ខ្មែរ
  • EN
  • ខ្មែរ

ជិះចូលបានលុយ ស្គែនច្រើនឈ្នះច្រើន​ ពីយុទ្ធនាការណ៍ “តុក​ តុក” របស់ អិលអូអិលស៊ី ផ្តល់រង្វាន់សរុបជាទឹកប្រាក់ជាង១ពាន់ដុល្លារលើកទឹកចិត្តបងៗប្រកបរបរបើកតុក​ តុក


រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការដាក់ដំណើរការយុទ្ធនាការណ៍ដ៏ថ្មីស្រឡាងមួយដែលហៅថា “តុក តុក ជិះចូលបានលុយ ស្គែនច្រើនឈ្នះច្រើន”។ ការដាក់ដំណើរការយុទ្ធនាការណ៍នេះធ្វើឡើងរយៈពេលបួនថ្ងៃចាប់ពីថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២៣ នៅសាខាចំនួនបីក្នុងរាជធានីភ្នំពេញដូចជា សាខាសែនសុខ សាខាទួលគោក និងសាខាប្រាំពីរមករា២ ចាប់ពីម៉ោង ៧:៣០ ដល់ ៥:00 ល្ងាច។ ការដាក់ដំណើរការយុទ្ធនាការណ៍នេះអនុញ្ញាតឱ្យបងៗអ្នកបើកបរ តុក តុក មានពេលវេលារយៈពេល៥ថ្ងៃពេញ ដើម្បីអញ្ជើញមកកាន់សាខាមួយក្នុងចំណោមសាខាទាំងបីខាងលើ សម្រាប់ធ្វើការបើកគណនី និងទទួលយកនូវ អិលអូលអិលស៊ី KHQR សម្រាប់ដាក់ប្រើប្រាស់ក្នុងការទទួលប្រាក់ពីអតិថិជន មុននឹងធ្វើការចូលរួមកម្មវិធី “តុក តុក ជិះចូលបានលុយ ស្គែនច្រើនឈ្នះច្រើន” ជាផ្លូវការដែលធ្វើឡើងក្នុងរយៈ៦ខែពេញ។

យុទ្ធនាការណ៍ “តុក តុក ជិះចូលបានលុយ ស្គែនច្រើនឈ្នះច្រើន” នេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តដល់បងៗ ដែលប្រកបរបរបើកតុក តុក ឱ្យចូលរួមដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនពី អិលអូអិលស៊ី ដោយគ្រាន់តែណែនាំឱ្យអតិថិជនធ្វើប្រតិបត្តិការតាមរយៈ អិលអូអិលស៊ី KHQR រាល់ពេលធ្វើដំណើរ ដើម្បីមានឱកាសចាប់រង្វាន់ប្រចំាខែដែលសរុបជាទឹកប្រាក់រហូតដល់១ពាន់ដុល្លារមានដូចជា JBL Speaker ចំនួន១រង្វាន់ ហ្គាស ៣០លីត្រចំនួន ៣រង្វាន់ ឆ័ត្រតូចចំនួន ៥រង្វាន់។ កាន់តែអស្ចារ្យនោះគឺ បងៗប្រកបរបរបើកតុក តុក នឹងមានឱកាសចាប់រង្វាន់ធំចុងក្រោយដែលមានដូចជា ទូរសព្ទដៃទំនើបចំនួន ៣រង្វាន់ ទឹកប្រាក់១០០ដុល្លារ ចំនួន ២រង្វាន់ JBL Speaker ចំនួន១រង្វាន់ ហ្គាស ៣០លីត្រចំនួន ៣រង្វាន់ ឆ័ត្រតូចចំនួន ៥រង្វាន់។

លក្ខខណ្ឌក្នុងការចូលរួម៖
1. តម្រូវឱ្យអ្នកបើកបរអញ្ជើញមកកាន់ការិយាល័យ អិលអូអិលស៊ី ដើម្បីបើកគណនីសន្សំ និងគណនីឌីជីថលរបស់ អិលអូអិលស៊ី ឱ្យបានរួចរាល់
2. បន្ទាប់ពីបើកគណនីរួច លោកអ្នកនឹងទទួលបានរង្វាន់ជាទឹកប្រាក់ 2,5$ ភ្លាមៗចូលទៅក្នុងគណនីសន្សំ និងអាវយឺតដ៏ស្រស់ស្អាតចំនួនមួយភ្លាម
3. បិទស្ទីកគ័រ អិលអូអិលស៊ី និង អិលអូអិលស៊ី KHQR នៅលើ តុក តុក របស់ខ្លួន
4. សន្សំប្រតិបត្តិការពីអតិថិជនរាល់ពេលធ្វើដំណើរ ជាមួយ អិលអូអិលស៊ី KHQR ឱ្យបានយ៉ាងហ៊ោចណាស់ ២០ ប្រតិបត្តិការក្នុងមួយខែ ដើម្បីមានឱកាសចាប់រង្វាន់ប្រចាំខែ
5. សន្សំប្រតិបត្តិការពីអតិថិជនធ្វើដំណើរជាមួយ អិលអូអិលស៊ី KHQR ឱ្យបានយ៉ាងហ៊ោចណាស់ ១២០ ប្រតិបត្តិការក្នុងមួយរយៈពេល៦ខែ ដើម្បីមានឱកាសចាប់រង្វាន់ធំចុងក្រោយ។


Publish date: May 22 2023





Related Post