ភាពជោគជ័យរបស់អតិថិជន

    បងស្រី តែម ភន់ ធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រើប្រាស់កម្ចីផ្លាស់ប្តូរជោគវាសនា និងធ្វើឱ្យអាជីវកម្មរីកចម្រើន

    បងស្រី តែម ភន់ គឺជាអាជីវករលក់ដូរ នៅភូមិពងទឹក ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។ បងស្រីបានរៀបរាប់ថា នៅពេលចាប់ផ្តើមបើកអាជីវកម្មដំបូង គាត់មានដើមទុនតិចតួចប៉ុណ្ណោះ ហើយកត្តាដែលជម្រុញឱ្យគាត់សម្រេចចិត្តទទួលកម្ចីពី អិលអូអិលស៊ី (LOLC) មកធ្វើជាដើមទុនបន្ថែម ពីព្រោះអត្រាការប្រាក់សមរម្យ និងមានទំនុកចិត្តលើស្ថាប័ន។ បងស្រីបានប្រើប្រាស់កម្ចីចំនួនបីវគ្គរួចមកហើយតាំងពី អិលអូអិលស៊ី (LOLC) នៅជាធនាគារភូមិមកម៉្លេះ ក្នុងគោលបំណងពង្រីកអាជីវកម្មលក់ដូរសព្វថ្ងៃរបស់គាត់។ បច្ចុប្បន្ន អាជីវកម្មរបស់គាត់បានវិវឌ្ឍន៍ពីអាជីវកម្មលក្ខណៈគ្រួសារទៅជាអាជីវកម្មខ្នាតធំ ដោយមានការលក់បោះដុំនៅក្នុងតំបន់។ បងស្រីបានចែករំលែកថា មុនក្លាយជាអាជីវករជោគជ័យដូចសព្វថ្ងៃ គាត់គឺជាកម្មការនីកាត់ដេរម្នាក់ទទួលបានប្រាក់បៀវត្សតិចតួចប្រចាំខែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះ គាត់មានអាជីវកម្មផ្ទាល់ខ្លួនមួយដ៏រឹងមាំ និងដំណើរការដោយរលូន។ នេះក៏ដោយសារការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការប្រើប្រាស់កម្ចីពី អិលអូអិលស៊ី (LOLC) ដើម្បីពង្រីកអាជីវកម្ម ដែលធ្វើឱ្យគាត់ទទួលបានចំណូលច្រើន បើប្រៀបធៀបចំណូលមួយថ្ងៃប្រហាក់ប្រហែលប្រាក់បៀវត្សមួយខែកាលនៅជាកម្មការនីកាត់ដេរ។ ភាពរីកចម្រើននេះ ធ្វើឱ្យគាត់មានលទ្ធភាពគ្រប់គ្រាន់បញ្ចប់ការសាងសង់ផ្ទះរបស់គាត់បានចប់ជាស្ថាពរ និងបានរៀបចំយ៉ាងស្អាតសមរម្យ។ ជាពិសេសទៅទៀត គាត់បានក្លាយជាបុគ្គលមានឥទ្ធិពលម្នាក់ ដោយសារមានអាជីវកម្មដ៏ធំមួយគ្រប់គ្រងក្នុងដៃ គួបផ្សំនិងការទំនាក់ទំនងល្អ និងភាពរួសរាយរាក់ទាក់ទៅកាន់អតិថិជន ។
    លោកពូ ម៉ោង សុខា ប្រើប្រាក់កម្ចីចំគោលដៅលើកស្ទួយជីវភាពរស់នៅបានល្អប្រសើរ

