សាររបស់ប្រធានក្រុមប្រឹក្សាភិបាល


លោក BRINDLEY DE ZYLVA

ប្រធានក្រុមប្រឹក្សាភិបាល


ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក នៅតែបន្តភាពមិនច្បាស់លាស់ ខណៈពេលមានភាពចលាចលក្នុងវិស័យហិរញ្ញវត្ថុ អត្រាអតិផរណា កើនឡើងខ្ពស់ ឥទ្ធិពលនៃសង្គ្រាមអ៊ុយក្រែន និងការបន្តផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩។ តាមរយៈការព្យាករណ៍កម្រិតមូលដ្ឋាន កំណើនសេដ្ឋកិច្ចសាកលនឹងធ្លាក់ចុះពី ៣,៤% ក្នុងឆ្នាំ២០២២ មក ២,៨% ក្នុងឆ្នាំ២០២៣ នេះ។ អត្រាអតិផរណាសាកលនឹងធ្លាក់ចុះ ពី ៨,៧% ក្នុងឆ្នាំ២០២២ មក ៧% ក្នុងឆ្នាំ២០២៣ ដោយសារការ ធ្លាក់ចុះនៃតម្លៃផលិតផល ខណៈដែលអត្រាអតិផរណាមូលដ្ឋានទំនង ជាធ្លាក់ចុះបន្តិចម្តងៗ។ អត្រាការប្រាក់មានសារៈសំខាន់ណាស់សម្រាប់ គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធ និងជា កត្តាសំខាន់ដើម្បីរក្សានិរន្តរភាពនៃបំណុលសាធារណៈ។ បំណុល សាធារណៈធៀបនឹងកំណើនផលិតផលក្នុងស្រុកសរុប កើនឡើង ខ្ពស់នៅទូទាំងពិភពលោក ក្នុងអំឡុងពេលកូវីដ១៩ ហើយត្រូវបាន រំពឹងថានឹងបន្តកើនឡើង។ ការអាក់ខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ និង ការកើនឡើង នៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ បានបង្កើត ឱ្យមានហានិភ័យ ខាតបង់អត្ថប្រយោជន៍សក្តានុពល និងការបែង ចែកចំណាយលើភូមិសាស្ត្រសេដ្ឋកិច្ច។ មានកត្តាជាច្រើនដែល អាស្រ័យ ថាតើការខាតបង់ទាំងនោះអាចធ្វើឱ្យប្រសើរឡើងវិញនូវភូមិ សាស្ត្រនយោបាយតាមរយៈការវិនិយោគដោយផ្ទាល់ពីបរទស ហើយ តើវាមានផលប៉ះពាល់ប៉ុណ្ណាទៅលើសេដ្ឋកិច្ចសាកល។

កំណើនសេដ្ឋកិច្ចកម្ពុជា អាចបង្កើនល្បឿនដល់ ៥,៨% នៅក្នុង ឆ្នាំ២០២៣ ខណៈដែលមានកំណើនត្រឹម ៥% ក្នុងឆ្នាំ២០២២ ដែល គាំទ្រដោយការបន្តងើបឡើងវិញ នៃវិស័យទេសចរណ៍ និងការបន្ត គោលនយោបាយគាំទ្រ ទោះបីជាមានសម្ពាធពីខាងក្រៅ និងផល ប៉ះពាល់ពីការកើនឡើងនៃតម្លៃលើប្រាក់ចំណូលជាក់ស្តែង។ វិស័យ ទេសចរណ៍នឹងងើបឡើងវិញកាន់តែខ្លាំងបន្ទាប់ពីការត្រលប់មកវិញ នៃអ្នកទេសចរពីប្រទេសចិនជាមួយនឹងការលុបចោលគោលនយោបាយ សូន្យកូវីដ របស់ប្រទេសចិន។ តាមរយៈរបាយការណ៍ប្រចាំឆ្នាំ២០២២ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា បានចង្អុលបង្ហាញថា សេដ្ឋកិច្ចរបស់កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីកត្តាអំណោយ ផលដូចជាការកើនឡើងនៃការវិនិយោគនៅក្នុងតំបន់ការអនុវត្តភាពជា ដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀង ទ្វេភាគី ដែលរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉។ នៅក្នុងវិស័យនយោបាយ គណបក្សកាន់អំណាចបានឈ្នះអាសនៈភាគច្រើននៅក្នុងការបោះ ឆ្នោតឃុំសង្កាត់ ក្នុងឆ្នាំ២០២២ និងរំពឹងថានឹងទទួលបានលទ្ធផល ប្រសើរ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិនៅក្នុងឆ្នាំ២០២៣ ដែលនាំឱ្យ មានស្ថិរភាពនយោបាយ។

