នាឱកាសទិវានៃក្តីស្រលាញ់ ១៤ ខែកុម្ភៈ ខាងមុខនេះ អិលអូអិលស៊ី នឹងរៀបចំកម្មវិធី បង្កើត iPay បង្កើតក្តីស្រលាញ់ ក្នុងគោលបំណងផ្តល់ជូនក្តីស្រលាញ់ទៅកាន់អតិថិជនគ្រប់រូប ដែលតែងតែគាំទ្រផលិតផល និងសេវាកម្មអិលអូអិលស៊ី ជាពិសេសនោះគឺសេវាកម្មធនាគារចល័ត iPay Cambodia។
កម្មវិធីនេះមានរយៈពេលបីថ្ងៃពេញចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃ ទី១៥ ខែកុម្ភៈនៅហាង Neutral Café ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១២២ ខាងត្បូងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ផ្តើមពី ម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច។ គ្រប់អតិថិជនដែលមកចូលរួមក្នុងកម្មវិធី នឹងទទួលបានការថែមជូនភេសជ្ជៈចំនួនមួយកែវភ្លាមៗដោយឥតគិតថ្លៃ ដោយគ្រាន់តែធ្វើការស្កេនទូទាត់ប្រាក់តាមរយៈ LOLC KHQR ចាប់ពីតម្លៃ 2$ ឡើងទៅ។ កាន់តែពិសេសជាងនេះទៅទៀត លោកអ្នកនឹងមានឱកាសទទួលបានផ្កាកុលាបដ៏ស្រស់ស្អាត និងកាដូអនុស្សាវរីយ៍ជាច្រើនសន្ធឹកសន្ធាប់បន្ថែមទៀតដូចជា iSmart Voice Assistant Bluetooth Headset, Wireless Earbud, Speaker JBL, ឆ័ត្រ និងរង្វាន់ជាច្រើនទៀតដោយគ្រាន់តែទាញយកកម្មវិធី iPay Cambodia ក្នុងទូរសព្ទដៃ រួចបង្កើតគណនីឌីជីថលដោយខ្លួនឯង។
iPay Cambodia គឺជា កម្មវិធីធនាគារចល័តតាមរយៈទូរសព្ទដៃ ដែលបង្កើតឡើងដោយ អិលអូអិលស៊ី។ តាមរយៈកម្មវិធីនេះ អនុញ្ញាតឱ្យអតិថិជន ធ្វើប្រតិបត្តិការនានានៅលើគណនីប្រាក់សន្សំរបស់ខ្លួន បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ អតិថិជនអាចធ្វើប្រតិបត្តិការបានយ៉ាងឆាប់រហ័ស និងមានសុវត្ថិភាព ដែលរួមមានដូចជា៖ ពិនិត្យមើលសមតុល្យគណនី ផ្ទេរប្រាក់ (ក្នុងរង្វង់ អិលអូអិលស៊ី ឬឆ្លងធនាគារ) បើកគណនីប្រាក់បញ្ញើមានកាលកំណត់ បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ ទូទាត់វិក្កយបត្រ និងប្រតិបត្តិការជាច្រើនទៀត។ ជាពិសេសលោកអ្នកនឹងទទួលបានពិន្ទុសន្សំប្តូរជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រាល់ពេលធ្វើប្រតិបត្តិការតាមរយៈ iPay Cambodia។ លោកអ្នកអាចទាញយកកម្មវិធី iPay Cambodia តាមរយៈ App Store ឬ Play Store។
អត្ថប្រយោជន៍៖
• ធ្វើប្រតិបត្តិការដោយឥតគិតកម្រៃសេវា
• ធ្វើប្រតិបត្តិការបានគ្រប់ទីកន្លែង និងពេញ ២៤ម៉ោង
• ទូទាត់វិក្កយបត្រ ទឹក ភ្លើង បានគ្រប់ទីកន្លែង មិនអស់ថ្លៃសេវា
• ងាយស្រួលស្វែងរក Merchant របស់ អិលអូលអិលស៊ី ដើម្បីធ្វើការទូទាត់
• ទទួលបានពិន្ទុសន្សំប្តូរជាទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់រាល់ពេលធ្វើប្រតិបត្តិការណាមួយតាមរយៈ iPay Cambodia
• ងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់