រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកដំណើរការសាខាថ្មីមួយបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ គឺសាខាខណ្ឌមានជ័យ - សង្កាត់ស្ទឹងមានជ័យទី២ ដែលមានអាសយដ្ឋាននៅផ្ទះលេខ ៣៤១ មហាវិថីសម្តេចមុនីរ៉េត ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាប់ស្ពានអាកាសស្ទឹងមានជ័យ)។ ការបើកបន្ថែមសាខាថ្មីនេះធ្វើឱ្យបណ្តាញសាខាសរុបរបស់អិលអូអិលស៊ី កើនឡើងដល់ ៨៣សាខានៅទូទាំង ២៥រាជធានី/ខេត្ត ក្នុងប្រទេសកម្ពុជា។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានថ្លែងឱ្យដឹងថា ការបើកដំណើរការសាខាថ្មីនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងគាំទ្រអតិថិជនក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុឱ្យកាន់តែឆាប់រហ័ស និងងាយស្រួល ប្រកបដោយទំនុកចិត្តខ្ពស់ តាមរយៈបណ្តាញការិយាល័យសាខារបស់អិលអូអិលស៊ីដែលនៅជិតអតិថិជនបំផុត។
លោកបានបន្ថែមថា តាមរយៈបទពិសោធន៍ដ៏ចាស់ទុំក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុនៅកម្ពុជាអស់រយៈកាលបីទស្សវត្សកន្លងមកនេះ អិលអូអិលស៊ី មានកិត្តិនាមក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវសង្គម និងការការពារអតិថិជន ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមគ្រួសារ សហគ្រិន និងអតិថិជនកម្ពុជា ដែលចង់ស្វែងរកឱកាសសេដ្ឋកិច្ចដើម្បីផ្លាស់ប្ដូរគុណភាពជីវិត ស្របទៅតាមទស្សនវិស័យរបស់យើងជាស្ថាប័នដែលផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដ៏មានទំនុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។
គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ អិលអូអិលស៊ី មានទ្រព្យសកម្មសរុប ជាង ១.៤២៨ លានដុល្លារអាមេរិក សមតុល្យឥណទានសរុប ប្រមាណ ១.២១០ លានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបប្រមាណ ៧៣៦ លានដុល្លារអាមេរិក និងអតិថិជនទាំងអស់ចំនួនជាង ៥០០.០០០នាក់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖
សាខាខណ្ឌមានជ័យ - សង្កាត់ស្ទឹងមានជ័យ២៖ (ចន្ទ ដល់ សុក្រ / ម៉ោង ៨:០០ ព្រឹក - ៤:០០ ល្ងាច)
ទូរស័ព្ទ៖ 081 800 144
អ៊ីម៉ែល៖ [email protected]
ទីតាំងលើផែនទី៖ https://goo.gl/maps/iw9BzscytJTbHb2L7
ផ្នែកទំនាក់ទំនងអតិថិជន (រៀងរាល់ថ្ងៃ / ម៉ោង ៦:០០ ព្រឹក - ១០:០០ យប់)
ទូរស័ព្ទ៖ 023 991 991
អ៊ីមែល៖ [email protected]
ទីតាំងការិយាល័យផ្សេងទៀតរបស់ អិលអូអិលស៊ី៖ https://www.lolc.com.kh/kh/branches-location




