EN
  • EN
  • ខ្មែរ
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់ឲ្យសហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖

ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • ជួយផ្សព្វផ្សាយសេវាកម្មរបស់ អិលអូអិលស៊ី និងបើកតំបន់ប្រតិបត្តិការភូមិថ្មី។
  • ជួយគ្រប់គ្រង ថែរក្សាអតិថិជនដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពនិងជំរុញឱ្យមានអតិថិជនថ្មីកើនឡើង។
  • ជួយប្រធានក្រុមរបស់អិលអូអិលស៊ីក្នុងការបំពេញពាក្យសុំខ្ចីប្រាក់ និងពិនិត្យជាប្រចាំពីការប្រើប្រាស់កម្ចី ការសងត្រឡប់ និងធ្វើរបាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ/ខែ/ឆ្នាំ។
  • សិក្សាអំពីនិតិវិធីផ្តល់កម្ចី និងការគ្រប់គ្រងកម្ចីឲ្យមានប្រសិទ្ធភាពខ្ពស់។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • យ៉ាងហោចណាស់មានសញ្ញាបត្រទុតិយភូមិ (បាក់ឌុប)។
  • ចេះជំនាញផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវ ទីផ្សារកាន់តែប្រសើរ។
  • មានភាពស្មោះត្រង់ និងឧស្សាហ៍ព្យាយាមក្នុងការងារ។
  • ផ្តល់អាទិភាពដល់បេក្ខជនដែលមានទីលំនៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់
  • អិលអូអិលស៊ី។

គ. របៀបដាក់ពាក្យ៖

សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី (ខេមបូឌា) 
ភីអិលស៊ី ឬអាចផ្ញើមកកាន់អ៊ីម៉ែល៖ [email protected]
Hiring: 120
Post Date: 2021-03-03
Expired on: 2021-03-31
Location: ២៥ រាជធានី-ខេត្ត

APPLY FOR THIS POSITION

Allowed Type(s): .pdf, .doc, .docx

Please check I'm not a robot.

Your Email was sent successfully


Recent Careers