ភាពជោគជ័យរបស់អតិថិជន

    អ្នកមីង ញ៉ែម ជឿន បានប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ដើម្បីជំរុញការលក់ដូរ និងធ្វើឱ្យជីវភាពគ្រួសារមានភាពរីកចម្រើន

    អ្នកមីង ញ៉ែម ជឿន មានអាសយដ្ឋាននៅក្នុង ភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង តែងតែស្រមៃចង់ពង្រីករបរលក់ដូររបស់ខ្លួន ដើម្បីបំពេញតម្រូវការទិញរបស់អតិថិជនដែលកំពុងកើនឡើង ប៉ុន្តែអ្វីដែលជាកត្តាប្រឈមនោះគឺការខ្វះខាតដើមទុន។ បន្ទាប់ពីបានស្គាល់ អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុផ្តល់ជូនសេវាប្រាក់កម្ចីយ៉ាងសម្បូរបែប ជាពិសេសគឺសេវាប្រាក់កម្ចីសម្រាប់អាជីវកម្មខ្នាតតូចផងនោះ អ្នកមីង ញ៉ែម ជឿន បានដាក់ពាក្យស្នើសុំកម្ចី ដោយបង្ហាញជូនជាមួយនឹងផែនការយ៉ាងច្បាស់លាស់ពាក់ព័ន្ធនឹងស្ថានភាពចំណូល-ចំណាយនាពេលបច្ចុប្បន្ន និងនាពេលអនាគតដែលរំពឹងទុក។ ក្រោយពេលទទួលបានប្រាក់កម្ចី អ្នកមីងបានបែងចែកប្រាក់មួយចំនួនសម្រាប់រៀបចំទីតាំងលក់អីវ៉ាន់ឱ្យមានភាពទាក់ទាញ និងមួយចំនួនទៀតបានយកទៅទិញអីវ៉ាន់បន្ថែមដើម្បីបំពេញតម្រូវការអតិថិជន។ គិតមកដល់ពេលនេះអ្នកមីងបានប្រើប្រាស់កម្ចីសរុបចំនួនពីរវគ្គរួចមកហើយជាមួយ អិលអូអិលស៊ី (LOLC)។ តាមរយៈការវិនិយោគដ៏ឆ្លាតវៃ ការតាំងចិត្តខ្ពស់ ភាពស្មោះត្រង់ និងការគាំទ្រដើមទុនពី អិលអូអិលស៊ី (LOLC) បានធ្វើឱ្យអតិថិជនរបស់អ្នកមីងមានការកើនឡើងជាលំដាប់ ហើយប្រាក់ចំណូលក៏បានកើនឡើងស្របពេលជាមួយគ្នានោះដែរ ដែលជាហេតុធ្វើឱ្យមុខរបររបស់អ្នកមីងមានការរីកចម្រើនជាបន្តបន្ទាប់ និងមានលទ្ធភាពអាចសងប្រាក់កម្ចីយ៉ាងទៀងទាត់ ហើយថែមទាំងអាចចាប់ផ្តើមសន្សំសម្រាប់ផែនការអនាគត។ អ្នកមីងបានបន្ថែមថា “នៅពេលយើងមានផែនការច្បាស់លាស់ ភាពស្មោះត្រង់ និងការព្យាយាមខ្ពស់ប៉ុនណា នោះអាជីវកម្មរបស់យើងគឺមានឱកាសក្នុងការទទួលបាននូវភាពជោគជ័យខ្ពស់ប៉ុននោះដែរ លើសពីនោះនៅពេលដែលយើងមានប្រវត្តិសងត្រឡប់ប្រាក់កម្ចីល្អ ការស្នើសុំប្រាក់កម្ចីលើកក្រោយទៀតសម្រាប់គាំទ្រមុខរបរក៏ងាយនឹងទទួលបានការយល់ព្រមពីស្ថាប័នហិរញ្ញវត្ថុផងដែរ”។
    បងប្រុស ឃុក ចិត្រា ប្រើកម្ចីដើម្បីពង្រីកការដាំដុះ បង្កើនចំណូលបានខ្ពស់ គ្រួសារមានជីវភាពរីកចម្រើន

