ជឿជាក់ថាបច្ចុប្បន្ននេះ មានក្រុមហ៊ុនជាច្រើនដែលបានប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ធនាគារ/គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការបើកប្រាក់បៀវត្សជូនបុគ្គលិករបស់ខ្លួនព្រោះថាតាមរយៈនេះ ក្រុមហ៊ុនអាចនឹងទទួលបាន សុវត្ថិភាព ភាពឆាប់រហ័ស ភាពច្បាស់លាស់ និងទទួលបានការប្រាក់ពីសាច់ប្រាក់ដែលមានក្នុងគណនីប្រាក់បៀវត្សទាំងនោះផងដែរ។ ថ្ងៃនេះក្រុមការងារយើងខ្ញុំសូមធ្វើការណែនាំទៅកាន់ស្ថាប័ន ក៏ដូចជាក្រុមហ៊ុនតូចធំ ដែលមានតម្រូវការប្រើប្រាស់សេវាបើកប្រាក់បៀវត្សសម្រាប់បុគ្គលិករបស់ខ្លួន គួរពិចារណាជ្រើសរើសសេវាបើកប្រាក់បៀវត្សរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបា្រក់បញ្ញើឈានមុខមួយនៅកម្ពុជានោះគឺ អិលអូអិលស៊ី (ខេមបូឌា) ព្រោះក្រៅពីការទទួលបានអត្ថប្រយោជន៍ដូចបានរៀបរាប់ខាងលើហើយនោះ សេវាបើកប្រាក់បៀវត្ស អិលអូអិលស៊ី បានផ្តល់លទ្ធភាពជូនអាជីវករ ក្រុមហ៊ុន ឬស្ថាប័នតូចធំទូទាំងប្រទេសកម្ពុជា ដែលមានបុគ្គលិកកំពុងបម្រើការងារចាប់ពី ៥នាក់ឡើងទៅ ឱ្យទទួលបាននូវប្រព័ន្ធគ្រប់គ្រងប្រាក់បៀវត្សមួយដែលទទួលបាននូវអត្ថប្រយោជន៍ដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនផ្សេងទៀត ដូចជា៖
ទទួលបានអត្រាការប្រាក់ខ្ពស់ពីគណនីបើកប្រាក់បៀវត្ស រហូតដល់ ៣% ក្នុងមួយឆ្នាំ។
• ទទួលបានប័ណ្ណអេធីអឹម ដ៏ពិសេសដែលអាចធ្វើប្រតិបត្តិការនៅទូរ អេធីអឹម ធនាគារផ្សេងច្រើនជាង ៣ ០០០ កន្លែង ដោយមិនអស់កម្រៃសេវា។
• ទទួលបានការប្រើប្រាស់សេវាធនាគារចល័ត (iPay Cambodia) ដែលអាច៖
ផ្ទេរប្រាក់ឆ្លងទៅធនាគារផ្សេងនៅកម្ពុជា ដោយមិនគិតថ្លៃសេវា
បើកគណនីបញ្ញើមានកាលកំណត់បានដោយខ្លួនឯងភ្លាមៗយ៉ាងងាយស្រួល ដើម្បីទទួលបានការប្រាក់កាន់តែខ្ពស់ (៨,៨៨%)
ការបញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ ទូទាត់វិក្កយបត្រ ទូទាត់ប្រាក់កម្ចី ជាមួយ អិលអូអិលស៊ី និងមុខងារជាច្រើនផ្សេងទៀត។
លើសពីនោះ នៅអិលអូអិលស៊ី (ខេមបូឌា) លោកអ្នកនឹងទទួលបានការបម្រើសេវាពីបុគ្គលិកដែលមានចំណេះជំនាញច្បាស់លាស់ និងវិជ្ជាជីវៈខ្ពស់ក្នុងការប្រើប្រាស់សេវា។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងសាខាណាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩១ ៩៩១។
Publish date: July 31 2023