English
Web Mail
 
ទំព័រដើម

ការិយាល័យទំនាក់ទំនងអតិថិជន
ទូរស័ព្ទ:​ ០២៣​ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
ផ្តល់យោបល់
របាយការណ៍ប្រចាំឆ្នាំ
របាយការណ៍ប្រចាំឆ្នាំ​ ២០១៧
FACEBOOK
ធនាគារភូមិទទួលបានវិញ្ញាបនបត្រ “S.T.A.R” បញ្ជាក់អំពីតម្លាភាព និងការទទួលខុសត្រូវសង្គមពីស្ថាប័ន MIX Market
រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ៖ ធនាគារភូមិ (ខេមបូឌា) អិលធីឌី ទទួលបានវិញ្ញាបនបត្រ “S.T.A.R” បញ្ជាក់អំពី តម្លាភាព និងការទទួលខុសត្រូវសង្គមពីស្ថាប័ន MIX Market ដែលជា ស្ថាប័នផ្តល់ និងចែករំលែកព័ត៌មានលើវិស័យមីក្រូហិរញ្ញវត្ថុ នៅទូទាំងពិភពលោកក្នុងគោលបំណងពង្រឹងការទទួលខុសត្រូវសង្គមនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។
MIX Market គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញដែលផ្តល់ព័ត៌មាន ការវិភាគទិន្នន័យ និងការស្រាវជ្រាវ ក្នុងគោលបំណងពង្រឹងតម្លា ភាពនិងការយល់ដឹងក្នុងវិស័យហិរញ្ញវត្ថុ។ ដោយសារតែគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅទូទាំងពិភពលោកចូលរួមផ្តល់ជូននូវព័ត៌មាន ហិរញ្ញវត្ថុ និងសកម្មភាពសង្គមរបស់ខ្លួន ស្ថាប័ន MIX Market បានវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រអំពីសមិទ្ធិផលការងាររបស់គ្រឹះស្ថាន ដែលជាការលើកកិត្តិនាមរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជោគជ័យ។
ការទទួលបានវិញ្ញាបនបត្រនេះ គឺអាស្រ័យទៅលើកម្រិតនៃការអនុវត្តរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយអនុលោមទៅតាមតម្រូវការ ស្តង់ដារជាសាកលរបស់គណៈកម្មការគ្រប់គ្រងសកម្មភាពសង្គម “Social Performance Task Force’s (SPTF’s) Universal Standards of Social Performance Management (USSPM)” ដែលជាស្ថាប័នអន្តរជាតិបង្កើតឡើងដើម្បីបង្កើនការយល់ដឹងពីការគ្រប់គ្រង សកម្មភាព សង្គមនៅក្នុង វិស័យមីក្រូហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយ និងរកវិធីសាស្រ្តធ្វើឲ្យសកម្មភាពសង្គមកាន់តែល្អប្រសើរឡើង។
ដោយការទទួលបានវិញ្ញាបនបត្រនេះ ធនាគារភូមិបានក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៣ ប៉ុណ្ណោះក្នុងប្រទេសកម្ពុជាដែលបានបំពេញគ្រប់លក្ខខណ្ឌវិញ្ញាបនបត្រនេះពេញលេញ។ ធនាគារភូមិ បានបំពេញគ្រប់លក្ខខណ ដូចជាៈ ១). កំណត់និយមន័យ និងត្រួតពិនិត្យគោលដៅសង្គម២). ធានាថាការអនុវត្តន៍របស់ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិកទាំងអស់អនុលោមតាម គោលដៅសង្គម ៣). បម្រើអតិថិជនប្រកបដោយការទទួលខុសត្រូវ ៤). អភិវឌ្ឍន៍ផលិតផល សេវាកម្ម មធ្យោបាយផ្តល់សេវាកម្មដល់អតិថិជន និងប្រព័ន្ធទំនាក់ទំនងដែលស្របតាមតម្រូវការ និងការពេញចិត្តរបស់អតិថិជន ៥). ផ្តល់ការងារ និងអត្ថប្រយោជន៍ដល់បុគ្គលិកប្រកបដោយការទទួលខុសត្រូវ និង ៦). មានគោលនយោបាយការពារបរិស្ថាននៅក្នុងស្ថាប័ន។
