សកម្មភាពសង្គម (CSR)

  • អតិថិជន អិលអូអិលស៊ី (LOLC) និងប្រជាពលរដ្ឋសរុប ២៩នាក់ រួមទាំងស្រ្តី ២២នាក់ បានចូលរួមទទួលយកចំណេះដឹងហិរញ្ញវត្ថុអំពីការគ្រប់គ្រងចំណូល និងចំណាយដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព

    អតិថិជន អិលអូអិលស៊ី (LOLC) និងប្រជាពលរដ្ឋសរុប ២៩នាក់ រួមទាំងស្រ្តី ២២នាក់ បានចូលរួមទទួលយកចំណេះដឹងហិរញ្ញវត្ថុអំពីការគ្រប់គ្រងចំណូល និងចំណាយដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា)។ ការបណ្តុះបណ្តាលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដែលក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម បានធ្វើដំណើរទៅបង្រៀនផ្ទាល់ដល់តំបន់ដែលពួកគាត់កំពុងរស់នៅស្ថិតនៅភូមិតាតោកកណ្តាល ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។
  • អិលអូអិលស៊ី (LOLC) និងប្រជាពលរដ្ឋកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងវគ្គបណ្តុះបណ្តាលអប់រំចំណេះដឹងហិរញ្ញវត្ថុ

    សកម្មភាពអតិថិជន អិលអូអិលស៊ី (LOLC) និងប្រជាពលរដ្ឋកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងវគ្គបណ្តុះបណ្តាលអប់រំចំណេះដឹងហិរញ្ញវត្ថុនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ដែលបង្រៀនដោយក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គមនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា)។ វគ្គបណ្តុះបណ្ដាលនេះបានផ្តល់នូវចំណេះដឹងសំខាន់ៗអំពីវិធីសាស្រ្តក្នុងការគ្រប់គ្រងចំណូល និងចំណាយប្រកបដោយភាពឆ្លាតវៃដល់អតិថិជន និងប្រជាពលរដ្ឋសរុបចំនួន ១១១នាក់ ដែលក្នុងនោះមានស្រ្តីចំនួន ៩៣នាក់នៅទីតាំងចំនួនបួនផ្សេងៗគ្នាដូចរៀបរាប់ខាងក្រោមនេះ៖ ១. ភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ ២. ភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ ៣. ភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ៤. ភូមិបឹងង៉ត ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
  • ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានចុះទៅបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដល់អតិថិជន និងប្រជាពលរដ្ឋនៅក្នុងសហគមន៍

    នេះជាសកម្មភាព ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានចុះទៅបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដល់អតិថិជន និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីចូលរួមលើកស្ទួយការយល់ដឹងផ្នែកហិរញ្ញវត្ថុ ពីប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងចំណាយ។ វគ្គបណ្តុះបណ្តាលនេះ មានបងប្អូនប្រជាពលរដ្ឋចូលរួមសរុបចំនួន ១៥៤នាក់ដែលក្នុងនោះមានស្ត្រីចំនួន១២៨នាក់ ស្ថិតក្នុង៤ភូមិរួមមាន៖ ១. ភូមិកណ្ដាល ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ២. ភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ៣. ភូមិជា ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ៤. ភូមិគោកតឺង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប
  • ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដល់អតិថិជន អិលអូអិលស៊ី (LOLC) និងប្រជាពលរដ្ឋនៅក្នុងសហគមន៍សរុបចំនួន១១៦នាក់ ដែល១០៦នាក់ជាស្រ្តី ក្នុងភូមិចំនួន៤

    ទាំងនេះជាសកម្មភាពថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៃការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដល់អតិថិជន អិលអូអិលស៊ី (LOLC) និងប្រជាពលរដ្ឋនៅក្នុងសហគមន៍សរុបចំនួន១១៦នាក់ ដែល១០៦នាក់ជាស្រ្តី ក្នុងភូមិចំនួន៤រួមមាន៖ ១. ភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ២. ភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ៣. ភូមិចាន់សត្បូង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ៤. ភូមិសន្លោង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងចូលរួមលើកស្ទួយការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រងចំណូល និងចំណាយរបស់ពួកគាត់ឱ្យកាន់ប្រសើរ។
  • អិលអូអិលស៊ី បានបន្តសកម្មភាពរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន

    នៅថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អិលអូអិលស៊ី បានបន្តសកម្មភាពរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួនក្នុងន័យលើស្ទួយការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រងចំណូល និងចំណាយរបស់ពួកគាត់ឱ្យមានប្រសិទ្ធភាពខ្ពស់។ តាមរយៈសកម្មភាពនេះបានសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ អិលអូអិលស៊ី ចំពោះសង្គមដើម្បីរក្សាបាននូវនិរន្តរភាព។
  • អិលអូអិលស៊ី (LOLC) បានកំពុងតែបន្តធ្វើការបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុទៅកាន់អតិថិជន និងបងប្អូនប្រជាពលរដ្ឋ

    នៅថ្ងៃទី២១ និង២២ ខែវិច្ឆិកា ឆ្នាំ២០២៣ អិលអូអិលស៊ី (LOLC) បានកំពុងតែបន្តធ្វើការបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុទៅកាន់អតិថិជន និងបងប្អូនប្រជាពលរដ្ឋចំនួន៦៥នាក់ ចំនួន៤ភូមិបន្ថែមទៀត ដែលរស់នៅតំបន់ដាច់ស្រយាលក្នុងខេត្តកំពត និងខេត្តសៀមរាប ស្ថិតនៅជុំវិញទីតាំងប្រតិបត្តិការរបស់ អិលអូអិលស៊ី។ អតិថិជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល មានសេចក្តីសោមនស្សរីករាយ ដែលទទួលបានចំណេះបន្ថែមទាក់ទងនឹងការគ្រប់គ្រង់ហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព និងចេះប្រើប្រាស់សាច់ប្រាក់របស់ពួកគាត់ឱ្យចំគោលដៅ និងទៅតាមតម្រូវការចាំបាច់ ព្រមទាំងរបៀបនៃការស្វែងរកចំណូលបន្ថែមផងដែរ។
  • អិលអូអិលស៊ី សាខាខេត្តសៀមរាប បានឧបត្ថម្ភទឹកពិសារបរិសុទ្ធចំនួន ១១៣កេស ទៅកាន់សាលាខេត្តសៀមរាប

    នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ អិលអូអិលស៊ី សាខាខេត្តសៀមរាប បានឧបត្ថម្ភទឹកពិសារបរិសុទ្ធចំនួន ១១៣កេស ទៅកាន់សាលាខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។ សកម្មភាពខាងលើនេះផងដែរ បានសបញ្ជាក់ឱ្យឃើញថា អិលអូអិលស៊ី តែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម ដោយបានផ្ដល់ជាអំណោយផ្សេងៗដល់សហគមន៍ និងនៅតាមតំបន់ប្រតិបត្តិការរបស់ខ្លួន។
  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិអូអិលស៊ី (ខេមបូឌា) ភីអីស៊ី សាខា ខេត្តឧត្តរមានជ័យ បានចូលរួមកែលម្អអគារសិក្សា

    នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិអូអិលស៊ី (ខេមបូឌា) ភីអីស៊ី សាខា ខេត្តឧត្តរមានជ័យ បានចូលរួមកែលម្អអគារសិក្សា នៃសាលាបឋមសិក្សាសំរោង ដែលស្ថិតនៅ ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឱ្យមានសោភ័ណភាពថ្មី ដោយបានលាបថ្នាំពណ៌ និងរៀបឥដ្ឋការ៉ូ ព្រមទាំងបាននាំយកសម្ភារសិក្សាមួយចំនួនដូចជា សៀវភៅ ខ្មៅដៃ និងប៊ិក ចែកជូនសិក្សានុសិស្ស ចំនួន១០០នាក់ផងដែរ។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ជាំងពីការចូលរួមចំណែកសង្គមដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយលើកទឹកចិត្តពួកគេឱ្យខិតខំរៀនសូត្រ ដើម្បីកា្លយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អទៅថ្ងៃអនាគត។
  • ការបណ្តុះបណ្តាលនោះស្តីពីចំណេះដឹងហិរញ្ញវត្ដុក្រោមប្រធានបទ “ចំណូល និងចំណាយ”

    ទាំងនេះជាសកម្មភាពមួយចំនួនរបស់ អតិថិជននិងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលដោយក្រុមការងាររបស់ អិលអូអិលស៊ី (LOLC) ដែលបានចុះទៅបង្រៀនផ្ទាល់ដល់សហគមន៍របស់ពួកគាត់។ ការបណ្តុះបណ្តាលនោះស្តីពីចំណេះដឹងហិរញ្ញវត្ដុក្រោមប្រធានបទ “ចំណូល និងចំណាយ” កាលពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុង១៥ភូមិនៃខេត្តកំពត និងសៀមរាប ដោយមានអ្នកចូលរួមសរុបចំនួន ២២៩នាក់។ បន្ទាប់ពីចប់វគ្គបណ្ដុះបណ្ដាលនេះ អ្នកចូលរួមបានយល់ដឹងបន្ថែមពីការគ្រប់គ្រងចំណូល និងចំណាយរបស់ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាព ដោយចាយវាយឱ្យចំគោលដៅ និងទៅតាមតម្រូវការចាំបាច់ជាដើម។
  • ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម បានចុះទៅបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់សហគមន៍ចំនួន១០ភូមិនៅក្នុងខេត្តកំពត

    កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម បានចុះទៅបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់សហគមន៍ចំនួន១០ភូមិនៅក្នុងខេត្តកំពត និងខេត្តកែប ដែលមានបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន ១៤៥នាក់ ដែលក្នុងនោះមានទាំងអតិថិជនរបស់ អិលអូអិលស៊ី និងប្រជាពលរដ្ឋស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់ អិលអូអិលស៊ី ផងដែរ។ តាមរយៈការបណ្ដុះបណ្ដាលនេះផងដែរ អិលអូអិលស៊ី បានពាំនាំនូវសារសំខាន់ៗដើម្បីចែករំលែកទៅកាន់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដាច់ស្រយាលទាក់ទងនឹងការកត់ត្រាចំណូលចំណាយរបស់ពួកគាត់ប្រចាំថ្ងៃ របៀបក្នុងការបង្កើនប្រាក់ចំណូល និងការកាត់បន្ថយការចំណាយដែលមិនចាំបាច់។
  • កាកបាទក្រហមកម្ពុជា

    អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់អំណោយជារៀងរាល់ឆ្នាំដល់កាកបាទក្រហមកម្ពុជាសម្រាប់សកម្មភាព មនុស្សធម៌ក្នុងសង្គមក្នុងខួបលើកទី១៥៩ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ « រួមគ្នាជាមួយ កាកបាទក្រហមកម្ពុជាដើម្បីដោះស្រាយបញ្ហាប្រឈម និងបន្តពង្រឹងភាពធន់របស់សហគមន៍ »។
  • អំណោយដល់អង្គការកុមារឃ្លាំងលើ នៅខេត្តព្រះសីហនុ

    នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានរួមចំណែកផ្តល់សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ សំម្ភារការិយាល័យ ដល់អង្គការកុមារឃ្លាំងលើ ដែលមាន ទីតាំងស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ អង្គការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ បានជួយកុមារយ៉ាងច្រើន ជាមួយនឹងវគ្គបណ្តុះបណ្តាលដូចជាភាសាខ្មែរ ភាសាអង់គ្លេស របាំ ការអប់រំសុខភាព និងអាហារូបត្ថម្ភ។
  • ខិត្តប័ណ្ណប្រឆាំងគ្រឿងញៀន

    អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់ជូនខិតប័ណ្ណស្ដីពីបញ្ហាគ្រឿងញៀនចំនួន ៨០.០០០ខិត្តប័ណ្ណ និង សម្ភារផ្សព្វផ្សាយផ្សេងៗទៀតដល់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីផ្សព្វផ្សាយព័ត៌មានស្ដីពីបញ្ហា គ្រឿងញៀនដល់សាធារណជនតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រឿងញៀន នឹងដល់ក្រសួងសមាជិកនៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន។
  • ព្រឹត្តិការណ៍សហគមន៍

    ព្រឹត្តិការណ៍សហគមន៍ទាំងនេះឆ្លុះបញ្ចាំងពីការរួមចំណែករបស់ អិលអូអិលស៊ី (ខេមបូឌា) ដល់សង្គមដែល ប្រតិបត្តិដោយសាខានីមួយៗ។ សកម្មភាពទាំងនោះរួមមានការថែទាំផ្លូវថ្នល់ ការផ្ដល់កៅអីថ្ម ឬបង់អង្គុយលេងនៅតាមទីសាធារណៈ សកម្មភាពមួយចំនួននៅតាមសាលារៀន ការដាំដើមឈើ ការបរិច្ចាគសៀវភៅដល់បណ្ណាល័យ ការជីកអណ្តូងទឹក ការសម្អាតទីសាធារណៈ និងសកម្មភាពផ្សេងៗទៀត។
  • ពិព័រណ៍សៀវភៅកម្ពុជាលើកទី០៩ ឆ្នាំ២០២២

    ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំ២០២២ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង» ដើម្បីលើកកម្ពស់ការអាន ការសរសេរ និងការបោះពុម្ពនៅកម្ពុជា។