អិលអូអិលស៊ី ទទួលបានលិខិតថ្លែងអំណរគុណ និងកោតសរសើរពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាសហគ្រាសដែលបានចូលរួមចំណែកបំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋបានច្រើនជាងគេលំដាប់ទី២៩ ក្នុងចំណោមអ្នកបង់ពន្ធទាំងអស់សម្រាប់ឆ្នាំ ២០២០ ។
គណៈគ្រប់គ្រង គ្រប់ជាន់ថ្នាក់ និងបុគ្គលិករបស់ អិលអូអិលស៊ី ទាំងអស់មានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានទទួលនូវ លិខិតថ្លែងអំណរគុណ និងការកោតសរសើរនេះ ហើយយើងខ្ញុំនឹងបន្តអនុវត្តកាត្វកិច្ចបង់ពន្ធនេះឱ្យទៀងទាត់ ទាន់ពេលវេលា និងត្រឹមត្រូវតាមគោលការណ៍ពន្ធដាររបស់រាជរដ្ឋាភិបាល។
ឆ្លៀតក្នុងឱកាសនេះ គណៈគ្រប់គ្រង គ្រប់ជាន់ថ្នាក់ និងបុគ្គលិករបស់ អិលអូអិលស៊ី ទាំងអស់ សូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូន សម្តេច សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