អិលអូអិលស៊ី (ខេមបូឌា) បានអនុវត្តប្រតិបត្តិការប្រកបដោយការ ប្រុងប្រយ័ត្ន ដើម្បីប្រឈមនឹងផលប៉ះពាល់អវិជ្ជមានដោយបានអនុវត្តវិធានការទប់ស្កាត់ ផលប៉ះពាល់ពីការរីករាលដាលនៃកូវីដ១៩។ យ៉ាងណាមិញ សកម្មភាពសេដ្ឋកិច្ចកម្ពុជានៅមិនទាន់ត្រឡប់មករកស្ថានភាព ល្អប្រសើរដូចមុនពេលរីករាលដាលនៃកូវីដ១៩នៅឡើយទេ ដោយសារតែផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ដែលបណ្ដាលឱ្យមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នឹងបង្កផលប៉ះពាល់អវិជ្ជមាន ដល់ប្រជាជនប្រមាណជាង ៨៥.០០០គ្រួសារ នៅក្នុងស្រុកចំនួន៧៤ និងខេត្តចំនួន១៤ ដែលបង្កការខូចខាត ដល់ផ្ទះសំបែងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព) និងដីធ្លីកសិកម្ម។ ជាមួយ និងការគាំទ្រផ្នែកបទប្បញ្ញត្តិពីធនាគារជាតិនៃកម្ពុជា អិលអូអិលស៊ី (ខេមបូឌា) អាចបន្ដផ្ដល់ការអនុគ្រោះដល់អតិថិជនតាមរយៈការផ្តល់រយៈពេលអនុគ្រោះដល់ពួកគាត់ ដើម្បីឱ្យពួកគាត់មានពេលវេលាក្នុងការចាប់ផ្ដើមអាជីវកម្មឡើងវិញ។

ជាមួយនឹងបរិបទថ្មីនៃការរស់នៅជាមួយកូវីដ១៩ ប្រជាជនបានទទួលយកភាពធម្មតាថ្មី និងបង្កើនតម្រូវការក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ឌីជីថល (DFS)។ ទន្ទឹមនឹងនេះ អិលអូអិលស៊ី (ខេមបូឌា) បានសម្របខ្លួនយ៉ាងឆាប់រហ័សទៅ នឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុតាមបែបឌីជីថល និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្ដល់ជូននូវដំណោះស្រាយ ធនាគារឌីជីថលយ៉ាងសម្បូរបែបដើម្បីបំពេញតាមកំណើននៃតម្រូវការរបស់អតិថិជនដែលរួមមានកម្មវិធីធនាគារចល័ត iPay Mobile Banking Application ដែលត្រូវបានធ្វើទំនើបកម្មជាមួយនឹងរូបរាងថ្មី និងមានមុខងារកាន់តែប្រសើរ ជាងមុន សេវាធនាគារតាមអ៊ីនធឺណេត សេវាទូទាត់សងប្រាក់តម្លៃរាយ (RFT) សេវាទូទាត់រហ័ស (FAST) និងប្រព័ន្ធបាគងជាដើម។ តាមរយៈបណ្តាញធនាគារឌីជីថលទាំងនេះ អតិថិជនរបស់យើងអាចធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯងយ៉ាងងាយស្រួលពីទូរសព្ទដៃបានគ្រប់ពេលវេលា ដោយពុំចាំបាច់ធ្វើដំណើរ ទៅធ្វើប្រតិបត្តិការ នៅការិយាល័យ សាខា។ នៅក្នុងឆ្នាំ២០២២ អិលអូអិលស៊ី (ខេមបូឌា) បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធធនាគារតាម Tablets សម្រាប់បុគ្គលិកនៅសហគមន៍ សម្រាប់ការបើកគណនី និងប្រមូលព័ត៌មានរបស់អតិថិជនដែល នឹងបង្កើនផលិតភាពការងារ និងកាត់បន្ថយការងារដោយដៃ រួមមានការវាយតម្លៃប្រាក់កម្ចី ការប្រមូលប្រាក់កម្ចី និងការបើកគណនីបញ្ញើសំចៃ។ អិលអូអិលស៊ី (ខេមបូឌា) នឹងបន្តកែលម្អសេវាហិរញ្ញវត្ថុឌីជីថល ឱ្យកាន់តែល្អប្រសើរជាលំដាប់ និងទាន់សម័យកាល ដើម្បីផ្តល់នូវបទពិសោធន៍ដ៏ល្អប្រសើរជូនដល់អតិថិជន។

