ភាពជោគជ័យរបស់អតិថិជន

    ប្រកបមុខរបរពីរក្នុងពេលតែមួយមិនមែនជាបញ្ហាសម្រាប់ បងស្រី សន ណយ ទេពីព្រោះគាត់មានជំនួយការហិរញ្ញវត្ថុដ៏រឹងមាំនៅក្បែរ បងស្រី សន ណយ មានទីលំនៅបច្ចុប្បន្ននៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

    បងស្រីគឺជាស្ត្រីដ៏ឆ្លាតវៃម្នាក់ដែលបានប្រើកម្ចីពី អិលអូអិលស៊ី (LOLC) ធ្វើជាដើមទុនពង្រីកមុខរបររហូតដល់ទៅពីរមុខក្នុងពេលតែមួយឱ្យដំណើរការទៅបានដោយជោគជ័យយ៉ាងគាប់ប្រសើរ។ មុខរបរទាំងពីររបស់បងស្រីរួមមានអាជីវកម្ម ចាប់ហួយ និងធ្វើចម្ការ។ ជាក់ស្តែងណាស់ភាពរីកចម្រើនមិនអាចកើតឡើងដោយចៃដន្យនោះទេ ក្រោយពីគិតគូរ និងរៀបចំផែនការបានច្បាស់លាស់អំពីគម្រោងពង្រីកមុខរបររួចរាល់ បងស្រីបានសម្រេចចិត្តបោះជំហានបន្ទាប់ដោយការស្វែងរកដៃគូហិរញ្ញវត្ថុដ៏រឹងមាំដែលអាចជួយគាំទ្រគាត់បានក្នុងផែនការពង្រីកមុខរបរដែលបានគ្រោងទុកនេះ។ បងស្រីបានបញ្ជាក់ឱ្យដឹងផងដែរថាដៃគូហិរញ្ញវត្ថុដែលគាត់បានជ្រើសរើសគឺ អិលអូអិលស៊ី (LOLC) នេះឯង។ ក្រោយប្រើប្រាស់ប្រាក់កម្ចីពី អិលអូអិលស៊ី ដើម្បីពង្រីកមុខរបរលក់ចាប់ហួយ និងពង្រីកការដាំដុះបន្ថែម ធ្វើឱ្យបងស្រីអាចរកប្រាក់ចំណូលបានកាន់តែច្រើនពីមុខរបរទាំងពីរនេះ ធ្វើឱ្យបងស្រីមានលទ្ធភាពពង្រីកស្តុកអីវ៉ាន់សម្រាប់លក់កាន់តែច្រើន និងពង្រីកការដាំដុះដោយបានទិញដី៥ ហិកតាបន្ថែមទៀតផង។ បងស្រីក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តចំពោះ អិលអូអិលស៊ី (LOLC) ដែលបានផ្តល់ប្រាក់កម្ចីសម្រាប់ធ្វើដើមទុនពង្រីកមុខរបរទាំងពីរ ព្រមទាំងបានជួយឱ្យជីវភាពគ្រួសាររបស់គាត់បានល្អប្រសើរជាងមុន។
    ប្រាក់កម្ចី អិលអូអិលស៊ី បានជួយជំរុញលទ្ធភាពក្នុងការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ បងស្រី ភឿក មករា ឱ្យលេចចេញជារូបរាង

