យើងទាំងអស់គ្នាសុទ្ធតែបានយល់ច្បាស់ថាការមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនគឺពិតជាចាំបាច់ខ្លាំងមិនចំពោះថាអ្នកធ្វើការ ឬប្រកបអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែបញ្ហាចំណាយក៏ជារឿងសំខាន់ដែលពាក់ព័ន្ធដល់ការសម្រេចចិត្តទិញម៉ូតូថ្មីផងដែរត្បិតធនាគារ/គ្រឹះស្ថានហិរញ្ញវត្ថុភាគចម្រើនគឺតម្រូវឱ្យមានការបង់ប្រាក់ចូលរួមមុនទើបអាចស្នើសុំបង់រំលស់បាន។ ថ្ងៃនេះក្រុមការងារយើង សូមណែនាំសេវាបង់រំលស់ម៉ូតូពីនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបា្រក់បញ្ញើឈានមុខមួយនៅកម្ពុជានោះគឺ អិលអូអិលស៊ី (ខេមបូឌា) ដោយលោកអ្នកធ្វើការស្នើសុំសេវារំលស់ម៉ូតូបានយ៉ាងងាយស្រួល ជាមួយអត្រាការប្រាក់ទាបសមរម្យ លក្ខខណ្ឌតម្រូវងាយស្រួល។
សេវាបង់រំលស់ម៉ូតូពី អិលអូអិលស៊ី (ខេមបូឌា) ផ្តល់ជូនកម្ចី ១០០% នៃតម្លៃម៉ូតូ ជួយសម្រួលដល់តម្រូវការចាំបាច់របស់លោកអ្នកបានឆាប់រហ័ស ដោយពុំចាំបាច់ចំណាយប្រាក់សម្រាប់បង់មុននោះឡើយ ហើយលោកអ្នកអាចធ្វើការបង់សងជាប្រចាំខែក្នុងចំនួនសមរម្យ ហើយនៅចុងបញ្ចប់នៃកិច្ចសន្យា លោកអ្នកនឹងក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់។ ដើម្បីស្នើសុំសេវាបង់រំលស់នៅ អិលអូអិលស៊ី (ខេមបូឌា) លោកអ្នកអាចទាក់ទងទៅការិយាល័យសាខាណាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩១ ៩៩១។
Publish date: July 31 2023