ភាពជោគជ័យរបស់អតិថិជន

    បងប្រុស ញែម សុធា “ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ពិតជាបានផ្លាស់ប្តូរជីវភាព និងធ្វើឱ្យអាជីវកម្មរបស់ខ្ញុំរីកចម្រើនពិតប្រាកដមែន”

    ធ្លាប់ជាអតីតកម្មករបម្រើការងាររោងចក្រនៅក្រៅប្រទេស បងប្រុស ញែម សុធា បានកម្លាយខ្លួនមកជាអាជីវករលក់គ្រឿងសមុទ្រនៅផ្សារមោងឫស្សី ស្ថិតក្នុងភូមិតាតុក១ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ថ្វីតិ្បតតែអាជីវកម្មរបស់បងប្រុស ដំណើរការទៅមុខជាបន្តបន្ទាប់ហើយក្តី ក៏បងប្រុសនៅតែចិញ្ចឹមចិត្តចង់ពង្រីកអាជីវកម្មមួយនេះឱ្យកាន់តែរីកលូតលាស់បន្ថែមទៀត។ ដោយហេតុផលនេះហើយ ទើបបងប្រុសស្វែងរកដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ដំណើរការនៃការពង្រីកអាជីវកម្មនេះ។ ដោយបានគិតគូរច្បាស់លាស់ និងយល់ច្បាស់ពីលក្ខណៈរបស់ប្រាក់កម្ចី បងប្រុសញែម សុធា បានសម្រេចជ្រើសរើស អិលអូអិលស៊ី (LOLC) ដើម្បីស្នើដើមទុនយកមកពង្រីកអាជីវកម្មរបស់ខ្លួន បន្ទាប់ពីទទួលបានការណែនាំពីបងប្អូន និងប្រឹក្សាយ៉ាងលម្អិតជាមួយមន្ត្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ។ បងប្រុស បានក្លាយជាអតិថិជនរបស់ អិលអូអិលស៊ី (LOLC) តាំងពីឆ្នាំ២០១៩ ហើយបានប្រើប្រាស់កម្ចីចំនួនពីរវគ្គ ដើម្បីពង្រីកអាជីវកម្ម តាមរយៈការទិញគ្រឿងសមុទ្របន្ថែមសម្រាប់លក់។ ជាសក្ខីភាព ប្រាក់ចំណូលរបស់បងប្រុសបានកើនឡើងគួឱ្យកត់សម្គាល់ ដែលបានមកពីភាពរីកចម្រើននៃអាជីវកម្ម។ នេះជាគុណតម្លៃនៃប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) គួបផ្សំនឹងភាពឆ្លាតវៃ និងការខិតខំប្រឹងប្រែងរបស់គាត់ ទើបអាជីវកម្មមួយនេះរីកចម្រើន។ បងប្រុសបានលើកឡើងថា “សព្វថ្ងៃខ្ញុំមានប្រភពចំណូលដ៏រឹងមាំ និងមានជីវភាពធូរធាជាងមុនបន្ទាប់ពីមានដើមទុនគ្រប់គ្រាន់ដើម្បីគាំទ្រឱ្យអាជីវកម្មទទួលបាននូវភាពរីកចម្រើន”។
    អ្នកមីង ភោគ ធីតា ជាអាជីវករលក់ស្បែកជើងនៅផ្សារលើ

    អ្នកមីង ភោគ ធីតា ចាប់យកឱកាសដោយជ្រើសរើស អិលអូអិលស៊ី (LOLC) ដើម្បីជួយគាំទ្រផ្នែកហិរញ្ញវត្ថុធ្វើឱ្យអាជីវកម្មរីកចម្រើន។ ដោយមើលឃើញពីឱកាសក្នុងការបង្កើនប្រាក់ចំណូល ទន្ទឹមនឹងមានតម្រូវការដើមទុនបន្ថែមសម្រាប់ពង្រីកមុខរបរផងដែរនោះ អ្នកមីង ភោគ ធីតា ដែលជាអាជីវករលក់ស្បែកជើងនៅផ្សារលើ ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានសើ្នកម្ចីពី អិលអូអិលស៊ី (LOLC) ចំនួនពីរវគ្គសម្រាប់ពង្រីកអាជីវកម្ម ដោយកម្ចីទីមួយរបស់គាត់បានប្រើប្រាស់ដើម្បីទិញតូបបន្ថែម និងកម្ចីទីពីរគឺដើម្បីទិញស្បែកជើងបន្ថែមសម្រាប់លក់។ ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ពិតជាបានជួយឱ្យអាជីវកម្មរបស់ អ្នកមីង ភោគ ធីតា មានភាពរីកចម្រើនជាខ្លាំង។ ព្រោះតាមរយៈនេះ បានធ្វើឱ្យអ្នកមីងមានដើមទុនគ្រប់គ្រាន់ក្នុងការទិញទំនិញបន្ថែមសម្រាប់លក់ជូនភ្ញៀវ និងធ្វើឱ្យការលក់របស់គាត់មានការកើនឡើង អាចរកចំណូលបានច្រើនជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យគាត់មានលទ្ធភាពកែលម្អគេហដ្ឋាន និងពង្រីកដីធ្លីឱ្យបានធំជាងមុន។ ស្របពេលជាមួយគ្នានោះ អ្នកមីងក៏បានថ្លែងអំណរគុណដល់ អិលអូអិលស៊ី (LOLC) ដែលបានផ្តល់កម្ចីជាដើមទុនដល់គាត់ដើម្បីពង្រីកអាជីវកម្មឱ្យរីកចម្រើន ធ្វើឱ្យគាត់អាចរកចំណូលបានខ្ពស់ ព្រមទាំងបានចែករំលែកចំណេះដឹងហិរញ្ញវត្ថុដល់រូបគាត់អំពីការគ្រប់គ្រងសាច់ប្រាក់ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។
    បងស្រី វ៉ែន ស៊ី ប្រកបរបរជាអាជីវករលក់សម្ភារអគ្គិសនី និងភេសជ្ជៈ

    បន្ថែមលើការផ្តល់ជូនសេវាយ៉ាងឆាប់រហ័ស អិលអូអិលស៊ី (LOLC) ក៏បានចែករំលែកចំណេះដឹងហិរញ្ញវត្ថុដ៏មានប្រយោជន៍ បងស្រី វ៉ែន ស៊ី គឺជាអតិថិជនរបស់ អិលអូអិលស៊ី (LOLC) ដែលបានប្រើប្រាស់កម្ចីតាំងពីឆ្នាំ ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ន សរុបចំនួនបួនវគ្គរួចទៅហើយ។ តាមរយៈការប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ បានធ្វើឱ្យជីវភាពរបស់បងស្រី និងក្រុមគ្រួសារមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយការប្រកបរបរជាអាជីវករលក់សម្ភារអគ្គិសនី និងភេសជ្ជៈ នៅភូមិប៉ាហ៊ីត្បូង ឃុំប៉ៃលិន ស្រុកប៉ៃលិន ខេត្តប៉ៃលិន បងស្រីវ៉ែន ស៊ី បានឱ្យដឹងថា “ជីវភាពរបស់ខ្ញុំពីពេលមុនគឺមិនជាលំបាកខ្លាំងប៉ុន្មានទេ ប៉ុន្តែខ្ញុំចង់ពង្រីកអាជីវកម្មរបស់ខ្ញុំឱ្យធំជាងមុន ទើបខ្ញុំយល់ថាការរង់ចាំប្រាក់សន្សំអាចនឹងចំណាយពេលយូរស្របពេលដែលប្រាក់ចំណូលពីការលក់មានស្ថិរភាពផងនោះ ទើបខ្ញុំសម្រេចចិត្តស្វែងរកប្រាក់កម្ចីពីស្ថាប័នផ្លូវការដែលអាចជួយខ្ញុំឱ្យសម្រេចគោលបំណងរបស់ខ្ញុំបាន ជាលទ្ធផលខ្ញុំក៏បានសម្រេចចិត្តជ្រើសរើស