English
Web Mail
 
ទំព័រដើម

ការិយាល័យទំនាក់ទំនងអតិថិជន
ទូរស័ព្ទ:​ ០២៣​ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
ផ្តល់យោបល់
របាយការណ៍ប្រចាំឆ្នាំ
របាយការណ៍ប្រចាំឆ្នាំ​ ២០១៨
FACEBOOK
ប្រាក់កម្ចីក្រុមធនាគារភូមិ
ប្រាក់កម្ចីក្រុមធនាគារភូមិ គឺជាប្រាក់កម្ចីក្រុមដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់អតិថិជនដែលមានតម្រូវការដើមទុនតិចតួច សម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មខ្នាតតូចរបស់ពួកគេ។ អតិថិជនគោលដៅរបស់ប្រាក់កម្ចីក្រុមធនាគារភូមិ គឺជាអ្នកទាំងឡាយណាដែលមានចំណូល តាមរដូវកាលហើយត្រូវការដើមទុនរហូតដល់ ៣.០០០.០០០រៀល ឬសមមូល ៧៥០ដុល្លារសហរដ្ឋអាមេរិក ឬសមមូល ៣០.០០០បាត សម្រាប់ធ្វើ ដើមទុន ឬទិញទ្រព្យសម្បត្តិផ្សេងៗ។ ប្រាក់កម្ចីក្រុមធនាគារភូមិអាចអនុញ្ញាតឱ្យអតិថិជនបង់សងការប្រាក់រៀងរាល់ខែ និងប្រាក់ដើមនៅចុងវគ្គ ឬបង់ការប្រាក់ប្រចាំខែ និងប្រាក់ដើមតាមការចរចា និងតាមលំហូរសាច់ប្រាក់របស់អតិថិជន។ អតិថិជនដែលចាប់អារម្មណ៍ក្នុងការដាក់ពាក្យខ្ចីប្រាក់ ត្រូវបង្កើតជាក្រុមធានាដែលមានសមាជិកចាប់ពី ២ ទៅ ៧នាក់ ហើយរស់នៅក្នុងសហគមន៍របស់ពួកគេ។
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល រហូតដល់ ៣.០០០.០០០ ១,៥% ៣-១៨ខែ
ដុល្លារ រហូតដល់ ៧៥០ ១,៥% ៣- ១៨ខែ
បាត រហូតដល់ ៣០.០០០ ១,៥% ៣-១៨ខែ
សំគាល់៖ តារាងខាងលើនេះគ្រាន់តែបង្ហាញអត្រាការប្រាក់តែប៉ុណ្ណោះ ថ្លៃសេវាមួយចំនួនអាចត្រូវបានអនុវត្ត។
អត្ថប្រយោជន៍
ប្រាក់កម្ចីក្រុមធនាគារភូមិ របស់អិលអូអិលស៊ី ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
-    មិនតម្រូវឲ្យអតិថិជនមានទ្រព្យសម្បត្តិ ឬអចលនទ្រព្យដើម្បីដាក់ធានាបំណុលឡើយ។
-    ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ី ដែលនៅជិតបំផុត ឬបង់សងនៅតាមសហគមន៍រស់នៅ
   របស់អតិថិជនឬតាមរយៈភ្នាក់ងារផ្សេងៗដែលជាដៃគូរសហការរបស់អិលអូអិលស៊ី។
-    អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែ ប៉ុណ្ណោះ។
-    រយៈពេលប្រាក់កម្ចី និងការបង់សង មានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន ឬតម្រូវការ អាជីវកម្ម។
-    ផ្តល់ភាពងាយស្រួល និងមានភាពបត់បែនក្នុងការចងក្រងក្រុមធានា។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបាននូវប្រាក់កម្ចីក្រុមធនាគារភូមិ លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាង ក្រោមនេះ៖
-    ជួបជាមួយបុគ្គលិករបស់អិលអូអិលស៊ី ឬប្រធានក្រុមអិលអូអិលស៊ី ដែលរស់នៅក្នុងភូមិរបស់ លោកអ្នក។
-    ចងក្រងក្រុមធានាដែលមានសមាជិកពី ២ ទៅ ៧នាក់។
-    ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹង តម្រូវការក្រុមធានារបស់លោកអ្នក។
-    យល់ព្រមទៅតាមវគ្គនៃកម្ចី និងលក្ខខណ្ឌដទៃទៀត។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 42
អ្នកទស្សនាថ្ងៃនេះ៖ 383
អ្នកទស្សនាសរុប៖ 1764009
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី