រាជធានីភ្នំពេញ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខមួយនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវវត្តមានទូតសុច្ឆន្ទៈរបស់ខ្លួនគឺអ្នកនាង មាស សុខសោភា ដែលជាតារាចម្រៀងស្រីជួរមុខនៅព្រះរាជាណាចក្រកម្ពុជា ក្នុងន័យរួមចំណែកបន្ថែមទៀតក្នុងការចែករំលែកព័ត៌មានផលិតផលហិរញ្ញវត្ថុទៅកាន់អតិថិជន ដើម្បីអតិថិជនងាយស្រួលក្នុងការសម្រេចចិត្តជ្រើសរើសដៃគូហិរញ្ញវត្ថុដែលធានាបាននូវភាពរីកចម្រើនខ្ពស់សម្រាប់អាជីវកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។
ដើម្បីទទួលស្វាគមន៍ទូតសុច្ឆន្ទៈរបស់ខ្លួននេះ អិលអូអិលស៊ី ក៏បានត្រៀមរៀបចំនូវកម្មវិធីប្រគំតន្រ្តីដែលនឹងមានការចូលរួមសម្តែងដោយផ្ទាល់ពីអ្នកនាង មាស សុខសោភា និងក្រុមរាំ OMG ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៥ល្ងាច ដល់ ៨យប់ ថ្ងៃសោរ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងបរិវេណផ្សារទំនើបអ់ុីអនម៉ល សែនសុខ ស៊ីធី ក្នុងគោលបំណងបង្កើតឱកាសរាក់ទាក់ស្និទ្ធស្នាលគ្នាបន្ថែមទៀត ក៏ដូចជាអនុញ្ញាតឱ្យអ្នកគាំទ្រអាចថតរូបដោយផ្ទាល់ជាមួយកំពូលតារាចម្រៀងដែលជាទូតសុច្ឆន្ទៈរបស់ខ្លួនមួយចំនួនផងដែរ។
ឆ្លៀតក្នុងឱកាសនោះ អិលអូអិលស៊ី ក៏បានត្រៀមផ្តល់ជូននូវកាដូរពិសេសៗជាច្រើនជូនអតិថិជនដែលបានចូលរួមក្នុងកម្មវិធីផ្ទាល់ចាប់ពីម៉ោង ១០ ព្រឹក ដល់ ៥ ល្ងាច នាថ្ងៃដដែល ដែលក្នុងនោះរួមមាន៖
សម្រាប់អតិថិជនបើកគណនីសន្សំឌីជីថល៖ នឹងមានឱកាសឈ្នះ នាឡិកាដៃ iWatch, JBL Speaker, ឆត្រ មួក ថង់បរិស្ថាន និងប្រតិទិន អិលអូអិលស៊ី ដ៏ស្រស់ស្អាត។ បញ្ជាក់៖ រាល់អ្នកចូលរួមនឹងទទួលបានរង្វាន់ណាមួយគ្រប់ៗគ្នា រហូតរង្វាន់អស់ពីស្តុក។
សម្រាប់អ្នកមកដាក់ពាក្យធ្វើការ៖ នឹងទទួលបានប៊ិច អិលអូអិលស៊ី ដ៏ស្រស់ស្អាតភ្លាមៗ។
សម្រាប់អ្នកមកទស្សនា៖ នឹងទទួលបាននូវការផ្តល់ជូនកាហ្វេ ឬភេសជ្ជៈដោយមិនមិនគិតថ្លៃដោយគ្រាន់តែថតរូប លេងនៅក្នុងកម្មវិធី និង បង្ហោះលើ Facebook របស់ខ្លួន ឬស្កេនទូទាត់តាម iPay Cambodia ដោយចំណាយត្រឹមតែ ៤០០ រៀល (ឬ ០,១ ដុល្លារ) តែប៉ុណ្ណោះក្នុង ១កែវ។
ព្រមជាមួយនឹងកម្មវិធីលេងហ្គេមសប្បាយៗជាច្រើនផ្សេងទៀត។
កុំភ្លេចណា៎! ចូលរួមកម្មវិធីទាំងអស់គ្នាដើម្បីទទួលបានកាដូឆ្នាំថ្មីពី អិលអូអិលស៊ី និងទទួលបាននូវភាពរីករាយ សប្បាយៗ ទាំងអស់គ្នា!
អិលអូអិលស៊ី សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនៃកម្មវិធីក្នុងករណីចាំបាច់ ដោយពុំជូនដំណឹងជាមុន!