អិលអូអិលស៊ី (LOLC) ព្រោះតាមរយៈព័ត៌មានដែលទទួលបានគឺ អិលអូអិលស៊ី (LOLC) មានគុណវុឌ្ឍិគ្រប់គ្រាន់ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុក្នុងគោលបំណងពង្រីកអាជីវកម្មនេះ។ ក្រៅពីពង្រីកមុខរបរ ខ្ញុំក៏បានប្រើប្រាស់ប្រាក់កម្ចីដែលទទួលបានពី អិលអូអិលស៊ី (LOLC) ក្នុងគោលបំណងផ្សេងទៀតដូចជា ជួសជុលបន្ទប់ទឹក និងទិញម៉ូតូមួយគ្រឿងសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។” បងស្រីបានបញ្ជាក់ថា ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ពិតជាបានចូលរួមយ៉ាងសំខាន់ដើម្បីសម្រេចបំណងប្រាថ្នារបស់បងស្រីក្នុងការពង្រីកអាជីវកម្មឱ្យមានការរីកចម្រើន ជីវភាពល្អប្រសើរ មានបន្ទប់ទឹកដែលមានផាសុកភាព និងម៉ូតូសម្រាប់ជាមធ្យោបាយធ្វើដំណើរយ៉ាងសមរម្យថែមទៀតផង។
    លោកពូ​ ថោង ប៉ុន គឺជាអ្នកលក់ចាប់ហួយ ម្ហូបអាហារ និងកសិករធ្វើចម្ការ

    តាមរយៈប្រាក់កម្ចីផ្លូវការពី អិលអូអិលស៊ី (LOLC) បានធ្វើឱ្យប្រាក់ចំណូលគ្រួសារខ្ញុំមានការកើនឡើង “ខ្ញុំពិតជារីករាយ នៅពេលដែលការប្រើប្រាស់ប្រាក់កម្ចីទទួលបានពី អិលអូអិលស៊ី (LOLC) បានជំរុញឱ្យអាជីវកម្មរបស់ខ្ញុំរីកលូតលាស់ និងបានបង្កើនប្រាក់ចំណូលរបស់គ្រួសារខ្ញុំកាន់តែខ្ពស់។” ប្រសាសន៍លោកពូ ថោង ប៉ុន ដែលជាអាជីវករលក់ចាប់ហួយ ម្ហូបអាហារ និងកសិករធ្វើចម្ការនៅភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរសែនជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ទំនុកចិត្តខ្ពស់ និងភាពងាយស្រួល បានទាក់ទាញចិត្ត លោកពូ ថោង ប៉ុន ឱ្យបន្តប្រើប្រាស់ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) រហូតដល់ ០៦វគ្គ ដែលគាត់បានយកទៅប្រើប្រាស់ក្នុងគោលបំណងពង្រីកអាជីវកម្មដោយបានទិញអីវ៉ាន់បន្ថែមសម្រាប់របរលក់អីវ៉ានចាប់ហួយ និងលក់បាយម្ហូប ព្រមទាំងទិញជីសម្រាប់ធ្វើចម្ការស្វាយចន្ទី និងដំឡូង។ ចាប់តាំងពីបានប្រើប្រាស់ប្រាក់កម្ចីលើកទីមួយ លោកពូបានសង្កេតឃើញថាអាជីវកម្មលោកពូមានភាពល្អប្រសើរ និងរីកចម្រើនជាលំដាប់ ដែលធ្វើឱ្យប្រាក់ចំណូលប្រចាំថ្ងៃមានការកើនឡើងច្រើនជាងមុន។ ហេតុដូចនេះហើយ ទើបលោកពូបន្តប្រើប្រាស់កម្ចីពី អិលអូអិលស៊ី (LOLC) រហូតមកដល់ពេលបច្ចុប្បន្ន ដែលធ្វើឱ្យលោកពូមានដើមទុនបម្រុងទុកគ្រប់គ្រាន់សម្រាប់ពង្រឹង