អិលអូអិលស៊ី មានសេចក្តីសោមនស្សរីករាយ ជម្រាបជូនអតិថិជិនទាំងអស់ឱ្យបានជ្រាបថា ឥឡូវនេះយើងកំពុងផ្តល់ជូននូវសេវាកម្មពិសេស បង់រំលស់ម៉ូតូហុងដាពុំចាំបាច់មានប្រាក់កក់មុននោះទេ។ សេវាកម្មនេះបង្កើតឡើងដើម្បីជួយអតិថិជនរបស់គ្រប់រូបមានឱកាសទទួលបានម៉ូតូក្នុងក្តីស្រមៃដោយមិនចាំបាច់ព្រួយបារម្ភអំពីការបង់សង់មានអត្រាការប្រាក់ខ្ពស់ ឬតម្រូវឱ្យកក់ប្រាក់មុនក្នុងចំនូនច្រើនទើបអាចបង់រំលស់បាន។
ជាមួយការផ្តល់ជូននូវសេវាបង់រំលស់ពុំមានប្រាក់កក់មុននេះ អិលអូអិលស៊ី ផ្តល់លទ្ធភាពជូនប្រជាជនទូទៅឱ្យពួកគេមានឱកាសទទួលបាននូវមធ្យោបាយធ្វើដំណើរក្នុងក្តីស្រមៃ និងដើម្បីសុខសុវត្ថិភាពរបស់ពួកគេ។ សេវាបង់រំលស់របស់ អិលអូអិលស៊ី ផ្តល់ជូននូវលក្ខខណ្ឌល្អបំផុត និងភាពបត់បែនខ្ពស់ក្នុងការបង់សងវិញ។
ដើម្បីអាចដាក់ពាក្យស្នើសុំសេវាបង់រំលស់គ្មានប្រាក់កក់ ការប្រាក់០% លោកអ្នកអាចជួបជាមួយបុគ្គលិកដែលធ្វើការនៅក្នុងតំបន់របស់លោកអ្នក ឬនៅការិយាល័យសាខាអិលអូអិលស៊ី ដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងទៅកាន់សេវាអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩១ ៩៩១។