ខ្មែរ
  • EN
  • ខ្មែរ

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង អិលអូអិលស៊ី និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក


ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាង អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក


រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី តំណាងដោយ លោក សុខ វឿន ជាប្រធាននាយកប្រតិបត្តិ និង ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ម.ក  តំណាងដោយ លោក លឹម អូន ជាអគ្គនាយក បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអនុវត្តគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ ក្នុងគោលបំណងផ្តល់ឥណទានមានការប្រាក់ទាប ដើម្បីជម្រុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដូចជា ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្មសម្រាប់ជំនួសឱ្យការនាំចូល និងដើម្បីបម្រើសេចក្តីត្រូវការក្នុងស្រុក។

 

Related Post