ភាពជោគជ័យរបស់អតិថិជន

    បងប្រុសវុន វីត ដោយមានការគាំទ្រដំណោះស្រាយផ្នែកហិរញ្ញវត្ថុពី អិលអូអិលស៊ី (LOLC) អាចផ្លាស់ប្តូររបរពីកម្មករសំណង់ ទៅជាអ្នកលក់ចាប់ហួយ និងលក់ទឹកក្រឡុក

    អតីតកាលធ្លាប់ជាកម្មករសំណង់ និងភាពលំបាកក្នុងការរកប្រាក់បានបង្រៀន បងប្រុសវុន វីត ឱ្យចេះរិះរកវិធីក្នុងការបង្កើនចំណូល ដោយបានផ្លាស់ប្តូររបរដើម្បីភាពរីកចម្រើនរបស់គ្រួសារ។ ជាក់ស្តែងណាស់ បងប្រុស វុន វីត បច្ចុប្បន្ន កំពុងប្រកបរបរជាអ្នកលក់ចាប់ហួយ និងលក់ទឹកក្រឡុក ដែលមានទីតាំងស្ថិតនៅក្នុងភូមិដីឡូត៍សែនចិន ឃុំអូរអំបិល ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ អាជីវកម្មរបស់បងប្រុសសព្វថ្ងៃពិតជាដំណើរការល្អប្រសើរ ព្រោះមានការគាំទ្រពីអតិថិជនរបស់គាត់ជាច្រើន។ យ៉ាងណាមិញ ការរីកចម្រើននៃរបរបច្ចុប្បន្នរបស់បងប្រុស គឺពិតជាមានការចូលរួមចំណែកពីការគាំទ្រដំណោះស្រាយផ្នែកហិរញ្ញវត្ថុរបស់ អិលអូអិលស៊ី (LOLC)។ គួររំលឹកផងដែរ បន្ទាប់ពីបងប្រុសស្គាល់អិលអូអិលស៊ី (LOLC) តាមរយៈបងប្រុសបង្កើតរបស់ខ្លួន គាត់ក៏បានស្នើកម្ចីចំនួនពីរវគ្គដើម្បីប្រើប្រាស់ក្នុងគោលបំណងបង្កើត និងពង្រីកមុខរបរសព្វថ្ងៃនេះ ដោយបានទិញទំនិញចូលស្តុកបន្ថែម ដើម្បីបង្កើនការលក់របស់គាត់។ ជីវភាពរបស់គ្រួសារបងប្រុស វុន វីត បានធូរធារច្រើនព្រោះចំណូលបានកើនឡើង ដែលអាចឱ្យបងប្រុសសល់ប្រាក់មួយចំនួនសម្រាប់សន្សំ ជាពិសេសគាត់បានកែលម្អគេហដ្ឋានឱ្យធំជាងមុន និងបានសាងសង់បន្ទប់ទឹកសម្រាប់ប្រើប្រាស់ក្នុងគ្រួសារផងដែរ។
    បងស្រី នៅ គឹមលាន់

    ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ពិតជាបានជួយឱ្យជីវភាពគ្រួសាររបស់បងស្រី នៅ គឹមលាន់ មានភាពរីកចម្រើន! ជាមួយបទពិសោធន៍ និងជំនាញក្នុងការថែរក្សាសម្ផស្សជូនអតិថិជនអស់រយៈពេល ១៥ឆ្នាំមកហើយ បងស្រី គឹមលាន់ ដែលជាម្ចាស់ហាងថែរក្សាសម្ផស្ស និងមានស្វាមីជាអ្នកប្រកបរបររត់រថយន្តឈ្នួល ស្ថិតនៅក្នុងភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានចែករំលែកពីដំណើរនៃភាពរីកចម្រើនក្នុងការប្រកបអាជីវកម្ម ក្នុងទឹកមុខញញឹមញញែម និង រួសរាយរាក់ទាក់ បន្ទាប់ពីបានប្រើប្រាស់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ហើយទទួលបានភាពជោគជ័យ។ មុនទទួលបានកម្ចីពី អិលអូអិលស៊ី (LOLC)បងស្រី គឹមលាន់ និងស្វាមីពិតជាលំបាកក្នុងការស្វែងរក ចំណូលដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ ដោយសារតែកង្វះខាតដើមទុនក្នុងការប្តូររថយន្តថ្មី និងក្នុងការបន្ថែមសម្ភារសម្រាប់អាជីវកម្មសាឡន។ មូលហេតុនេះហើយទើបធ្វើឱ្យ បងស្រី គឹមលាន់ និងស្វាមី បានជ្រើសយក អិលអូអិលស៊ី (LOLC) ដើម្បីដោះស្រាយ បញ្ហាកង្វះខាតដើមទុន ក្រោយពីទទួលបានព័ត៌មានតាមរយៈការចុះផ្សព្វផ្សាយរបស់បុគ្គលិកអិលអូអិលស៊ី (LOLC)។ ដោយមានទំនុកចិត្ត និងភាពជឿជាក់ ពួកគាត់បានស្នើកម្ចីពី អិលអូអិលស៊ី (LOLC) អស់ចំនួនបួនវគ្គ ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ។ បងស្រី គឹមលាន់ បានបន្ថែមដូច្នេះថា “ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ពិតជាបានធ្វើឱ្យជីវភាពគ្រួសាររបស់ខ្ញុំមានភាពរីកចម្រើនជាងមុន ហើយកូនរបស់យើងបានទៅរៀនទៀងទាត់ផងដែរ។ មួយវិញទៀត រីឯហាងសាឡនរបស់ខ្ញុំក៏ធំទូលាយ និងមានភាពស្រស់ស្អាត ទាក់ទាញភ្ញៀវឱ្យចូលមកប្រើប្រាស់សេវាកម្មនៅទីនោះបានច្រើនជាងមុនផងដែរ”៕
    បងស្រី ឃាន សានិត