    ខណៈកំពុងពិនិត្យមើលគុណភាពជ័រកៅស៊ូ បងប្រុស ឃុក ចិត្រា ដែលជាកសិករម្នាក់ មានរបរដាំដុះដំណាំកៅស៊ូ ដើម្បីចៀរជ័រយកលក់ សិ្ថតនៅភូមិលាជក្រោម ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានរៀបរាប់ទាំងសេចក្តីសប្បាយរីករាយថា ដើមឡើយបងប្រុសធ្វើចម្ការត្រឹម ២ហិកតា នោះទេ តែឥឡូវបានពង្រីកវិសាលភាពនៃការដាំដុះបានធំជាងមុនរហូតជាង ៣ហិកតា។ តាមរយៈទំហំនៃការដាំដុះបានធំជាងមុនដូច្នេះហើយ ទើបបានធ្វើឱ្យទិន្នផលនៃជ័រកៅស៊ូរបស់បងប្រុសកើនឡើង ដែលអាចរកចំណូលបានច្រើនជាងមុន ហើយមានជីវភាពយ៉ាងល្អប្រសើរ។ ជាក់ស្តែងណាស់ ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ពិតជាបានចូលរួមចំណែកធ្វើឱ្យជីវភាពបងប្រុសបានរីកចម្រើនពិតប្រាកដ។ បងប្រុស បានបញ្ជាក់ថា គាត់បានប្រើប្រាស់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ដើម្បីយកមកធ្វើជាដើមទុនក្នុងការពង្រីកដីចម្ការរបស់គាត់ ដោយបានទិញដីចម្ការបន្ថែមដើម្បីដាំដុះ។ ហើយនេះជាមូលហេតុដែលធ្វើឱ្យបងប្រុសអាចរកចំណូលបានខ្ពស់ មានជីវភាពរីកចម្រើនមកដល់សព្វថ្ងៃ។ ជាចុងក្រោយបងប្រុស បានសម្តែងការអរគុណអស់ពីចិត្តថា “សូមអរគុណដល់ អិលអូអិលស៊ី ដែលបានផ្តល់ប្រាក់កម្ចីដល់រូបខ្ញុំដើម្បីធ្វើជាដើមទុនសម្រាប់ទិញដីពង្រីកការដាំដុះធ្វើឱ្យជីវភាពរបស់ខ្ញុំល្អប្រសើរ។”
    អ្នកមីង នុត សុខៃ មានភាពប៉ិនប្រសប់ក្នុងការធ្វើម្ហូបយ៉ាងចំណាន និងការប្រើប្រាស់កម្ចីចំគោលដៅ ធ្វើឱ្យអាជីវកម្មរីកចម្រើន និងជីវភាពល្អប្រសើរ

    ជាមួយទឹកមុខស្រស់ស្រាយ និងរួសរាយរាក់ទាក់អ្នកមីង នុត សុខៃ បានតំណាលពីភាពរីកចម្រើន និងការពង្រឹងអាជីវកម្មរបស់គាត់ជាមួយការគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) ថា ដំបូងឡើយគាត់គ្រាន់តែជាអាជីវករម្នាក់ ដែលដឹកទំនិញយកទៅលក់នៅទីក្រុងភ្នំពេញតែប៉ុណ្ណោះ ហើយចំណូលទទួលបានក៏នៅមានកម្រិតនៅឡើយព្រមទាំងមានភាពនឿយហត់ជាខ្លាំងក្នុងការធ្វើដំណើរផ្លូវឆ្ងាយជារៀងរាល់ថ្ងៃ។ ក្រោយមក អ្នកមីង នុត សុខៃ បានបើកអាហារដ្ឋានលក់ស៊ុប និងបាយម្ហូប ស្ថិតនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុគិរីវង់ ខេត្តតាកែវ។ ក្នុងឆ្នាំ២០១៧ អ្នកមីងបានចាប់ផ្តើមបន្ថែមដើមទុនទៅលើអាជីវកម្មថ្មីរបស់គាត់ជាមួយនឹងប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC)។ មកដល់បច្ចុប្បន្ន អ្នកមីងបានប្រើប្រាស់កម្ចីរហូតដល់ទៅ៤វគ្គ ដើម្បីគាំទ្រដល់ដំណើរលូតលាស់នៃអាជីវកម្មនេះ។ ក្រៅពីដើមទុនសម្រាប់ពង្រឹង និងពង្រីកអាជីវកម្ម អ្នកមីងក៏បានប្រើប្រាស់ក្នុងគោលបំណងដើម្បីកែលម្អគេហដ្ឋាន និងទិញម៉ូតូសម្រាប់ប្រើប្រាស់ក្នុងគ្រួសារផងដែរ។ ភាពប៉ិនប្រសប់ក្នុងការធ្វើម្ហូបយ៉ាងចំណាន និងការប្រើប្រាស់កម្ចីចំគោលដៅផងនោះទើបធ្វើឱ្យអាជីវកម្មរបស់អ្នកមីង រីកចម្រើន ដោយមានការគាំទ្រ និងទទួលស្គាល់ពីស្នាដៃធ្វើម្ហូបដ៏មានឱជារសរបស់គាត់ពីសំណាក់អតិថិជនជិតឆ្ងាយ ដែលធ្វើឱ្យគាត់មានជីវភាពល្អប្រសើរមកដល់សព្វថ្ងៃ។
    បងស្រី កៅ សារី បង្កើតប្រភពចំណូលបន្ថែមតាមរយៈសេវាប្រាក់កម្ចីផ្លូវការពី អិលអូអិលស៊ី (LOLC) គឺជាជម្រើសដែលធ្វើឱ្យគ្រួសារខ្ញុំរីកចម្រើន

