ភាពជោគជ័យរបស់អតិថិជន

    បងស្រី គឿម អូន ជាអ្នកលក់ម្ហូបអាហារ និងអ្នកធ្វើចម្ការដំឡូង

    បងស្រី គឿម អូន ប្រើប្រាស់ប្រាក់កម្ចីចំគោលដៅមិនមែនជាបន្ទុកនោះទេ តែដើម្បីបង្កើនសក្តានុពលមុខរបរ បងស្រី គឿម អូន សព្វថ្ងៃជាអ្នកលក់ម្ហូបអាហារម្នាក់ក្នុងភូមិ ដែលស្ថិតនៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ ក្រៅពីររបរលក់ដូរ បងស្រី ក៏ជាអ្នកធ្វើចម្ការដំឡូងផងដែរ។ បងស្រីបានពង្រីករបរលក់ម្ហូបអាហាររបស់ខ្លួនបានរឹងមាំ និងមានស្ថេរភាពជាងមុន សព្វថ្ងៃមានការគាំទ្រច្រើនពីសំណាក់អតិថិជនដែលជាហេតុធ្វើឱ្យចំណូលរបស់បងស្រីមានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាកាពិតណាស់ ភាពរឹងមាំនៃមុខរបររបស់បងស្រីគឺបានមកតាមរយៈការគាំទ្រដើមទុនពី អិលអូអិលស៊ី (LOLC) ដែលមានលក្ខខណ្ឌសមស្រប និងការប្រាក់ទាបសមរម្យបន្ទាប់ពីទទួលបានកាណែនាំពីបងប្អូនដែលជាអតិថិជនរបស់ អិលអូអិលស៊ី (LOLC) ។ ភាពលូតលាស់នៃមុខរបរ និងការកើនឡើងនៃប្រាក់ចំណូលបានធ្វើឱ្យបងស្រី គឿម អូន មានលទ្ធភាពកែលម្អគេហដ្ឋានឱ្យធំមានផាសុខភាពជាងមុន និងបានទិញម៉ូតូចំនួនពីរគ្រឿងសម្រាប់ប្រើប្រាស់ក្នុងគ្រួសារផងដែរ។ បង ស្រី គឿម អូន បានថ្លែងអំណរគុណដល់ អិលអូអិលស៊ី (LOLC) ដែលបានផ្តល់ដើមទុនដល់ការពង្រីករបររបស់ឱ្យរីកចម្រើនក៏ដូចជាជួយឱ្យជីវភាពគ្រួសាររបស់បងស្រីល្អប្រសើរដូចសព្វថ្ងៃ។
    បងស្រី ឆាំ សុឃីម ពីកម្មការីរោងចក្រក្លាយជាម្ចាស់អាជីវកម្មទិញលក់អេតចាយ

    បងស្រី ឆាំ សុឃីម និងស្វាមីសព្វថ្ងៃជាម្ចាស់អាជីវកម្មទិញលក់អេតចាយ នៅភូមិធ្លក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ធ្លាប់តែជាអតីតកម្មកររោងចក្រ និងស្វាមីជាកម្មករសំណង់ ដែលទទួលបានប្រាក់ខែត្រឹមជាងពីររយដុល្លារ មកក្លាយជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនទទួលបានចំណូលខ្ទង់ពាន់ដុល្លារក្នុងមួយខែ បងស្រី ឆាំ សុឃីម បានរៀបរាប់ទាំងទឹកមុខញញឹមញញែមថា ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) បានជួយគ្រាំទ្រដល់ការពង្រីកអាជីវកម្មទិញលក់អេតចាយរបស់គាត់ឱ្យរីកចម្រើន ដោយបានទិញរថយន្តមួយគ្រឿងសម្រាប់ដឹកជញ្ជូនអេតចាយ ដែលបានបង្កភាពងាយស្រួលដល់ដំណើរការអាជីវកម្មនេះកាន់តែរលូន។ បន្ថែមពីនេះ បងស្រី ក៏បានប្រើប្រាស់កម្ចីបីវគ្គផ្សេងទៀត ក្នុងគោលបំណង ជួសជុលផ្ទះ ទិញគោយន្ត ម៉ូតូ និងដីស្រែផងដែរ។ បងស្រីបានបន្ថែមឱ្យដឹងថា ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) បានជួយឱ្យអាជីវកម្ម និងជីវភាពរស់នៅរបស់បងស្រីរីកចម្រើនយ៉ាងល្អប្រសើរ ដែលអាចឱ្យបងស្រីសល់ប្រាក់សម្រាប់ទិញរបស់ប្រើប្រាស់ក្នុងគេហដ្ឋាន និងដីស្រែបន្ថែមទៀតផង។ ហើយផលិតផលប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ពិតជាផ្តល់អត្ថប្រយោជន៍ដល់បងស្រី និងជួយឱ្យជីវភាពគ្រួសារបងស្រីទទួលបានភាពរីកចម្រើនពិតប្រាកដមែន។
    ប្អូនស្រី ឡេង ចន្ថន មានការរួមចំណែកពី អិលអូអិលស៊ី (LOLC) ទើបអាជីវកម្មរបស់ខ្ញុំមានថ្ងៃនេះ

    ចាប់ផ្តើមស្គាល់ អិលអូអិលស៊ី (LOLC) នៅឆ្នាំ ២០១៨ តាមរយៈការណែនាំពីប្អូនស្រីបង្កើតរបស់ខ្លួន ចន្ថនក៏បានសម្រេចចិត្តប្រើប្រាស់សេវាប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ចាប់ពីពេលនោះរហូតមកដល់ពេលបច្ចុប្បន្ន។ ប្អូនស្រី ចន្ថន គឺជាអ្នកលក់គ្រឿងសំណង់ នៅភូមិតានាង ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដំណើរការនៃអាជីវកម្មរបស់ប្អូនស្រីមានការចូលរួមចំណែកដ៏សំខាន់ពីប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ដែលប្អូនស្រីបានប្រើប្រាស់សេវាប្រាក់កម្ចីសរុបចំនួន ៤វគ្គ រួចមកហើយដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនតាមរយៈការទិញទំនិញបន្ថែមសម្រាប់លក់ ដើម្បីឱ្យអាជីវកម្មលក់គ្រឿងសំណង់របស់ខ្លួនមានទំនិញសម្បូរបែបបំពេញតម្រូវការអតិថិជន។ បច្ចុប្បន្ន ទោះបីជាអាជីវកម្មរបស់ប្អូនបានរីកចម្រើនជាងពេលមុនហើយក្តី ក៏ប្អូនស្រីនៅតែបន្តពង្រីកសក្តានុពលនៃអាជីវកម្មឱ្យកាន់តែធំដើម្បីភាពរីកចម្រើនសម្រាប់រយៈពេលយូរអង្វែងខាងមុខ។ ប្អូនស្រី ចន្ថន បានលើកឡើងថា “បច្ចុប្បន្នខ្ញុំមានជម្រើសច្រើនក្នុងការជ្រើសរើសដៃគូហិរញ្ញវត្ថុ ប៉ុន្តែផ្អែកលើបទពិសោធន៍ប្រើប្រាស់សេវារបស់ អិលអូអិលស៊ី (LOLC) ជាក់ស្តែងនាពេលកន្លងមក ខ្ញុំនៅតែយល់ថា អិលអូអិលស៊ី (LOLC) គឺជាដៃគូហិរញ្ញវត្ថុដ៏ល្អបំផុតដែលអាចគាំទ្រនូវរាល់ដំណើរនៃអាជីវកម្មរបស់ខ្ញុំឱ្យឈានមកដល់ចំណុចសព្វថ្ងៃនេះ និងទៅថ្ងៃខាងមុខ”។
