ការគ្រប់គ្រងសាច់ប្រាក់ចំនួនច្រើនសម្រាប់បើកប្រាក់បៀវត្សជូនបុគ្គលិកជារៀងរាល់ខែមិនមែនជារឿងងាយស្រួលទេសម្រាប់ស្ថាប័ន ឬក្រុមហ៊ុននីមួយៗ។ ដើម្បីឆ្លើយតបទៅតាមតម្រូវការ និងសម្រួលដល់អតិថិជនដែលជាអាជីវករ ក្រុមហ៊ុន ឬស្ថាប័នតូចធំ ថ្មីៗនេះ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានធ្វើការដាក់ដំណើរការសេវាកម្មថ្មីមួយទៀតគឺ សេវាបើកប្រាក់បៀតវត្ស តាមរយៈ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។
សេវានេះបង្កើតឡើងសម្រាប់ផ្តល់ភាពងាយស្រួលដល់ អាជីវករ ក្រុមហ៊ុន ឬស្ថាប័នតូចធំទូទាំងប្រទេសកម្ពុជា ដែលមានបុគ្គលិកកំពុងបម្រើការងារចាប់ពី៥នាក់ឡើង ឱ្យទទួលបាននូវប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សមួយដែលងាយស្រួល ច្បាស់លាស់ គ្មានហានិភ័យ និងសន្សំសច្ចៃពេលវេលាបំផុត ដោយប្រតិបត្តិការបើកប្រាក់បៀវត្ស ត្រូវធ្វើឡើងតាមរយៈប្រតិបត្តិការផ្ទេរសមតុល្យសាច់ប្រាក់ពីគណនីសន្សំរបស់ក្រុមហ៊ុន ឬស្ថាប័ន (គណនីមេ) ទៅឱ្យគណនី របស់បុគ្គលិកនីមួយៗអាចបើកនៅ អិលអូអិលស៊ី គ្រប់ៗគ្នាក្នុងពេលតែមួយ ដោយពុំចាំបាច់ទៅបើកយកសាច់ប្រាក់ដោយផ្ទាល់ពីក្រុមហ៊ុន ឬស្ថាប័នទៀតទេ។
ជ្រើសរើសសេវាបើកប្រាក់បៀវត្ស អិលអូអិលស៊ី ផ្តល់អត្ថប្រយោជន៍ជាច្រើនជូនទាំងស្ថាប័ន និងបុគ្គលិកដូចជា៖
អត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុន/ ស្ថាប័ន
• ងាយស្រួលក្នុងការប្រើប្រាស់ និងចាត់ចែង ប្រាក់បៀវត្សបុគ្គលិក
• ប្រើប្រាស់សេវាហិញ្ញវត្ថុប្រកបដោយសុវត្ថិភាព និងចំណេញពេលវេលា
• អាចទូទាត់ប្រាក់បៀវត្ស ជូនបុគ្គលិកដែលស្ថិតនៅគ្រប់បណ្តាសាខាទាំងអស់ទូទាំងប្រទេស
• អាចប្រើប្រាស់សេវាផ្សេងៗទៀតរបស់ អិលអូអិលស៊ី
អត្ថប្រយោជន៍សម្រាប់បុគ្គលិក
• ប្រាក់បៀវត្សនឹងត្រូវបានផ្ទេរទៅគណនី របស់បុគ្គលិកនីមួយៗ ដែលបើកជាមួយ LOLC
• មិនគិតកម្រៃសេវាសម្រាប់បុគ្គលិកទាំងអស់
• ទទួលបានអត្រាការប្រាក់ខ្ពស់លើសមតុល្យជាក់ស្តែងដែលមាននៅក្នុងគណនីរបស់ខ្លួន
• ទទួលបានប័ណ្ណអេធីអឹម របស់អិលអូអិលស៊ី ដែលអាចធ្វើប្រតិបត្តិការជាមួយម៉ាស៊ីន ATM និងម៉ាស៊ីន POS របស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកនៃ ប្រព័ន្ធ CSS ដោយមិនអស់កម្រៃសេវា
• អាចប្រើប្រាស់សេវាធនាគារចល័ត (iPay Cambodia) ដែលអាចធ្វើប្រតិបត្តិការជាច្រើនរួមមាន៖ ការផ្ទេរប្រាក់ ការបើកគណនីបញ្ញើមានកាលកំណត់ ការទូទាត់វិក្កយបត្រ ការបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ ការទូទាត់ប្រាក់កម្ចី ជាមួយ អិលអូអិលស៊ី ជាដើម។
Publish date: May 30 2023