ខ្មែរ
  • EN
  • ខ្មែរ

សន្សំប្រាក់រៀល និងដុល្លារនៅ អិលអូអិលស៊ី រយៈពេល១ឆ្នាំ ចំណេញបានការប្រាក់ ៨,២៥%


ដើម្បីបន្តលើកកម្ពស់ និងជម្រុញលើកទឹកចិត្តអតិថិជន និងប្រជាជនកម្ពុជាក្នុងការប្រើប្រាស់សេវាប្រាក់សន្សំ អិលអូអិលស៊ី (ខេមបូឌា) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខមួយនៅកម្ពុជានៅតែបន្តផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសដោយផ្តល់ជូននូវអត្រាការប្រាក់រហូតដល់ ៨,២៥% សម្រាប់ការដាក់សន្សំចាប់ពី ១ឆ្នាំឡើងទៅជាប្រាក់រៀល និងដុល្លារ ដែលការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ ខែមិថុនា ឆ្នាំ២០២៣ តែប៉ុណ្ណោះ។

អ្វីដែលពិសេសទៅទៀតនោះ សម្រាប់អតិថិជនដែលមានបំណងទទួលបានកម្មវិធីប្រូម៉ូសិនថែមជូនការប្រាក់ពិសេសនេះប៉ុន្តែពុំមានពេលវេលាគ្រប់គ្រាន់ លោកអ្នកអាចបើកគណនីបញ្ញើមានកាលកំណត់បានដោយខ្លួនឯង យ៉ាងងាយស្រួលបំផុតតាមរយៈសេវាធនាគារចល័ត iPay Cambodia ឬអញ្ជើញទៅកាន់ការិយាល័យ អិលអូអិលស៊ី ណាមួយដែលនៅជិតលោកអ្នកបំផុតនៅទូទាំង ២៥ ខេត្ត/រាជធានី ហើយលោកអ្នកក៏អាចប្រឹក្សាយោបល់ និងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ  ០២៣ ៩៩១ ៩៩១ នារៀងរាល់ថ្ងៃ ចាប់ពីម៉ោង    ៦ ព្រឹក ដល់  ១០ យប់។

អត្រាការប្រាក់បញ្ញើសន្សំមានកាលកំណត់របស់ អិលអូអិលស៊ី៖






Related Post