    លោកស្រី ម៉ែន លាង ពីអ្នកលក់ត្រីចល័តតាមម៉ូតូ ក្លាយជាម្ចាស់អាជីវកម្មបីក្នុងពេលតែមួយក្រោយទទួលបានដើមទុនសមស្រប

    ជាអ្នកលក់ត្រីចល័តតាមម៉ូតូ បងស្រី ម៉ែន លាង ទទួលបានប្រាក់ចំណូលក្នុងកម្រិតទាបនៅឡើយពីមុខរបរមួយនេះ ដែលជាហេតុធ្វើឱ្យគ្រួសារបងស្រីមិនមានលទ្ធភាពចំណាយលើតម្រូវការចាំបាច់មួយចំនួន។ ដោយស្គាល់ខ្លួនឯងច្បាស់ និងយល់ពីតម្លៃនៃការព្យាយាម និងភាពច្បាស់លាស់ក្នុងការរៀបចំផែនការសម្រាប់មុខរបរ ធ្វើឱ្យបងស្រីខិតខំខ្នះខ្នែងក្នុងការបង្កើនលទ្ធភាពបង្កើនប្រាក់ចំណូល។ បងស្រី ម៉ែន លាង ជាអតិថិជនម្នាក់ក្នុងចំណោមអតិថិជនជាច្រើនផ្សេងទៀតដែលទទួលបានជោគជ័យនៅក្នុងការប្រកបអាជីវកម្មតាមរយៈការប្រើប្រាស់ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC)។ បច្ចុប្បន្នបងស្រីប្រកបមុខរបរបីក្នុងពេលតែមួយក្រោមការជួយជ្រោមជ្រែងពីសមាជិកគ្រួសារ ក្នុងនោះរួមមាន៖ ជាម្ចាស់កសិដ្ឋានចិញ្ចឹមទា ជាអ្នកលក់ភេសជ្ជៈ និងមានហាងជួសជុលម៉ូតូមួយកន្លែង។ បងស្រីបានឱ្យដឹងថា បន្ទាប់ពីទទួលបានកម្ចីពី អិលអូអិលស៊ី (LOLC) អាជីវកម្មរបស់បងស្រីមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយតាមរយៈការប្រើប្រាស់កម្ចីចំគោលដៅបានជួយឱ្យបងស្រីអាចរកចំណូលបានច្រើនជាងមុន និងបង្កើនទ្រព្យធនបន្ថែមទៀតដូចជា អាចទិញដីចំការបន្ថែម និងសាងសង់ផ្ទះធំទូលាយជាងមុន។ ជាមួយបទពិសោធន៍ល្អៗដែលធ្លាប់ទទួលបានកន្លងមកជាមួយអិលអូអិលស៊ី (LOLC) បងស្រីក៏មានបំណងស្នើសុំកម្ចីបន្ថែម ដើម្បីពង្រីកអាជីវកម្មសម្រាប់កូនៗនាពេលអនាគតផងដែរ។ “អិលអូអិលស៊ី (LOLC) គឺជាជម្រើសសេវាហិរញ្ញវត្ថុទីមួយសម្រាប់ខ្ញុំ ព្រោះក្រៅពីការគាំទ្រផ្នែកដើមទុន ពីអិលអូអិលស៊ី (LOLC) ខ្ញុំក៏អាចមានលទ្ធភាពយល់ដឹងបានច្រើនជាងមុនបន្ថែមទៀតពាក់ព័ន្ធនឹងចំណេះដឹងហិរញ្ញវត្ថុសំខាន់ៗដែលខ្ញុំមិនធ្លាប់ទទួលបានពីមុនមក” បងស្រីបានបន្ថែម។
    បងស្រី ហែល ដាវី ម្ចាស់ហាងលក់សាច់គោអាំង

    ក្រៅពីការគាំទ្រផ្នែកដើមទុន អិលអូអិលស៊ី (LOLC) ក៏បានផ្តល់ជូនមធ្យោបាយទូទាត់ប្រាក់យ៉ាងងាយស្រួលសម្រាប់មុខរបរខ្ញុំ (LOLC KHQR) ជាម្ចាស់ហាងលក់សាច់គោអាំង ដែលមានទីតាំងស្ថិតនៅក្នុងភូមិបាក់រនាស់ ឃុំសង្ឃ័រ ស្រុកស្វាយរៀង ខេត្តស្វាយរៀង បងស្រី ហែល ដាវី ទទួលបានការរីកចម្រើនគួរឱ្យកត់សម្គាល់បន្ទាប់ពីបានប្រើប្រាស់សេវាប្រាក់កម្ចីរបស់ អិលអូអិលស៊ី ដើម្បីអភិវឌ្ឍ និងពង្រីកអាជីវកម្មឱ្យកាន់តែប្រសើរ តាមរយៈការយកទៅសាងសង់ខ្យុសថ្មីៗ កែលម្អហាងឱ្យបានធំទូលាយ និងមានសោភ័ណភាពល្អជាងមុនដើម្បីទាក់ទាញភ្ញៀវកាន់តែច្រើន រួមជាមួយការទទួលបានមធ្យោបាយទូទាត់ប្រាក់ពីអតិថិជន (LOLC KHQR) យ៉ាងងាយស្រួល ប្រកបដោយសុវត្ថិភាព និងប្រើប្រាស់ដោយមិនគិតថ្លៃសេវាដែលផ្តល់ជូនដោយ អិលអូអិលស៊ី (LOLC)។ បងស្រីបានចែករំលែកឱ្យដឹងថា អ្នកមីងបានប្រកបរបរលក់សាច់គោអាំងនេះអស់ប្រមាណដប់ឆ្នាំរួចមកហើយ។ ហើយភាពខុសគ្នាដ៏សំខាន់ក្នុងមុខរបរមួយនេះ មុន និងក្រោយពេលដែលអ្នកមីងសម្រេចចិត្តប្រើប្រាស់សេវាប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) នោះគឺប្រាក់ចំណូលពីរបរមួយនេះ មានការកើនឡើងស្ទើរតែទ្វេដងនៅក្រោយពេលដែលហាងត្រូវបានកែលម្អ និងការសាងសង់ខ្យុសថ្មីបន្ថែម ដែលនេះធ្វើឱ្យហាងបងស្រីអាចទទួលអតិថិជនបានកាន់តែច្រើនជាងមុន។ បងស្រីបានបន្ថែមថា ដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្មក្នុងមុខរបរមួយនេះ ត្រូវការកត្តារួមផ្សំជាច្រើន រាប់បញ្ចូលទាំងកត្តា រសជាតិ អនាម័យ បរិយាកាសល្អ ការស្វាគមន៍ភ្ញៀវប្រកបដោយទឹកមុខរួសរាយរាក់ទាក់ ភាពសមរម្យនៃតម្លៃដែលលក់ជូនអតិថិជន និងជាពិសេសគឺការមានដើមទុនគ្រប់គ្រាន់ដើម្បីរៀបចំហាងឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអាចទទួលអតិថិជនបានច្រើនស្របតាមតម្រូវការ។ គឺមុខរបរមួយនេះហើយដែលបានជួយគ្រួសារខ្ញុំឱ្យទទួលបានជីវភាពយ៉ាងល្អសមរម្យនៅក្នុងសង្គមដូចសព្វថ្ងៃនេះ ហើយតាមរយៈភាពជោគជ័យទាំងនេះ ខ្ញុំនឹងពិនិត្យលទ្ធភាពក្នុងការពង្រីកសាខាបន្ថែមទៀតដើម្បីឆ្លើយតបចំពោះការគាំទ្ររបស់អតិថិជន ហើយខ្ញុំក៏មានបំណងស្នើកម្ចីបន្ថែម ដើម្បីគាំទ្រការពង្រីកសាខាបន្ថែមផងដែរ។ “បងស្រីបន្ថែម”។