យើងកំពុងរៀបចំយុទ្ធសាស្ត្រក្នុងការ ប្រើប្រាស់ប្រព័ន្ធអេកូឌីជីថល ដែលមានការវិវត្តយ៉ាងឆាប់ រហ័សនៅក្នុងប្រទេស កម្ពុជា ដើម្បីផ្ដល់លទ្ធភាពឱ្យសហគ្រិន ខ្នាតមីក្រូអាចផ្លាស់ប្ដូរពីការប្រើប្រាស់សេវា ហិរញ្ញវត្ថុក្រៅផ្លូវការមកប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការ។ បច្ចុប្បន្ន អិលអូអិលស៊ី (ខេមបូឌា) កំពុងផ្តល់សេវាដល់សហគ្រិន ខ្នាតមីក្រូប្រមាណ ២៨០.០០០នាក់ (៦៧% នៃអតិថិជនសរុប) ដែលក្នុងនោះ ៧៥%ជាស្ត្រីដែលភាគច្រើនមកពីតំបន់ជនបទ នៃប្រទេស កម្ពុជា។ កម្ចីដល់សហគ្រិនខ្នាតមីក្រូរួមចំណែក២៣% នៃផលប័ត្រឥណទានសរុប។ កម្ចីដល់សហគ្រិនខ្នាតតូចមធ្យម និងធំ ដែលរួមចំណែក៧៧% នៃផលប័ត្រឥណទានសរុបបានរួមចំណែកយ៉ាងធំ ក្នុងការគាំទ្រដល់វិស័យខ្នាតមីក្រូ ដែលបានជួយយើងក្នុងការបន្ត ផ្តល់នូវបរិយាបន្នសម្រាប់ម៉ូដែលអាជីវកម្មរបស់យើង។

នៅឆ្នាំបន្តបន្ទាប់ខាងមុខនេះ អិលអូអិលស៊ី (ខេមបូឌា) នឹងបន្តកែលម្អ និងពង្រីកសេវាហិរញ្ញវត្ថុឌីជីថលរបស់ខ្លួនព្រមទាំងអភិវឌ្ឍផលិតផលដែលត្រូវបានរចនាឡើង ដើម្បីបំពេញតាមតម្រូវការអាជីវកម្មរបស់អតិថិជន។ ទន្ទឹមគ្នានេះផងដែរ អិលអូអិលស៊ី (ខេមបូឌា) នឹងបន្តពង្រីកសកម្មភាពសង្គមការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងសកម្មភាពដែលជួយគាំទ្រដល់បរិស្ថានសង្គម និងអភិបាលកិច្ចល្អ ដើម្បីឱ្យសមស្របទៅតាមតម្រូវការអាជីវកម្មដែលកំពុងតែរីកចម្រើន។

គណៈគ្រប់គ្រង និងបុគ្គលិក អិលអូអិលស៊ី (ខេមបូឌា) បានបង្ហាញនូវភាពរឹងមាំ និងសមត្ថភាពក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ នៃម៉ាក្រូសេដ្ឋកិច្ច និងផលលំបាកនានាទន្ទឹមគ្នានឹងការធានាបាននូវ អនុលោមភាពលើរាល់ច្បាប់ និងបទប្បញ្ញត្តិទាំងឡាយ។ អិលអូអិលស៊ី (ខេមបូឌា) អនុលោមតាមរាល់បទប្បញ្ញត្តិ និងអនុបាតដ៏រឹងមាំដែលចេញ ដោយ ធនាគារជាតិនៃកម្ពុជា។ យើងនឹងបន្តរក្សានូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីធានាបាននូវនិរន្តរ ភាពដ៏យូរអង្វែងរបស់ក្រុមហ៊ុន។

ជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់អ្នកដែលពាក់ព័ន្ធទាំងអស់រួមមាន អតិថិជន វិនិយោគិន និយ័តករធនាគារ និងដៃគូម្ចាស់កម្ចីទាំងក្នុង និងក្រៅប្រទេសសម្រាប់ការជឿជាក់ការជឿទុកចិត្ត និងការគាំទ្រចំពោះការរីកចម្រើនរបស់ អិលអូអិលស៊ី (ខេមបូឌា) ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។

ខ្ញុំបាទក៏សូមកោតសរសើរចំពោះក្រុមប្រឹក្សាភិបាលទាំងអស់សម្រាប់ការណែនាំ និងការគាំទ្រក៏ដូចជាចំពោះបុគ្គលិក អិលអូអិលស៊ី (ខេមបូឌា) ទាំងអស់ដែលស្ថិតនៅក្រោមការដឹកនាំរបស់គណៈគ្រប់គ្រងដែលមានសមត្ថភាព និងការ ប្តេជ្ញាចិត្តសម្រាប់ការខិតខំប្រឹងប្រែងក្នុងការបំពេញការងារបានយ៉ាងល្អ។

យើងសូមបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងចំពោះអតិថិជន និងភាគទុនិកទាំងអស់របស់យើងថា នៅឆ្នាំ២០២៣ យើងនឹងបន្តផ្ដោត សំខាន់លើវិស័យដែលផ្តល់នូវឱកាសដ៏ល្អបំផុតសម្រាប់ អិលអូអិលស៊ី (ខេមបូឌា) និងគាំទ្រអាជីវកម្ម ដែលមានភាពធន់ក្រោយវិបត្តិកូវីដ១៩ ដោយប្រកាន់ខ្ជាប់ជានិច្ចនូវទំនួលខុសត្រូវរបស់យើងក្នុងការការពារបរិស្ថាន និងសង្គម។