សមិទ្ធផលនេះបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារភូមិក្នុងការកែលម្អការគ្រប់គ្រងសកម្មភាពសង្គមរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ឡើង។ កន្លងមក ធនាគារភូមិបានអនុវត្តការគ្រប់គ្រងសកម្មភាពសង្គមដូចជា ការប្រើប្រាស់ឧបករណ៍សន្ទស្សន៍នៃការចាកផុតពីភាព ក្រីក្រ ការអនុវត្តន៍អនុលោមតាមគោលការណ៍ការពារអតិថិជន និងការអភិវឌ្ឍន៍ការគ្រប់គ្រង និងគោលនយោបាយការពារបរិស្ថាន។
បច្ចុប្បន្ន ធនាគារភូមិគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលំដាប់ទី៥ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលធំជាងគេបំផុតនៅក្នុងប្រទេស កម្ពុជា បើគិតទៅលើចំនួនអតិថិជន និងផលប័ត្រឥណទាន ដែលមានអតិថិជនសរុបប្រមាណ ១៩០.០០០ នាក់ និងមានផលប័ត្រ ឥណទានជាង ១១៥ លានដុល្លារអាមេរិកកំពុងប្រតិបត្តិការ ក្នុង ២២ខេត្ត-រាជធានី និងមានសាខាចំនួន៥៣ ការិយាល័យ គិតត្រឹមខែធ្នូ ឆ្នាំ២០១៤។ តាមរយៈការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវរបស់ធនាគារភូមិក្នុងការបម្រើអតិថិជនរបស់ខ្លួន ការផ្តោតទៅលើ សេវាអតិថិជន ការផ្តល់នូវផលិតផលថ្មីៗ និងការផ្តល់ឱ្យអតិថិជននូវតម្លៃសមរម្យ និងមានតម្លាភាពធ្វើឱ្យធនាគារភូមិក្លាយជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ដែលទទួលបានការទុកចិត្តក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។
អំពី MIX Market
MIX Market គឺជាស្ថាប័នប្រមូលផ្តុំទិន្នន័យ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងស្ថាប័នគាំទ្រ ចែករំលែកព័ត៌មានពីស្ថាប័នរបស់ពួកគេ ដើម្បីបង្កើនតម្លាភាព និងការយល់ដឹងពីទីផ្សារឱ្យកាន់តែទូលំទូលាយ។ ការផ្លាស់ប្តូរព័ត៌មាននេះធ្វើឱ្យអ្នកប្រើប្រាស់អាចបង្កើត របាយការណ៍ជាលក្ខណៈស្តង់ដារ កាត់បន្ថយការលំបាកក្នុងការធ្វើរបាយការណ៍ និងលើកកម្ពស់ការវិនិយោគប្រកបដោយការទទួល ខុសត្រូវ។ ដោយទទួលបានព័ត៌មានសង្គម និងហិរញ្ញវត្ថុដែលសមស្រប MIX Market អាចផ្តល់ការវិភាគហានិភ័យ និងឱកាសនៅក្នុង ទីផ្សារដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងធ្វើប្រតិបត្តិការ។
MIX លើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដល់សហគមន៍ដែលខ្វះ លទ្ធភាព តាមរយៈការវិភាគទិន្នន័យ និងការស្វែងយល់ពីទីផ្សារ។ MIX Market គឺជាស្ថាប័នមិនស្វែងរកប្រាក់ចំណេញ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ មានទីស្នាក់ការកណ្តាលនៅទីក្រុង Washington DC និងមានការិយាល័យសាខានៅទ្វីបអាហ្រ្វិក អាស៊ី អឺរ៉ុប និងអាមេរិកឡាទីន។
សូមចូលទៅកាន់គេហទំព័ររបស់យើង www.mixmarket.org
វិញ្ញាបនបត្រ “S.T.A.R” បញ្ជាក់អំពីតម្លាភាព និងការទទួលខុសត្រូវសង្គមពីស្ថាប័ន MIX Market
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 25
អ្នកទស្សនាថ្ងៃនេះ៖ 586
អ្នកទស្សនាសរុប៖ 1678762
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី