English
Web Mail
 
ទំព័រដើម

ប្រាក់កម្ចីតាមរដូវកាល
កម្ចីតាមរដូវកាល គឺជាប្រភេទឥណទានដែលអនុញ្ញាតអោយអ្នកខ្ចីប្រើប្រាស់កម្ចីក្នុងសកម្មភាពអាជីវកម្ម របស់ពួកគេដូចជា៖ ចិញ្ចឹមសត្វ អាជីវកម្ម ស្ដុក នេសាទ កសិកម្ម និង/ឬ សកម្មភាពកសិពាណិជ្ជកម្មផ្សេងៗ។ ការបង់សងអាចបង់តាមរដូវកាល (សងការប្រាក់រាល់ខែ និងប្រាក់ដើមបង់នៅ ចុងបញ្ចប់វគ្គ) ឬពាក់កណ្ដាលរដូវកាល (សងការប្រាក់រាល់ខែ និងប្រាក់ដើមបង់ផ្អែកតាមការវិភាគលំហូរសាច់ប្រាក់) និងតាមការព្រមព្រៀងគ្នា។
ប្រាក់កម្ចីនេះគឺសម្រាប់គ្រប់អតិថិជនទាំងឡាយណាដែលមានប្រភពចំណូលស្ថិតស្ថេរ និងអាចជឿជាក់បាន ព្រមទាំងមានទ្រព្យធានារឹងមាំ ប៉ុន្តែ សកម្មភាពរកប្រាក់ចំណូលរបស់ពួកគេ ផ្អែកតាមរដូវកាល ច្រើនជាងប្រចាំខែ ដោយសារតែអាជីវកម្មតាមរដូវកាល។
រូបិយប័ណ្ណ ទំហំប្រាក់កម្ចី អត្រាការប្រាក់ រយៈពេល
រៀល រហូតដល់ ៦០.០០០.០០០ ១,៥% ៣ - ៤៨ខែ
ដុល្លារ រហូតដល់ ១៥.០០០ ១,៥% ៣ - ៤៨ខែ
បាត រហូតដល់ ៦០០.០០០ ១,៥% ៣ - ៤៨ខែ
សំគាល់៖ តារាងខាងលើនេះគ្រាន់តែបង្ហាញអត្រាការប្រាក់តែប៉ុណ្ណោះ ថ្លៃសេវាមួយចំនួនអាចត្រូវបានអនុវត្ត។
អត្ថប្រយោជន៍
ប្រាក់កម្ចីតាមរដូវកាលរបស់អិលអូអិលស៊ីផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
-    អតិថិជនអាចជ្រើសរើសយកប្រាក់កម្ចីជាប្រាក់រៀល ប្រាក់ដុល្លារ ឬប្រាក់បាត។
-    អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ។
-    ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ីដែលនៅជិតបំផុត ឬបង់សងនៅតាមសហគមន៍រស់នៅ
   របស់អតិថិជន ឬតាមរយៈភ្នាក់ងារផ្សេងៗដែលជាដៃគូរសហការរបស់អិលអូអិលស៊ី។
-    រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន ឬតម្រូវការអាជីវកម្ម។
ទំនាក់ទំនងព័ត៌មាន
ដើម្បីទទួលបាននូវប្រាក់កម្ចីតាមរដូវកាល លោកអ្នកគ្រាន់តែអនុវត្តតាមជំហានងាយៗដូចខាងក្រោម នេះ៖
-    ជួបជាមួយបុគ្គលិករបស់អិលអូអិលស៊ី ឬប្រធានក្រុមអិលអូអិលស៊ី ដែលរស់នៅក្នុងភូមិរបស់លោកអ្នក។
-    ស្នើសុំខ្ចីប្រាក់ដោយបញ្ជាក់ពីចំនួនទឹកប្រាក់ និងរយៈពេលកម្ចីណាមួយដែលសមស្របទៅនឹងតម្រូវការរបស់លោកអ្នក។
-    យល់ព្រមផ្តល់ឯកសារចាំបាច់ ដែលតម្រូវដោយអិលអូអិលស៊ី។
-    យល់ព្រមទៅតាមវគ្គនៃកម្ចី និងលក្ខខណ្ឌដទៃទៀត។
ការិយាល័យកណ្តាល
អគារលេខ ៦៦៦បេ ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ (+៨៥៥) ២៣ ៩៩១ ៩៩១
សារអេឡិចត្រូនិចៈ info@lolc.com.kh
គេហទំព័រៈ www.lolc.com.kh
ប្លង់គេហទំព័រ
អ្នកកំពង់ទស្សនា៖ 26
អ្នកទស្សនាថ្ងៃនេះ៖ 1108
អ្នកទស្សនាសរុប៖ 1820518
© ២០១៥ ​​រក្សាសិទ្ធិគ្រប់យ៉ាងដោយ អិលអូអិលស៊ី (ខេមបូឌា)​ ភីអិលស៊ី