EN
  • EN
  • ខ្មែរ
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់ឲ្យសហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖

ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • ធ្វើផែនការសកម្មភាព និងផែនការបញ្ចេញឥណទានប្រចាំសប្តាហ៍ និងប្រចាំខែ។
  • ធ្វើការផ្សព្វផ្សាយផលិតផលរបស់អិលអូអិលស៊ីទៅកាន់អតិថិជន និងបើកតំបន់ប្រតិបត្តិការភូមិថ្មី។
  • លក់ផលិតផលផ្សេងៗទៀតក្រៅពីផលិតឥណទានដូចជាសេវាប្រាក់បញ្ញើសន្សំ និងសេវាបង់រំលោះ ។ល។
  • គ្រប់គ្រង ថែរក្សាអតិថិជនដែលមានស្រាប់ និងជ្រើសរើសអតិថិជនថ្មី។
  • សិក្សាវាយតម្លៃពាក្យស្នើសុំកម្ចី និងឯកសារដែលពាក់ព័ន្ធពីអតិថិជន។
  • គ្រប់គ្រងផលបត្រឥណទានឱ្យមានគុណភាពល្អ។
  • ពិនិត្យជាប្រចាំពីការប្រើប្រាស់កម្ចី ការសងត្រឡប់ និងធ្វើរបាយការណ៍ប្រតិបត្តិការប្រចាំថ្ងៃ/ខែ/ឆ្នាំ។
  • ធ្វើការងារផ្សេងៗទៀតទៅតាមការចាត់តាំងរបស់ប្រធានគ្រប់គ្រងផ្ទាល់។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • យ៉ាងហោចណាស់មានសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ឬ កំពុងសិក្សាថ្នាក់មហាវិទ្យាល័យគ្រប់ផ្នែក ។
  • មានចំណេះដឹង ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ ។
  • មានបទពិសោធន៍ក្នុងការគ្រប់គ្រងប្រាក់កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុនឹងផ្តល់អាទិភាព។
  • មានបទពិសោធន៍ផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវទីផ្សារកាន់តែប្រសើរ។
  • ផ្តល់អាទិភាពដល់បេក្ខជន/នារីដែលមានទីលំនៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់អិលអូអិលស៊ី។

គ. សមត្ថភាពដែលតម្រូវឱ្យមាន៖

សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី (ខេមបូឌា) 
ភីអិលស៊ី ឬអាចផ្ញើមកកាន់អ៊ីម៉ែល៖ [email protected]

Hiring: 90
Post Date: 2021-03-03
Expired on: 2021-03-31
Location: ២៥ រាជធានី-ខេត្ត

APPLY FOR THIS POSITION

Allowed Type(s): .pdf, .doc, .docx

Please check I'm not a robot.

Your Email was sent successfully


Recent Careers