ខ្មែរ
  • EN
  • ខ្មែរ

កម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុសម្រាប់យុវជន ក្រោមប្រធានបទស្ដីពី “ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន”


នាព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានរៀបចំនូវសិក្ខាសាលាមួយស្តីអំពី កម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុសម្រាប់យុវជន ក្រោមប្រធានបទស្ដីពី “ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន” ទៅកាន់និស្សិតចំនូន ៧០នាក់ នៃវិទ្យាស្ថានអាហ្កា ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ។

សិក្ខាសាលានេះផងដែរមានគោលបំណង ចែករំលែកបំណិន និងចំណេះដឹង អំពីការគ្រប់គ្រងហិរញ្ញវត្ថុទៅដល់និស្សិតនៅតាមបណ្តាសាកលវិទ្យាល័យនានា ដើម្បីរួមចំណែកក្នុងការពង្រឹងនូវគុណភាពធនធានមនុស្ស ស្របតាមគោលបំណងរបស់ ក្រសួងអប់រំ យុវជន និងកីឡាផងដែរ។ មួយវិញទៀតផ្តោតសំខាន់ទៅលើការចែករំលែកបទពិសោធទៅកាន់សិស្សនិស្សិតដើម្បីឱ្យពួកគាត់យល់ដឹងទាក់ទងទៅនឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុដូចជា ការកត់ត្រាពីចំណូល និងចំណាយប្រចាំថ្ងៃរបស់ពួកគាត់ឱ្យបានត្រឹមត្រូវដើម្បីកំណត់ផែនការណ៍ហិរញ្ញវត្ថុ ច្បាស់លាស់មួយ និងមានប្រសិទ្ធភាពខ្ពស់។

មួយវិញទៀតដើម្បីជួយជំរុញឱ្យយុវជនមានចំណេះដឹងបន្ថែមពីវិធីទុកដាក់ប្រាក់ ការចំណាយទៅតាមតម្រូវការរបស់ពួកគាត់ដោយត្រឹមត្រូវ និងលើកទឹកចិត្តឱ្យពួកគេចេះសន្សំប្រាក់សម្រាប់ថ្ងៃអនាគតផងដែរ។




Publish date: August 11 2023





Related Post