    បងស្រី កៅ សារី បានប្រកបរបរធ្វើកន្ត្រកលក់អស់រយៈពេលជាង ១០ឆ្នាំមកហើយ និងបន្តរហូតមកដល់ពេលបច្ចុប្បន្ន។ ក្រៅពីការធ្វើកន្ត្រកលក់គាត់ក៏មានមុខរបរចំនួន ៣ផ្សេងទៀត រួមមាន៖ របរលក់ចាប់ហួយដែលគ្រប់គ្រងដោយខ្លួនគាត់ផ្ទាល់ របរធ្វើមងលក់ គ្រប់គ្រងដោយស្វាមី និងរបរជាជាងជួសជុលម៉ូតូ គ្រប់គ្រងដោយកូនប្រុស។ បងស្រី និងក្រុមគ្រួសារមានអាសយដ្ឋាន នៅភូមិស្វាយផ្អែម ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ “ប្រាក់កម្ចីលើកដំបូងរបស់ខ្ញុំគឺបានស្នើនៅឆ្នាំ២០១៧មានចំនួន ៧៥០ដុល្លារអាមេរិកតែប៉ុណ្ណោះ ដោយហេតុតែទទួលបានជោគជ័យលើអាជីវកម្ម និងការបង់សងបានទៀងទាត់ផងនោះ ខ្ញុំក៏បានបន្តពង្រីកអាជីវកម្មដោយស្នើសុំការគាំទ្រដើមទុនពី អិលអូអិលស៊ី (LOLC) បន្ថែមទៀតជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ។” លើសពីនេះ តាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) ក៏បានធ្វើឱ្យខ្ញុំមានលទ្ធភាពជួសជុលកែលម្អផ្ទះបាយ ក៏ដូចជាផ្ទះរបស់ខ្ញុំទាំងមូលឱ្យមានភាពល្អប្រសើរជាងមុនផងដែរ។ ប្រសាសន៍របស់បងស្រី សារី។ បងស្រីបានបន្ថែមថា “ប្រាក់កម្ចី អិលអូអិលស៊ី (LOLC) គឺជាចំណែកដ៏សំខាន់ដែលបានជួយផ្លាស់ប្រែជីវភាពគ្រួសាររបស់ខ្ញុំឱ្យទទួលបាននូវភាពរីកចម្រើនដូចសព្វថ្ងៃនេះ ព្រោះក្រៅពីសេវាកម្មលឿនរហ័សទាន់ចិត្ត ការប្រាក់សមរម្យ អិលអូអិលស៊ី (LOLC) ក៏បានផ្តល់ជូននូវចំណេះដឹងហិរញ្ញវត្ថុដ៏ល្អៗមកកាន់ខ្ញុំក៏ដូចជាអតិថិជនផ្សេងទៀតនៅតំបន់ដែលខ្ញុំរស់នៅផងដែរ។
    បងប្រុស ហ៊ី ចន្ធូ គឺជាអ្នកលក់ពងមាន់ និងពងទា នៅផ្សារបែកចាន ក្នុងខេត្តកណ្តាល

    បងប្រុស ហ៊ី ចន្ធូ គឺជាអ្នកលក់ពងមាន់ និងពងទា នៅផ្សារបែកចាន ក្នុងខេត្តកណ្តាល។ គាត់បានប្រកបរបរនេះអស់រយៈពេល ៨ឆ្នាំ មកហើយ។ ជាមួយនឹងទឹកមុខស្រស់ស្រាយ បងប្រុសបានចែករំលែកបទពិសោធន៍នៃដំណើរលូតលាស់អាជីវកម្មរបស់គាត់ និងការគាំទ្រផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) ថា “បញ្ហាប្រឈមរបស់ខ្ញុំនៅពេលនោះគឺខ្វះដើមទុន បានឱ្យខ្ញុំមកកាន់ អិលអូអិលស៊ី (LOLC) ដើម្បីទទួលយកជំនួយផ្នែកហិរញ្ញវត្ថុ បន្ទាប់ពីទទួលបានការណែនាំពីបងប្អូន។ តាមរយៈប្រាក់កម្ចីជាបន្តបន្ទាប់ពី អិលអូអិលស៊ី (LOLC) ខ្ញុំបានពង្រីកការលក់ដូររបស់ខ្ញុំដោយអាចផ្គត់ផ្គង់តាមតម្រូវការដ៏ច្រើនរបស់អតិថិជនបាន”។ សព្វថ្ងៃចំណូលដែលបានពីភាពរីកចម្រើននៃអាជីវកម្មរបស់គាត់ មិនត្រឹមតែអាចផ្គត់ផ្គង់សម្រាប់គ្រួសាររបស់គាត់ទាំងមូលទេ ប៉ុន្តែថែមទាំងសល់ប្រាក់ខ្លះសម្រាប់សន្សំ ព្រមទាំងកែលម្អគេហដ្ឋាន និងផ្គត់ផ្គង់ការសិក្សារបស់កូនៗបានយ៉ាងពេញលេញទៀតផង។ បងប្រុស បានឱ្យដឹងថា កម្ចីជាដើមទុនពី អិលអូអិលស៊ី (LOLC) ធ្វើឱ្យគាត់អាចពង្រីកអាជីវកម្មបានយ៉ាងរឹងមាំ និងមានភាពល្អប្រសើរជាងមុន។