ភាពជោគជ័យរបស់អតិថិជន

    បងប្រុស សឿន កុសល

    ការយល់ច្បាស់ពីតម្រូវការទីផ្សារ ជាយានដ៏សំខាន់ក្នុងការដឹកនាំអាជីវកម្មទៅកាន់ភាពរីកចម្រើន។ បងប្រុស សឿន កុសល មានអាជីពជាមគ្គុទេសក៍ទេសចរណ៍នាំភ្ញៀវទៅទស្សនាប្រាង្គប្រាសាទ និងរមណីយដ្ឋានកម្សាន្តនានាក្នុងតំបន់នៃខេត្តសៀមរាប។ ដោយហេតុតែជាតម្រូវការចាំបាច់ ក៏ដូចជាដើម្បីសម្រួលដល់ការដឹកភ្ញៀវឱ្យកាន់តែមានភាពងាយស្រួលផងនោះ បងប្រុស សឿន កុសល បានសម្រេចចិត្តទិញកង់បីមួយគ្រឿង ដោយបានប្រើប្រាស់សេវាកម្ចីពី អិលអូអិលស៊ី (LOLC) នៅឆ្នាំ២០១៨ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ អិលអូអិលស៊ី (LOLC Cambodia)។ បងប្រុសបានឱ្យដឹងថា ក្រៅពីអាជីពជាមគ្គុទេសក៍ទេសចរណ៍ បងប្រុសក៏ជាអ្នកទិញ និងលក់រថយន្តមួយរូបផងដែរ។ ដើម្បីពង្រឹង និងពង្រីកអាជីវកម្មមួយនេះឱ្យកាន់តែរឹងមាំ និងមានសក្តានុពលជាងនេះ បងប្រុសបានបន្តប្រើប្រាស់សេវាកម្ចីរបស់ អិលអូអិលស៊ី (LOLC) ពីរវគ្គបន្ថែមទៀតដើម្បីទិញរថយន្តដែលមានលក្ខណៈសមស្របនឹងតម្រូវការទីផ្សារ យកមកលក់ឱ្យកាន់តែច្រើនជាងមុន។ ជាលទ្ធផលពីការយល់ច្បាស់ពីតម្រូវការទីផ្សារ និងការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាតក្នុងការប្រើប្រាស់សេវាកម្ចីបានចំគោលដៅនោះ បានធ្វើឱ្យអាជីវកម្មមួយនេះទទួលបានការរីកចម្រើនស្របតាមការរំពឹងទុករបស់បងប្រុសពិតប្រាកដមែន។ បងប្រុស សឿន កុសល ពេញចិត្តសេវាកម្ចីរបស់ អិលអូអិលស៊ី (LOLC) ដែលបានរួមចំណែកធ្វើឱ្យអាជីវកម្មរបស់គាត់រីកចម្រើន និងបានផ្លាស់ប្តូរជីវភាពរស់នៅរបស់គ្រួសារគាត់កាន់តែប្រសើរឡើង។ “ខ្ញុំពេញចិត្ត អិលអូអិលស៊ី (LOLC) ព្រោះសេវាប្រាក់កម្ចីមានភាពល្អប្រសើរច្រើន ជាពិសេសអត្រាការប្រាក់ គឺសមរម្យសម្រាប់ខ្ញុំយកមកប្រើប្រាស់ដើម្បីពង្រីកអាជីវកម្មរហូតមានការរីកចម្រើនយ៉ាងពិតប្រាកដ” ប្រសាសន៍ បងប្រុស សឿន កុសល។
    ប្អូនស្រី គៀន សុខហ៊ាង សម្រេចក្តីស្រមៃរបស់ខ្លួនក្នុងការក្លាយជាម្ចាស់សិប្បកម្មផលិតពពុះសណ្តែក