    បងស្រី ភឿក មករា បច្ចុប្បន្នគឺជាម្ចាស់ហាងបោកគក់ នៅក្នុងភូមិអូរជ្រៅ ឃុំអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អាជីវកម្មមួយនេះបានជំរុញជីវភាពរបស់បងស្រីឱ្យប្រសើរឡើងជាលំដាប់ ព្រោះគាត់អាចរកចំណូលបានច្រើនឡើងពីមួយខែទៅមួយខែ។ បងស្រីបានចែករំលែកថា មុនក្លាយជាម្ចាស់ហាងបោកគក់ផ្ទាល់ខ្លួនដែលមានអតិថិជនជាប្រចាំដូចសព្វថ្ងៃ បងស្រីធ្លាប់ជាបុគ្គលិកនៅកាស៊ីណូមួយកន្លែងនៅក្រុងប៉ោយប៉ែត ហើយទទួលបានប្រាក់បៀវត្សតិចតួចប៉ុណ្ណោះ តែបន្ទាប់ពីមានហាងផ្ទាល់ខ្លួន គាត់អាចរកចំណូលពីអាជីវកម្មបោកគក់របស់គាត់បានប្រចាំថ្ងៃ ជាពិសេសចំណូលបូកសរុបប្រចាំខែរបស់គាត់ច្រើនជាងប្រាក់ខែដែលទទួលបានពីការធ្វើការជាបុគ្គលិកកាស៊ីណូបួនទៅប្រាំដងឯណោះ។ បងស្រីបានបន្ថែមថា គាត់មិនមានដើមទុនគ្រប់គ្រាន់សម្រាប់បើកអាជីវកម្មនេះទាំងស្រុងទេ ប៉ុន្តែក្រោយទទួលបានប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ទើបគាត់មានលទ្ធភាពគ្រប់គ្រាន់ធ្វើឱ្យអាជីវកម្មនេះលេចចេញជារូបរាងឡើង និងដំណើរការបានរហូតមកដល់បច្ចុប្បន្ន។ បងស្រីបញ្ជាក់ថា គាត់ប្រើប្រាស់កម្ចីពី អិលអូអិលស៊ី (LOLC) រហូតដល់ទៅបីវគ្គ ដែលវគ្គដំបូងគឺសម្រាប់បើកអាជីវកម្មបោកគក់នេះឯង វគ្គទីពីរគឺសម្រាប់កែលម្អហាងឱ្យល្អប្រសើរ និងមានសោភ័ណភាពជាងមុន ហើយចុងក្រោយគាត់បានប្រើប្រាស់សម្រាប់ទិញរថយន្តមួយគ្រឿងសម្រាប់ដឹកអីវ៉ាន់។ ដូច្នេះការសម្រេចចិត្តបើកអាជីវកម្មផ្ទាល់ខ្លួនរបស់បងស្រី គឺជាជម្រើសដ៏ឆ្លាតវៃដែលនាំឱ្យជីវភាពគ្រួសាររបស់គាត់បានរីកចម្រើន។
    ទិន្នផល និងប្រាក់ចំណូលពីរបរកសិកម្មរបស់លោកពូ ហន ណំ បានរីកចម្រើនគួរឱ្យកត់សម្គាល់ បន្ទាប់ពីការប្រើប្រាស់កម្ចីបានត្រឹមត្រូវ និងចំគោលដៅ

    លោកពូ ហន ណំ គឺជាកសិករធ្វើចម្ការម្រេច និងដំឡូងមី នៅភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ លោកពូប្រកបរបរនេះអស់រយៈពេល១០ឆ្នាំមកហើយ។ ចំណូលដែលបានពីការលក់ផលដំណាំដាំដុះរបស់គាត់គឺសមល្មមសម្រាប់ផ្គត់ផ្គង់គ្រួសារ ប៉ុន្តែមិនសល់ប្រាក់ច្រើនសម្រាប់សន្សំនោះទេ។ លោកពូយល់ច្បាស់ពីរបៀបបង្កើនប្រាក់ចំណូលពីផលដំណាំរបស់គាត់។ គាត់បានពង្រឹងការដាំដុះឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កើនទិន្នផលសម្រាប់លក់ឱ្យបានកម្រៃខ្ពស់ជាងមុន ដោយបានសម្រេចចិត្តស្នើសុំប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) មកធ្វើជាដើមទុនទ្រទ្រង់បន្ថែម។ ក្រោយមានជំនួយលើផ្នែកហិរញ្ញវត្ថុ លោកពូបានខិតខំពង្រីកភោគផលដំណាំ របស់គាត់យ៉ាងមានទំនុកចិត្ត ហើយទិន្នផលនៃចម្ការទាំងពីររបស់លោកពូកើនឡើងគួរឱ្យកត់សម្គាល់ សមតាមក្តីរំពឹងទុក ដែលនេះគឺជាការរួមចំណែកពីប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ដែលលោកពូបានសើ្នរហូតដល់ទៅបីវគ្គដើម្បីយកទៅប្រើប្រាស់។ សេចក្តីព្យាយាម ការគិតគូរច្បាស់លាស់ ព្រមទាំងការប្រើប្រាស់កម្ចីបានត្រឹមត្រូវ និងចំគោលដៅ ពិតបានកែប្រែជីវភាពគ្រួសាររបស់លោកពូឱ្យធូរធារជាងមុន និងជួយបង្កើនប្រាក់ចំណូលរបស់លោកពូបានច្រើនជាងរាល់ឆ្នាំ។
    បងស្រី សូរ ប៊ូឡែន ជឿជាក់លើចក្ខុវិស័យរបស់ អិលអូអិលស៊ី ប្រើប្រាស់កម្ចីជំរុញភាពជោគជ័យលើអាជីវកម្ម