    លោកពូ ម៉ោង សុខា គឺជាជាងជួសជុលម៉ូតូ នៅភូមិស្វាយ ឃុំស្វាយពោធិ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ តាមការចែករំលែកក្នុងកិច្ចសម្ភាសន៍ជាមួយមន្ត្រីរបស់ អិលអូអិលស៊ី (LOLC) លោកពូបានបង្ហាញនូវអារម្មណ៍សេចក្តីសប្បាយរីករាយ ចំពោះជីវភាពរស់នៅដ៏រីកចម្រើនរបស់គាត់សព្វថ្ងៃ ដែលមានមុខរបរដ៏រឹងមាំសម្រាប់ជាប្រភពចំណូល ព្រមទាំងបានរស់នៅក្នុងផ្ទះថ្មីប្រកបដោយសុខុមាលភាព។ លោកពូបានពោលថា ជីវភាពដ៏ប្រសើរ និងមុខរបរដ៏រីកចម្រើននាពេលបច្ចុប្បន្នរបស់គាត់ មិនមែនកើនឡើងដោយខ្លួនឯងនោះទេ តែវាជាការខិតខំប្រឹងប្រែង និងគិតគូរបានយ៉ាងច្បាស់លាស់ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC)។ លោកពូបន្ថែមថា គាត់បានប្រើប្រាស់កម្ចីចំនួនបួនវគ្គដើម្បីលើកស្ទួយជីវភាពរស់នៅក្នុងគ្រួសារ ដោយបានប្រើប្រាស់ដើម្បីជួសជុលបន្ទប់ទឹក សាងសង់ផ្ទះថ្មី និងពង្រីកមុខរបរឱ្យរីកចម្រើនដូចសព្វថ្ងៃ។ លោកពូបានបង្ហើបជាចុងក្រោយថា ប្រាក់ចំណូលប្រចាំថ្ងៃបានពីភាពរីកចម្រើននៃមុខរបររបស់គាត់បានកើនឡើងទ្វេដង ដែលធ្វើឱ្យជីវភាពរស់នៅក្នុងគ្រួសារកាន់តែធូរធារ និងល្អប្រសើរឡើង។
    បងប្រុស លាង បញ្ញា គិតគូរដល់ការរស់នៅរបស់គ្រួសារ ប្រើប្រាក់កម្ចី អិលអូអិលស៊ី (LOLC) ជួយឱ្យអាជីវកម្ម និងជីវភាពល្អប្រសើរ

    បងប្រុស លាង បញ្ញា គឺជាជាងជួសជុលម៉ូតូកង់បី និងភរិយារបស់គាត់ប្រកបរបរជាអ្នកលក់ចាប់ហួយ និងភេសជ្ជគ្រប់មុខ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បងប្រុស គឺជាស្វាមី និងជាឪពុកដែលមានការទទួលខុសត្រូវខ្ពស់ ព្រោះបានគិតគូរដល់ការរស់នៅក្នុងគ្រួសារ។ ក្នុងន័យនេះ គាត់បានប្រើប្រាស់កម្ចីពី អិលអូលអិលស៊ី (LOLC) ក្នុងគោលបំណងទិញផ្ទះ ដើម្បីឱ្យភរិយា និងកូនរបស់គាត់រស់នៅប្រកបដោយសុខុមាលភាព បន្ទាប់ពីស្នាក់នៅផ្ទះជួលអស់រយៈពេលជាច្រើនឆ្នាំ។ បន្ថែមពីនេះ បងប្រុសក៏បានប្រើប្រាស់កម្ចី ដើម្បីទិញគ្រឿងបន្លាសសម្រាប់ជួសជុសម៉ូតូកង់បី និងទំនិញបន្ថែមសម្រាប់របររបស់ភរិយា ក្នុងន័យពង្រីករបរទាំងពីរឱ្យកាន់តែធំ និងមានសក្កានុពល។ ដូចការរំពឹងទុក ប្រាក់ចំណូលរបស់បងប្រុស និងភរិយា បានកើនឡើងច្រើនជាងមុន បន្ទាប់ពីរបររបស់ពួកគាត់ទាំងពីរ បានរីកចម្រើនយ៉ាងល្អប្រសើរ ជាពិសេសគាត់មានផ្ទះផ្ទាល់ខ្លួនសម្រាប់រស់នៅ។ បងប្រុស បានលើកឡើងថា៖ “ខ្ញុំពិតជារីករាយដែលបានស្គាល់ អិលអូអិលស៊ី (LOLC) ដែលបានផ្តល់កម្ចីជាដើមទុនសម្រាប់ពង្រីកមុខរបរ ហើយធ្វើឱ្យជីវភាពគ្រួសាររបស់ខ្ញុំមានភាពរីកចម្រើនមកដល់សព្វថ្ងៃនេះ។”
    បងស្រី ទ្រី មួយឡេង និងស្វាមី ប្រើប្រាស់កម្ចីធ្វើឱ្យអាជីវកម្មមានការរីកចម្រើន និងបង្កើនគុណភាពនៃជីវិតកាន់តែប្រសើរ