    ប្អូនស្រី គៀន សុខហ៊ាង និងស្វាមី បច្ចុប្បន្នគឺជាម្ចាស់សិប្បកម្មផលិតពពុះសណ្តែកដែលបានពង្រីកអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់។ មុនពេលក្លាយជាម្ចាស់សិប្បកម្មមួយនេះ ប្អូនស្រី និងស្វាមី គឺជាអ្នកមើលថែទាំឃ្លាំងឱ្យគេមួយកន្លែង ដែលប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារគឺនៅមានកម្រិតទាបនៅឡើយ។ ក្រោយមានការណែនាំពីអ្នកម្តាយរបស់ប្អូនស្រីផ្ទាល់ ដែលធ្លាប់មានបទពិសោធន៍ប្រើប្រាស់សេវារបស់ អិលអូអិលស៊ី (LOLC) ជាមួយនឹងការពេញចិត្តផងនោះ ប្អូនស្រី គៀន សុខហ៊ាង ក៏បានសម្រេចចិត្តជ្រើសរើស និងចាប់ផ្តើមទទួលបានកម្ចីលើកដំបូងពី អិលអូអិលស៊ី (LOLC) នៅក្នុងឆ្នាំ២០២១ ដើម្បីបង្កើតសិប្បកម្មផលិតពពុះសណ្តែកផ្ទាល់ខ្លួនមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលហង់ចាស់ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។ បន្ទាប់ពីដំណើរការបានមួយរយៈ និងមើលឃើញថាសិប្បកម្មមានភាពរីកចម្រើន និងទទួលបានការគាំទ្រពីសំណាក់អតិថិជនច្រើនជាងមុន បានធ្វើឱ្យប្អូនស្រីបន្តអភិវឌ្ឍសិប្បកម្មមួយនេះកាន់តែធំជាងមុន តាមរយៈកម្ចីពីរវគ្គបន្ថែមទៀតពី អិលអូអិលស៊ី (LOLC)។ ប្អូនស្រី គៀន សុខហ៊ាង បានឱ្យដឹងថា ប្រសិនបើមិនមានការគាំទ្រផ្នែកដើមទុនពី អិលអូអិលស៊ី (LOLC) ទេនោះ ម្លេះប្អូនស្រីមិនមានលទ្ធភាពធ្វើឱ្យសិប្បកម្មមួយនេះលេចចេញជារូបរាងឡើយ ហើយប្អូនស្រីបានបន្ថែមថា ប្អូនស្រីមានការពេញចិត្ត អិលអូអិលស៊ី (LOLC) ជាខ្លាំងព្រោះថាក្រៅពីជួយសម្រេចក្តីស្រមៃតាមរយៈការផ្តល់ជូនប្រាក់កម្ចីដែលមានអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌងាយស្រួលហើយនោះ ប្អូនស្រីក៏ទទួលបាននូវចំណេះដឹងហិរញ្ញវត្ថុមួយចំនួនផ្សេងទៀតពាក់ព័ន្ធនឹងការបែងចែកប្រាក់ចំណូល និងចំណាយក្នុងគ្រួសារផងដែរ។
    បងប្រុស ឡឹប រតនា

    អាជីវករវ័យក្មេងប្រើប្រាស់ប្រាក់កម្ចីដើម្បីបង្កើតមុខរបរដែលខ្លួនស្រលាញ់ បងប្រុស ឡឹប រតនា គឺជាអាជីវករវ័យក្មេងមួយរូប លក់សម្លៀកបំពាក់ និងសម្ភារកីឡា ដែលមានទីតាំងស្ថិតនៅផ្សារកអណ្តើក ក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ មុនក្លាយជាអតិជនរបស់អិលអូអិលស៊ី (LOLC) បងប្រុសបានជួយលក់សម្លៀកបំពាក់នៅក្នុងហាងរបស់ក្រុមគ្រួសារ។ បន្ទាប់ពីបានស្គាល់ អិលអូអិលស៊ី (LOLC) ដោយចៃដន្យតាមរយៈការលេងកីឡាជាមួយក្រុមការងាររបស់ អិលអូអិលស៊ី (LOLC) បងប្រុសក៏ទទួលបានការចែករំលែកព័ត៌មានខ្លះៗអំពីសេវាប្រាក់កម្ចី។ ជាមួយនឹងគំនិតចង់បង្កើតហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួន និងត្រូវការដើមទុនគាំទ្របន្ថែមផងនោះ បងប្រុសក៏បានសាកសួរស្វែងយល់បន្ថែមអំពីលក្ខខណ្ឌផ្សេងទៀតនៃសេវាប្រាក់កម្ចី។ ជាលទ្ធផលឯកសារ និងលក្ខខណ្ឌតម្រូវនានាគឺមានលក្ខណៈសមស្របយ៉ាងខ្លាំងសម្រាប់បងប្រុសដែលជាហេតុធ្វើឱ្យបងប្រុសសម្រេចចិត្តជ្រើសរើសយក អិលអូអិលស៊ី (LOLC)។ បងប្រុស ឡឹប រតនា បានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនជាមួយកម្ចីរបស់ អិលអូអិលស៊ី (LOLC) នៅចុងឆ្នាំ២០២០ ដោយបានទិញតូបថ្មី និងសម្លៀកបំពាក់ និងសម្ភារកីឡាសម្រាប់លក់។ ទោះបីជាអាជីវកម្មប្រភេទនេះមានគូប្រជែងច្រើនក្តី ប៉ុន្តែបងប្រុសនៅតែអាចរក្សាបាននូវភាពរីកចម្រើន តាមរយៈការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន។ ដោយមើលឃើញពីសក្តានុពលនៃអាជីវកម្មបន្ទាប់ពីបានដំណើរការអស់រយៈពេលពីរឆ្នាំកន្លងទៅ បងប្រុសបានស្នើកម្ចីវគ្គទីពីរបន្តទៀតក្នុងឆ្នាំ២០២៣ ដើម្បីទិញសម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារកីឡាបន្ថែម ដើម្បីបំពេញការកើនឡើងនៃតម្រូវការរបស់អតិថិជន ហើយបងប្រុសក៏មានបំណងប្រើប្រាស់កម្ចីបន្ទាប់ដើម្បីបង្កើតតូបថ្មីមួយបន្ថែមទៀតនាពេលអនាគតផងដែរ។ បងប្រុស ឡឹប រតនា បានឱ្យដឹងទៀតថា បងប្រុសមានការពេញចិត្តយ៉ាងខ្លាំងចំពោះសេវាប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ដែលមានលក្ខណៈសមស្របនឹងតម្រូវការអាជីវកម្ម ហើយបុគ្គលិកទៀតសោតក៏មានភាពច្បាស់លាស់ប្រកបដោយវិជ្ជាជីវៈ និងជាទីទុកចិត្ត។
    អ្នកមីង ឈួន សោភ័ណ អ្នកលក់ដូរអីវ៉ានចាប់ហួយ

    ការសហការជួយគ្នារវាងស្វាមីភរិយា ជាមួយនឹងការមានដើមទុនសមស្រប ជួយឱ្យអាជីវកម្មរីកចម្រើន អ្នកមីង ឈួន សោភ័ណ និងស្វាមី គឺជាអ្នកលក់ចាប់ហួយ និងភេសជ្ជៈគ្រប់មុខ ស្ថិតនៅភូមិប្រជាធម្មលិច ឃុំផ្សារកណ្តាល ស្រុកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អ្នកមីង ឈួន សោភ័ណ គឺជាអតិថិជនរបស់ អិលអូអិលស៊ី (LOLC) ដែលបានប្រើប្រាស់កម្ចីតាំងពីឆ្នាំ២០១២ មកម្លេះ ដែលកម្ចីដំបូងរបស់គាត់គឺដើម្បីយកទៅប្រើប្រាស់ក្នុងគោលបំណងពង្រីកមុខរបរលក់ដូររបស់គាត់ និងកម្ចីវគ្គទីពីរ និងទីបីគឺដើម្បីទិញរថយន្ត និងកែលម្អគេហដ្ឋានឱ្យធំទូលាយ និងមានផាសុកភាពជាងមុន។ បច្ចុប្បន្ន អ្នកមីង កំពុងប្រើប្រាស់កម្ចីវគ្គទីបួនជាមួយ អិលអូអិលស៊ី (LOLC) ដើម្បីបន្តគាំទ្រដល់អាជីវកម្មគ្រួសាររបស់អ្នកមីងឱ្យកាន់តែរឹងមាំ និងរីកចម្រើន។ ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ពិតមានតម្លៃសម្រាប់គ្រួសាររបស់អ្នកមីង ឈួន សោភ័ណ ព្រោះបានធ្វើឱ្យរបរលក់ចាប់ហួយរបស់គាត់មានភាពរីកចម្រើន និងមានទំនិញសំបូរបែបសម្រាប់លក់ជូនអតិថិជនហើយបានធ្វើឱ្យការរស់នៅរបស់គ្រួសារគាត់បានផ្លាស់ប្តូរ ពីការរស់នៅក្នុងផ្ទះឈើដែលមានទំហំតូច ពិបាករស់នៅមក នៅក្នុងផ្ទះថ្មធំទូលាយ និងមានផាសុកភាពជាងមុន ព្រមទាំងមានឡានផ្ទាល់ខ្លួនសម្រាប់គាំទ្រ ការធ្វើដំណើររបស់ក្រុមគ្រួសារអ្នកមីងផងដែរ។ ក្រោយក្លាយជាអតិថិជនរបស់ អិលអូអិលស៊ី (LOLC) ជីវភាពរស់នៅរបស់អ្នកមីង ឈួន សោភ័ណ និងគ្រួសារកាន់តែធូធារជាងមុន ហើយបានសល់ប្រាក់មួយចំនួនបន្ទាប់ពីទូទាត់ចំណាយប្រចាំខែ។ អ្នកមីងបានបញ្ជាក់ថា ការសហការជួយគ្នារវាងស្វាមីភរិយា ជាមួយនឹងការមានដើមទុនសមស្របពិតជាសំខាន់ខ្លាំងណាស់ក្នុងការជំរុញឱ្យអាជីវកម្មមួយមានភាពរីកចម្រើន និងសុភមង្គលក្នុងក្រុមគ្រួសារ។
    បងប្រុស ស៊ីម ពិសិដ្ឋ ដែលជាអ្នកលក់សម្ភារប្រើប្រាស់អគ្គិសនី និងចំណីសត្វ

    បងប្រុស ស៊ីម ពិសិដ្ឋ ដែលជាអ្នកលក់សម្ភារប្រើប្រាស់អគ្គិសនី និងចំណីសត្វ នៅស្រុកពេជ្រាដា នៃខេត្តមណ្ឌលគិរី គឺជាអតិថិជន របស់ អិលអូអិលស៊ី (LOLC) ម្នាក់ដែលបានដើរតាមក្តីស្រមៃរបស់ខ្លួន តាមរយៈការពង្រីកមុខរបរ ឱ្យកាន់តែធំជាងមុនជាមួយសេវាប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC)។ បងប្រុសស៊ីម ពិសិដ្ឋ បានប្រើប្រាស់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ចំនួនពីរវគ្គ ដើម្បីទិញសម្ភារគ្រឿងអគ្គិសនី និងចំណីសត្វ ព្រមទាំងជាការគាំទ្រផ្នែកហិរញ្ញវត្ថុចាំបាច់មួយចំនួនផ្សេងទៀត ក្នុងការពង្រីកវិសាលភាពនៃអាជីវកម្មឱ្យកាន់តែរីកលូតលាស់ធំជាងមុន ដែលជាគោលដៅ និងក្តីស្រមៃរបស់ខ្លួន។ តាមរយៈការប្រើប្រាស់កម្ចីរបស់ អិលអូអិលស៊ី (LOLC) បានធ្វើឱ្យបងប្រុស ស៊ីម ពីសិដ្ឋ ផ្លាស់ប្រែខ្លួនពីអ្នកលក់ក្នុងតូបដែលមានទំហំតូចមួយរហូតក្លាយជាម្ចាស់ហាងដែលមានទំនិញគ្រប់គ្រាន់សម្រាប់លក់ជូនអតិថិជនរបស់ខ្លួន ដែលធ្វើឱ្យមុខរបររបស់គាត់កាន់តែធំ និងរឹងមាំ និងរីកចម្រើនបានល្អប្រសើរមកដល់សព្វថ្ងៃ។