    បងស្រី សូរ ប៊ូឡែន គឺជាអតិថិជនជោគជ័យម្នាក់ក្នុងចំណោមអតិថិជនជោគជ័យជាច្រើនទៀតរបស់ អិលអូអិលស៊ី (LOLC)។ បងស្រីប្រកបរបរលក់គ្រឿងបន្លាស់គោយន្តអស់រយៈពេល ៩ឆ្នាំមកហើយ និងមានអាសយដ្ឋានស្ថិតនៅភូមិអន្លកកោង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ដោយជឿជាក់លើគុណភាពផលិតផល និងសេវាកម្ម ក៏ដូចជាសម្លឹងឃើញចក្ខុវិស័យរបស់ អិលអូអិលស៊ី ស្របពេលមានបំណងពង្រីកអាជីវកម្មស្រាប់ បងស្រីក៏បានចាប់ផ្តើមរួមដំណើរជាមួយ អិលអូអិលស៊ី (LOLC) ក្នុងការប្រើប្រាស់កម្ចីដើម្បីពង្រីកអាជីវកម្មរបស់គាត់នៅឆ្នាំ២០១៩ មករហូតដល់ពេលបច្ចុប្បន្ន។ គាត់បានយកប្រាក់កម្ចីទៅប្រើប្រាស់ដើម្បីទិញគ្រឿងបន្លាស់គោយន្តសម្រាប់ពង្រីកការលក់ ដែលវាជាមុខរបរស្នូលប្រចាំថ្ងៃរបស់គាត់ និងបានយកទៅសាងសង់ផ្ទះត្រចៀកកាំ ព្រមទាំងទិញដីសម្រាប់ដាំដំណាំផងដែរ។ តាមរយៈប្រាក់ចំណូលកើនឡើងជាប្រចាំ បានបង្ហាញឱ្យឃើញច្បាស់ពីភាពរីកចម្រើននៃអាជីវកម្មរបស់បងស្រី ហើយក៏បានបង្ហាញពីគំរូភាពក្នុងការប្រើប្រាស់កម្ចីចំគោលដៅរបស់គាត់។ ទន្ទឹមនឹងនេះ គាត់ក៏មានលទ្ធភាពគ្រប់គ្រាន់ក្នុងការកែលម្អគេហដ្ឋានឱ្យបានល្អប្រសើរ និងធំទូលាយជាងមុន។
    ការសម្រេចចិត្តចាប់យកឱកាសបង្កើតមុខរបរផ្ទាល់ខ្លួនរបស់ បងប្រុស វ៉េត រ៉ា នាំឱ្យជីវភាពគ្រួសាររីកចម្រើនជាលំដាប់

    ជួបជាមួយបងប្រុស វ៉េត រ៉ា បច្ចុប្បន្នគាត់គឺជាជាងជួសជុលម៉ូតូ នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្រៅពីរបរប្រចាំថ្ងៃបងប្រុសក៏ធ្វើស្រែចម្ការតាមរដូវផងដែរ។ បងប្រុសបានរំលឹកថា ដើមឡើយគាត់ពុំមានមុខរបរពិតប្រាដកនោះទេ ហើយត្រូវស្នាក់នៅជាមួយឪពុកម្តាយទៀតផង។ គាត់គិតថា នេះជាបន្ទុក និងជាការផ្តល់ផលលំបាកដល់ឪពុកម្តាយរបស់គាត់។ ហេតុផលនេះហើយ ដែលនាំឱ្យបងប្រុសសម្រេចចិត្តប្រើប្រាស់ផលិតផលប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ដើម្បីទទួលបានដើមទុនសម្រាប់ចាប់ផ្តើមមុខរបរច្បាស់លាស់មួយផ្ទាល់ខ្លួន។ បងប្រុសបានប្រើប្រាស់កម្ចីដំបូងនៅឆ្នាំ ២០២១ ដើម្បីបើកតូបជួសជុលម៉ូតូ ហើយក៏បន្តប្រើប្រាស់លើកទីពីរ ដើម្បីពង្រីករបរនេះឱ្យកាន់តែធំជាងនេះ ដោយបានសាងសង់តូបថ្មី និងទិញសម្ភារផ្សេងៗបន្ថែមសម្រាប់បង្កើនសេវាកម្មជួសជុលម៉ូតូជូនភ្ញៀវឱ្យកាន់តែល្អប្រសើរ។ បងប្រុសបានបង្ហាញពីអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីឃើញថារបរជួសជុលម៉ូតូរបស់គាត់រីកចម្រើន និងបានជួយជម្រុញជីវភាពរបស់គាត់ឱ្យធូរធារជាងមុន ជាពិសេសគាត់មានមុខរបរផ្ទាល់ខ្លួន ដែលអាចរកចំណូលបានច្រើនប្រចាំថ្ងៃ។ លើសពីនេះ គាត់មានលទ្ធភាពទិញដីធ្លីបន្ថែមសម្រាប់ធ្វើកសិកម្មផងដែរ។