    ប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ធ្វើឱ្យអាជីវកម្ម និងជីវភាពរស់នៅរបស់បងស្រីមានភាពរីកចម្រើនយ៉ាងល្អប្រសើរ និងមានផ្ទះធំជាងមុនផងដែរ។ បងស្រី ឃាន សានិត គឺជាអ្នកលក់ផ្កាតាំងលម្អគេហដ្ឋាន ព្រមទាំងចាប់ហួយ នៅភូមិស្មាច់មានជ័យ ឃុំស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បច្ចុប្បន្នជីវភាពរស់នៅរបស់បងស្រីមានភាពធូរធារជាងមុន ព្រោះប្រាក់ចំណូលកើនឡើងតាមរយៈភាពរីកចម្រើននៃអាជីវកម្មរបស់គាត់។ បន្ថែមពីនេះ សព្វថ្ងៃគាត់មានផ្ទះធំទ្រនំខ្ពស់ជាងមុនដែលបានបង្កើនគុណភាពរស់នៅរបស់គ្រួសារគាត់ឱ្យកាន់តែកក់ក្តៅ និងស្រស់បំព្រង។ សមិទ្ធផល និងភាពរីកចម្រើននេះ បានមកពីការចូលរួមចំណែកនៃប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ដែលបងស្រីបានយកមកប្រើប្រាស់តាំងពីឆ្នាំ២០២១ រហូតដល់ពេលបច្ចុប្បន្ន ក្នុងគោលបំណងពង្រីកអាជីវកម្មតាមរយៈការទិញអីវ៉ាន់ចាប់ហួយ និងផ្កាបន្ថែមសម្រាប់លក់បំពេញតម្រូវការអតិថិជន ព្រមទាំងសាងសង់ផ្ទះថ្មីសម្រាប់ការរស់នៅឱ្យមានផាសុកភាពជាងមុនសម្រាប់គ្រួសាររបស់គាត់។ តាមប្រសាសន៍ចុងក្រោយបងស្រីបានឱ្យដឹងថា គាត់មានភាពជឿជាក់ក្នុងការប្រើប្រាស់ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ព្រោះបានជួយជ្រោមជ្រែងដំណើរការលូតលាស់នៃអាជីវកម្មរបស់គាត់ ដែលធ្វើឱ្យជីវភាពរស់នៅក្នុងគ្រួសារបានល្អប្រសើរដូចសព្វថ្ងៃ។
    ភាពរីកចម្រើននៃមុខរបររបស់លោកពូ ហ៊ន ទូច បានបង្ហាញពីលទ្ធផលវិជ្ជមាន ក្រោយប្រើប្រាស់កម្ចីរបស់អិលអូអិលស៊ី (LOLC)

    លោកពូ ហ៊ន ទូច ជាជាងជួសជុលរថយន្ត និងម៉ូតូដ៏ជំនាញម្នាក់ នៅភូមិព្រៃអម្ពារ ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ លោកពូ មានឆន្ទះខ្ពស់ក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់គាត់។ គាត់បានពង្រីកមុខរបរបច្ចុប្បន្នកាន់តែរីកចម្រើន បង្កើនប្រាក់ចំណូលកាន់តែខ្ពស់ ជាលទ្ធផលធ្វើឱ្យជីវភាពរស់នៅក្នុងគ្រួសារគាត់ល្អប្រសើរឡើង។ ខណៈកំពុងជួសជុលរថយន្តបណ្តើរ លោកពូ ហ៊ន ទូច បានរៀបរាប់បណ្តើរថា “មុខរបរជួសជុលរថយន្ត និងម៉ូតូរបស់ខ្ញុំមានភាពរលូនជាងមុន បន្ទាប់ពីខ្ញុំបានប្រើប្រាស់កម្ចីដំបូងពី អិលអូអិលស៊ី (LOLC) ក្នុងឆ្នាំ២០១៩ និងលើកទី២ក្នុងឆ្នាំ២០២៣ ដែលជាដើមទុន ក្នុងការទិញគ្រឿងបន្លាស់រថយន្ត និងម៉ូតូបន្ថែម សម្រាប់ជួសជុលជូនភ្ញៀវ”។ បច្ចុប្បន្នលោកពូ បានកែលម្អគេហដ្ឋានបានធំទូលាយ និងមានផាសុខភាពសម្រាប់គ្រួសារ ព្រមទាំងបានបើកកន្លែងលាងរថយន្ត និងម៉ូតូបន្ថែម ដែលបង្ហាញពីភាពជោគជ័យលើមុខរបររបស់គាត់ពិតប្រាកដមែន។ លើសពីនេះ ភាពជោគជ័យរបស់លោកពូ បានសបញ្ជាក់ពី សារៈសំខាន់នៃប្រាក់កម្ចីរបស់អិលអូអិលស៊ី (LOLC) តាមរយៈដំណោះស្រាយផ្នែកហិរញ្ញវត្ថុដល់អតិថិជនផងដែរ។
    បងប្រុស គួន ភី បានប្រើកម្ចីចំគោលដៅ ដោយបង្កើតភាពរីកចម្រើននៃរបរលក់អីវ៉ាន់ចាប់ហួយ និងសម្ភារសម្រាប់ទារក

    ក្រោយបានស្គាល់ អិលអូអិលស៊ី (LOLC) តាមរយៈបងប្អូនបង្កើត និងបានយល់ច្បាស់ពីលក្ខខណ្ឌកម្ចី បងប្រុស គួន ភី ដែលជាជាងផ្សារដែក និងជាអាជីវករលក់អីវ៉ាន់ចាប់ហួយ និងសម្ភារសម្រាប់ទារក នៅភូមិចំការដូង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានសម្រេចប្រើប្រាស់កម្ចីពី អិលអូអិលស៊ី (LOLC) រហូតដល់ទៅពីរវគ្គជាប់គ្នាដើម្បីពង្រីកមុខរបរលក់ចាប់ហួយ និងសម្ភារសម្រាប់ទារក ដោយបានទិញអីវ៉ាន់ចូលស្តុកបន្ថែមសម្រាប់លក់ឱ្យកាន់តែច្រើន និងសម្បូរបែបជាងមុន។ ពិតជាសមតាមគោលបំណង របរលក់ដូររបស់បងប្រុសបានរីកចម្រើនគួរឱ្យកត់សម្គាល់ព្រោះមានអីវ៉ាន់គ្រប់គ្រាន់សម្រាប់លក់ជូនភ្ញៀវ និងបានលក់ដាច់ជាងមុនដែលធ្វើឱ្យចំណូលរបស់គាត់បានកើនឡើងជាលំដាប់។ ជាការពិតណាស់ នេះជាគុណតម្លៃនៃប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ដែលបានជួយជំរុញភាពលូតលាស់នៃអាជីវកម្មរបស់បងប្រុសឱ្យបានមកដល់ចំណុចនៃភាពរីកចម្រើននេះ។ បងប្រុសបានឱ្យដឹងបន្ថែមថា ផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី (LOLC) មានលក្ខណៈល្អប្រសើរសម្រាប់គាត់ ហើយដោយយោងលើភាពងាយស្រួលក្នុងការប្រើប្រាស់សេវាជាមួយ អិលអូអិលស៊ី (LOLC) និងភាពរីកចម្រើននាពេលបច្ចុប្បន្ន គាត់នឹងស្នើកម្ចីបន្តទៀតនាពេលខាងមុខជាមួយ អិលអូអិលស៊ី (LOLC) នៅពេលដែលមានតម្រូវការ។