    “អរគុណ អិលអូអិលស៊ី (LOLC) ដែលបានផ្តល់ប្រាក់កម្ចីសម្រាប់ការពង្រីកអាជីវកម្មប្តីប្រពន្ធរបស់ខ្ញុំឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ និងអាចមានលទ្ធភាពកែលម្អគេហដ្ឋានរបស់យើងឱ្យបានធំ និងមានផាសុកភាពជាងមុន” ប្រសាសន៍បងស្រី ទ្រី មួយឡេង។ បងស្រី ទ្រី មួយឡេង គឺជាជាងអ៊ុតសក់ ហើយស្វាមីជាជាងផ្សារដែក នៅភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។ ដំបូងឡើយ បងស្រី និងស្វាមីគ្រាន់តែមានបំណងកែលម្អគេហដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរប៉ុណ្ណោះ ហើយក៏បានជ្រើសរើស អិលអូអិលស៊ី (LOLC) សម្រាប់ការកែលម្អនេះ។ បន្ទាប់មក ដោយយល់ច្បាស់ពីភាពងាយស្រួលនៃការប្រើប្រាស់ផលិតផល និងសេវាកម្មដ៏ល្អ ហើយមានលក្ខណៈសមរម្យសម្រាប់ពួកគាត់ផងដែរនោះ ទើបជំរុញឱ្យបងស្រី ស្នើកម្ចីពីរវគ្គបន្ថែមទៀត សម្រាប់ពង្រីកមុខរបររបស់គាត់ និងស្វាមី ដោយបានទិញដែកសម្រាប់អាជីវកម្មស្វាមី និងបំពេញសម្ភារសាឡនបន្ថែមសម្រាប់របររបស់ខ្លួនឱ្យកាន់តែសម្បូរបែប ដើម្បីបង្កើននូវសេវាកម្មឱ្យកាន់តែល្អសម្រាប់ភ្ញៀវ។ ជាការពិតណាស់ប្រាក់ចំណូលរបស់ បងស្រី និងស្វាមីពិតជាកើនឡើងគួរឱ្យគត់សម្គាល់ តាមរយៈភាពរីកចម្រើននៃអាជីវកម្មរបស់ពួកគាត់។ នេះបានបង្ហាញ ពីការប្រើប្រាស់កម្ចីចំគោលដៅ និងប្រកបដោយភាពរីកចម្រើន ដែលស្របនឹងបេសកកម្មរបស់ អិលអូអិលស៊ី (LOLC) ក្នុងការបង្កើតនូវលទ្ធផលវិជ្ជមានដល់អតិថិជន តាមរយៈផលិតផល និងសេវាកម្មរបស់ខ្លួន។
    បងប្រុស ទ្រី រដ្ឋា

    ការប្រើប្រាស់កម្ចីចំគោលដៅ ពិតជានាំឱ្យអាជីវកម្មរីកចម្រើន និងជីវភាពរស់នៅល្អប្រសើរ បងប្រុស ទ្រី រដ្ឋា គឺជាអាជីវករលក់ហ្គាស នៅភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខេត្តរតនគិរី។ បងប្រុសបានឱ្យដឹងថា មុនពេលអាជីវកម្មរបស់គាត់រីកចម្រើនដូចសព្វថ្ងៃ ដើមទុនជាកង្វល់ដ៏ធំសម្រាប់គាត់ក្នុងដំណើរការពង្រីកអាជីវកម្មនេះ។ យ៉ាងណាមិញ កង្វល់ទាំងនោះត្រូវបានរសាយបន្ទាប់ពីមានការគាំទ្រដំណោះស្រាយផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC)។ បងប្រុស បានប្រើប្រាស់កម្ចីពី អិលអូអិលស៊ី (LOLC) ជាច្រើនវគ្គ ដើម្បីសម្រេចគោលបំណងក្នុងការពង្រីកអាជីវកម្មរបស់គាត់ ដោយបានទិញធុងហ្គាស និងហ្គាស ព្រមទាំងទិញដីបន្ថែមសម្រាប់ពង្រីករបរដែលគាត់កំពុងធ្វើសព្វថ្ងៃនេះ។ ជាក់ស្តែង ការប្រើប្រាស់កម្ចីបានចំគោលដៅ ពិតជានាំឱ្យអាជីវកម្មរបស់បងប្រុសរីកចម្រើន បង្កើនប្រាក់ចំណូលច្រើនតាមការរំពឹងទុករបស់គាត់មែន។ តាមរយៈភាពរីកចម្រើននេះ បានធ្វើឱ្យបងប្រុសមានលទ្ធភាព ប្រែគេហដ្ឋានរបស់គាត់ពីផ្ទះតៀមឈើ មកជាផ្ទះថ្មវីឡាកូនកាត់យ៉ាងស្អាតគួរជាទីស្នាក់នៅប្រកបដោយផាសុកភាពហើយបានទិញរថយន្តសម្រាប់ប្រើប្រាស់ក្នុងគ្រួសារផងដែរ។ ភាពរីកចម្រើននៃអាជីវកម្មសព្វថ្ងៃ ជំរុញឱ្យបងប្រុស មានក្តីស្រមៃចង់បើកស្ថានីយលក់សាំង និងហ្គាសដ៏ធំមួយនាពេលអនាគតទៀតផង។