និងពង្រីកអាជីវកម្មឱ្យស្ថិតស្ថេរ និងរឹងមាំមកដល់សព្វថ្ងៃ។ លោកពូ ថោង ប៉ុន បានបញ្ជាក់បន្ថែមថា “ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) បានលើកស្ទួយជីវភាពរស់នៅរបស់គ្រួសារខ្ញុំបានយ៉ាងល្អប្រសើរ ព្រោះថាជាមួយប្រាក់កម្ចីរបស់ អិលអូអិលស៊ី ខ្ញុំអាចទទួលបានអតា្រការប្រាក់សមរម្យ សេវារហ័ស និងការផ្តល់សេវាប្រកបដោយវិជ្ជាជីវៈពីបុគ្គលិកគ្រប់ជាន់ថ្នាក់ផងដែរ។”
    ប្អូនស្រី ហឹង វណ្ណា គឺជាអាជីវករលក់អាហារចៀន បុកល្ហុង នំបញ្ចុក

    ប្អូនស្រី ហឹង វណ្ណា - កម្ចីរបស់ អិលអូអិលស៊ី (LOLC) ជួយធ្វើឱ្យអាជីវកម្មខ្ញុំរីកចម្រើនពិតប្រាកដមែន ជាការពិតណាស់ រាល់ដំណើរអាជីវកម្មតែងកើតមាននូវឧបសគ្គទោះបីតិច ឬច្រើនក្តី។ ជាក់ស្តែង អាជីវកម្មរបស់ប្អូនស្រី ដែលជាអាហារដ្ឋានលក់ អាហារចៀន បុកល្ហុង នំបញ្ចុក និងភេសជ្ជៈ ក៏ដូចគ្នាដែរ បញ្ហាប្រឈមរបស់ប្អូនស្រីនោះគឺមិនមានមធ្យោបាយសមរម្យសម្រាប់ដឹកជញ្ជូនអីវ៉ាន់យកទៅលក់នៅផ្សារឡើយ ដែលនេះបានបង្កភាពលំបាកក្នុងការដំណើអាជីវកម្មយ៉ាងខ្លាំង។ ដោយយោងលើតម្រូវការចាំបាច់ដូចនេះហើយ ទើបប្អូនស្រីស្វែងរកកម្ចីពីស្ថាប័នហិរញ្ញវត្ថុដើម្បីជំរុញគាំទ្រអាជីវកម្មនេះឱ្យទៅមុខដោយរលូន។ ដោយមានការណែនាំពីបងប្អូនបង្កើតរបស់ខ្លួនផ្ទាល់ ក៏ដូចជាបានយល់ច្បាស់ពីលក្ខណៈរបស់ផលិតផលដែលមានភាពសមស្របទៅនឹងលទ្ធភាពរបស់ខ្លួន ទើបប្អូនស្រីសម្រេចសើ្នកម្ចីដំបូងពី អិលអូអិលស៊ី (LOLC) ដើម្បីទិញរថយន្តមួយគ្រឿងសម្រាប់ជាមធ្យោបាយដឹកជញ្ជូនអីវ៉ាន់យកទៅលក់។ ភាពរីកចម្រើននៃដំណើរការអាជីវកម្មទៅមុខកាន់តែល្អប្រសើរ ប្អូនស្រីបានបន្តស្នើកម្ចីវគ្គទីពីរ ដើម្បីជាដើមទុនបន្ថែមក្នុងការពង្រឹងអាជីកម្មនេះឱ្យកាន់តែរឹងមាំតាមរយៈការទិញអីវ៉ាន់ចូលបន្ថែមសម្រាប់ដាក់លក់។ លើសពីនេះទៅទៀត ប្អូនស្រីក៏បានប្រើប្រាស់កម្ចីវគ្គទីបីសម្រាប់ទិញដី និងសាងសង់ផ្ទះថ្មីផ្ទាល់ខ្លួនសម្រាប់គ្រួសារផងដែរ។ ប្អូនស្រី បានលើកឡើងថា “កម្ចីពី អិលអូអិលស៊ី (LOLC) បានជួយធ្វើឱ្យអាជីវកម្មរីកចម្រើនពិតប្រាកដមែន។ ហើយបច្ចុប្បន្នខ្ញុំមានផ្ទះផ្ទាល់ខ្លួនដែលមានផាសុកភាព និងសុវត្ថិភាពសម្រាប់គ្រួសាខ្ញុំ។ ខ្ញុំសូមអរគុណដល់ អិលអូអិលស៊ី (LOLC) ដែលបានផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដើម្បីពង្រីកអាជីវកម្មរបស់ខ្ញុំឱ្យបានរីកចម្រើនជាងមុន។”