។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • មានបទពិសោធន៍យ៉ាងតិច ១ ឆ្នាំ ជាមន្រ្តីសេវាអតិថិជន ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ។
  • បេក្ខជនត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យ។
  • មានជំនាញល្អក្នុងការទំនាក់ទំនង និងផ្តល់យោបល់ (ស្ទាត់ជំនាញនិយាយ និងសរសេរជាភាសាខ្មែរ; អាចនិយាយ និងសរសេរជាភាសាអង់គ្លេសកាន់តែប្រសើរ)។
  • យ៉ាងហោចណាស់ កំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ឬស្មើ ក្នុងជំនាញដែលពាក់ព័ន្ធ។
  • មានជំនាញក្នុងការដោះស្រាយបញ្ហា។
  • ខិតខំប្រឹងប្រែង និងអាចធ្វើការតាមវេនដែលតម្រូវឱ្យ។

ស្រ្តី និងជនពិការត្រូវបានលើកទឹកចិត្ត!


គ. របៀបដាក់ពាក្យ៖

សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter​) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី​ (ខេមបូឌា)​ ភីអិលស៊ី ​ឬអាចផ្ញើមកកាន់អ៊ីម៉ែល​៖ [email protected]
087 400 277/081 600 955/081900326

Hiring: 1
Post Date: 2025-10-02
Expired on: 2025-10-17
Location: ការិយាល័យកណ្តាល

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers