ខេត្តកំពង់ឆ្នាំង ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី កីឡាទោចក្រយាន្តខេត្តកំពង់ឆ្នាំង និងបំផុសការលេងកីឡាដើម្បីសុខភាព អិលអូអិលស៊ី បានចូលរួមជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង តាមរយៈការឧបត្ថម្ភកម្មវិធីព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ប្រចាំខេត្តកំពង់ឆ្នាំង ស្ថិតនៅតំបន់វាលស្រែមួយរយ ភូមិត្រពាំងចិកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ក្រោមការចូលរួមពីសមាសភាពកីឡាករ កីឡាការិនីចំនួន ១៥០នាក់។
អិលអូអិលស៊ីពិតជាមានសេចក្តីសោមសន្សរីករាយ និងគាំទ្រយ៉ាងពេញទំហឹង ទៅលើព្រឹត្តិការណ៍នេះដែលបានផ្តល់ឱកាសដល់កីឡាករ កីឡាការិនី អ្នកជិះកង់ជំនាញ អ្នកជិះកង់ទូទៅទាំងក្មេងចាស់ប្រុសស្រី ដែលស្រលាញ់វិស័យកីឡានេះបានបញ្ចេញសមត្ថភាព និងកាន់តែលើកតម្កើងកីឡាជិះកង់ឱ្យកាន់តែមានប្រជាប្រិយភាពបន្ថែមទៀត និងសូមចូលរួមអបអរសាទរដល់កីឡាករ កីឡាការិនីដែលបានទទួលជ័យលាភីក្នុងការប្រណាំងកង់ភ្នំនេះផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រុមការងាររបស់ អិលអូអិលស៊ី មានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះផ្ទាល់ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាបង្កើតភាពងាយស្រួលដល់អ្នកចូលរួមទាំងអស់ដែលមានបំណងចង់បើកគណនីឌីជីថល iPay Cambodia របស់ អិលអូអិលស៊ី នៅទីនោះបានភ្លាមៗផងដែរ។